+85561 777 090
Logo
បើកទំព័រឆ្នាំ២០២៤ ! មានអចលនទ្រព្យ២ប្រភេទរងចាំអ្នកវិនិយោគទៅកើបលុយ
Updated on: November 14, 2023, 7:38 a.m.
Published on: November 14, 2023, 7:38 a.m.

បើកទំព័រឆ្នាំ២០២៤ ! មានអចលនទ្រព្យ២ប្រភេទរងចាំអ្នកវិនិយោគទៅកើបលុយ


ទំព័រនៃឆ្នាំ២០២៣បាំងតែ១ខែទៀតតែប៉ុណ្ណោះនឹងត្រូវបិទបញ្ចប់ហើយត្រូវបើកទំព័រថ្មីនៃឆ្នាំ២០២៤ ដែលនេះជារឿងមួយសម្រាប់អ្នកវិនិយោគអចលនទ្រព្យត្រូវពិចារណាសម្រាប់ការវិនិយោគទៅលើអចលនទ្រព្យប្រភេទណាដើម្បីអាចទទួលបានផលចំណេញ និងទទួលរងហានិភ័យទាប ។ ថ្ងៃនេះ Realestate.com.kh សូមធ្វើការលើកឡើងពីអចលនទ្រព្យ២ប្រភេទដែលមានភាគរយខ្ពស់ក្នុងការវិនិយោគនៅក្នុងឆ្នាំ២០២៤ខាងមុខ ៖

១. ប្រភេទលំនៅឋាន

សម្រាប់ដីលំនៅឋាន អ្នកវិនិយោគមានជម្រើសពីរគឺ ទិញផ្ទះក្នុងបុរី និងក្រៅបុរី។ សម្រាប់ផ្ទះក្រៅបុរី ប្រសិនបើអ្នកវិនិយោគទិញផ្ទះ ឬសង់ផ្ទះខ្លួនឯងតាមម៉ូតដែលខ្លួនស្រឡាញ់ក៏ល្អមួយបែបដែរ ព្រោះបើគុណភាពផ្ទះល្អ ទីតាំងអំណោយផល ក៏ជាឱកាសក្នុងការពិចារណាទិញដីហើយអភិវឌ្ឍន៍ផ្ទះប្រភេទហ្នឹងបាន។ នៅពេលយើងទទួលបានផ្ទះមួយមានគុណភាពល្អ ម៉ូតខុសគេ ហើយការ Design ល្អទៀតនោះនឹងដាក់ជួលបានថ្លៃ។

ប៉ុន្ដែបើសិនទិញផ្ទះនៅក្នុងបុរីអ្នកវិនិយោគត្រូវមើលលើហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងជាដើម ។ ក្នុងនោះអ្នកវិនិយោគក៏ត្រូវប្រយ័ត្នដែរ ពិសេសទិញផ្ទះក្នុងបុរីដែលកំពុងសាងសង់ ព្រោះពេលខ្លះដោយសារមានបញ្ហាប្រឈមជាមួយនឹងការលក់ សំណង់ត្រូវបានពន្យាពេលយូរជាដើម ។

ត្រង់ចំណុចនេះអ្នកវិនិយោគក៏ត្រូវពិចារណាថា តើអ្នកអភិវឌ្ឍមួយណាមានសាច់ប្រាក់រឹងមាំ ទោះបីស្ថានភាពសេដ្ឋកិច្ចបែបណាក៏អាចបញ្ចប់គម្រោងសាងសង់បាន? ដូច្នេះដើម្បីចៀសវាងហានិភ័យបែបហ្នឹងយើងត្រូវទៅមើលគម្រោងផ្ទាល់ ឬគួរតែផ្ដោតទៅលើគម្រោងបុរីដែលសាងសង់រួច ចៀសវាងហានិភ័យដូចបានរៀបរាប់ខាងលើ ។

២. ប្រភេទដីធ្លី

សម្រាប់ដីធ្លី អ្នកវិនិយោគត្រូវផ្ដោតមើលទៅលើទីតាំងដែលកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អ ដោយបច្ចុប្បន្ននេះដីនៅប៉ែកខាងត្បូងរាជធានីភ្នំពេញក៏មានឱកាសដែរ ព្រោះកំពុងតែមានការអភិវឌ្ឍព្រលានយន្ដហោះថ្មី (ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ) ខណៈដីកំពុងទំនេរច្រើន ដូច្នេះឱកាសវិនិយោគគឺខ្ពស់ ព្រោះនឹងមានអ្នកទៅទិញ​ដើម្បីអភិវឌ្ឍន៍ច្រើននាពេលខាងមុខ អ៊ីចឹងតម្លៃអាចនឹងមានកំណើនលឿនដូចគ្នា ៕

Comments