+85561 777 090
Logo
សាមញ្ញៗពីរបៀបទិញផ្ទះឲ្យបានល្អ! ជ្រើសរើស​គម្រោង១ ក្នុងចំណោមគម្រោង៥
Updated on: June 6, 2022, 1:14 p.m.
Published on: October 3, 2019, 6:29 a.m.

សាមញ្ញៗពីរបៀបទិញផ្ទះឲ្យបានល្អ! ជ្រើសរើស​គម្រោង១ ក្នុងចំណោមគម្រោង៥


អត្ថបទព័ត៌មានផ្ទះនៅក្នុងជាយក្រុងភ្នំពេញ

ការទិញផ្ទះជារឿងស្មុកស្មាញ វាជាការពិត។ ប៉ុន្តែវាមិនមែនតែងតែពិបាកនោះទេ ពេលខ្លះរឿងសាមញ្ញៗក៏អាចធ្វើឲ្យអ្នកទទួលបានផលចំណេញច្រើនដោយមិនដឹងខ្លួន។ បើសិនបើអ្នកខ្លាចថាទិញផ្ទះមិនបានល្អ ថ្លៃពេក តូចពេក ឆ្ងាយពេក ឬមិនសូវទាន់សម័យជាដើម។ល។ អ្នកអាចធ្វើតាមវិធីមួយនេះដើម្បី​ប្រាកដថាផ្ទះដែលអ្នកនឹងទិញគឺទិញដោយការពេញចិត្ត។ 

គោលការណ៍ ៥-៣-១

ជាការណែនាំខ្លីមួយ Realestate.com.kh លើកយកចំណុចមួយមកបង្ហាញដល់អ្នក។ លោក​-​អ្នក​ត្រូវ​ពិនិត្យមើល​គម្រោង យ៉ាងតិច ៥ មក​ជ្រើសរើស ហើយ​ពិចារណា​គម្រោង​ត្រឹម ៣ ដែលល្អបំផុតសម្រាប់អ្នក ហើយ​ចុងក្រោយ​អ្នកត្រូវជ្រើស​រើសយក​តែមួយ​។​

​បើ​លោក​-​អ្នក​អាច​ធ្វើតាម​ការណែនាំ​នេះ​បាន [ច្បាស់លាស់ និងត្រឹមត្រូវ] លោក​-​អ្នក​មិន​ងាយ​ទិញ​ផ្ទះ​ខុស​ទេ​។ ការដែល​ធ្វើ​ដូច្នេះគឺ​ជួយ​លោក​-​អ្នក​ឲ្យ​ធ្វើការ​សម្រេចចិត្ត​ទិញ​ផ្ទះ​បាន​ត្រឹមត្រូវ តាមរយៈ​វិធី​ប្រៀបធៀប។ 

តើប្រៀបធៀបលើចំណុចអ្វីខ្លះ? 

ចំណុចលម្អិតដែលអ្នកត្រូវសួរដេញដោលលម្អិតមានដូចជា៖ 

  • ទីតាំង​គម្រោង 
  • តម្លៃ (និងការបញ្ចុះតម្លៃ)
  • ​លក្ខខណ្ឌ​បង់ប្រាក់ 
  • អត្រា​ការប្រាក់ 
  • គុណភាព​សំណង់ 
  • ម៉ូដ​ផ្ទះ និងសោភ័ណភាព​នៃ​គម្រោង 
  • ភាពស្របច្បាប់នៃ​គម្រោង​ 
  • កម្មសិទ្ធិកាន់កាប់
  • និងរដ្ឋារចនាសម្ព័ន្ធទាំងក្នុងគម្រោង និងក្រៅគម្រោងជាដើម។

នៅពេល​ពិនិត្យ​ឃើញច្បាស់​ថាគម្រោង​មួយណា​សមរម្យ​ជាងគេ គឺ​លោក​-​អ្នកត្រូវ​ជ្រើស​រើសយក​គម្រោង​មួយ​នោះ ហើយ​ដើម្បី​ទិញ​ផ្ទះ​តាម​ក្តី​សុបិន​របស់លោក​-​អ្នកបាន​ត្រឹមត្រូវ​។​​

ពិតណាស់ ដើម្បី​ទិញ​ផ្ទះ​បាន​ត្រឹមត្រូវ លោក​-​អ្នក​អាច​ធ្វើតាម​ការណែនាំ​ខាងលើ នោះ​ប្រាកដ​ណាស់ លោក​-​អ្នក​មិន​ងាយ​នឹង​បាត់បង់​ផលប្រយោជន៍ ឬ​ជួប​ហានិភ័យ​ណាមួយ​ពី​ការទិញ​ផ្ទះ​ឡើយ​៕ អានអត្ថបទណែនាំ ថាតើធ្វើដូចម្តេច ទើបទិញផ្ទះបានត្រឹមត្រូវ ដែលអាចជៀសវាងហានិភ័យ?

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

ចុះឈ្មោះចូលរួមដោយសេរី

Comments