+85561 777 090
Logo

Editorial content

ការណែនាំអ្នកទិញដីឡូតិ៍ៈ អ្នកត្រូវដឹងអ្វីខ្លះមុនពេលសម្រេចធ្វើវិនិយោគ
Updated on: June 7, 2022, 3:57 a.m.
Published on: August 11, 2016, 4:23 p.m.
Home & Living
Property Buyers & Sellers Advice

ការណែនាំអ្នកទិញដីឡូតិ៍ៈ អ្នកត្រូវដឹងអ្វីខ្លះមុនពេលសម្រេចធ្វើវិនិយោគ


នៅពេលដែលតម្លៃដីកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជា វិនិយោគិនក្នុងស្រុកមួយចំនួនកំពុងសម្លឹងដីទាំងទំហំធំ និងតូចសម្រាប់ធ្វើការវិនិយោគ។ ជាធម្មតាអ្នកអភិវឌ្ឍន៍/វិនិយោគិន/មិត្តភក្តិ នឹងចូលរួមគ្នាដើម្បីទិញដីតំបន់ណាមួយ(ទំហំធំមានតម្លៃទាប)។

បន្ទាប់មកពួកគេនឹងបែងចែកបន្តទៀតអាចធ្វើ ជាផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធ និងធ្វើផែនការមេបែងចែកជាក្បាលដីតូចៗទៅឲ្យអ្នកទិញចុងក្រោយ ដែលអាចទទួលបានតម្លៃខ្ពស់ក្នុងមួយម៉ែត្រការ៉េ។ ការចាប់ផ្តើមពីតម្លៃទាបត្រឹមបីបួនពាន់ដុល្លារ សម្រាប់អ្នកទិញចុងក្រោយ ដីឡូតិ៍ទាំងនេះជាធម្មតាត្រូវបានលក់ជាមួយគម្រោងបង់ប្រាក់ដ៏ទាក់ទាញមួយ ហើយធានាលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅពេលអនាគត។

ដោយជ្រើសរើសដីចំទីតាំងល្អមួយចំណោមគម្រោងទាំងនេះ អ្នកទិញចុងក្រោយអាចទទួលបានផលចំណេញយ៉ាងឆាប់រហ័សពីការវិនិយោគនេះ។ ហើយអ្នកទិញមួយចំនួនមានបំណងសាងសង់លំនៅដ្ឋាន ឫអាជីវកម្មនៅលើដីនេះ នៅពេលតំបន់អភិវឌ្ឍន៍ទៅជាតំបន់ទីក្រុងមានភាពស្ថិតស្ថេរ។

ទោះជាយ៉ាងណាមិនមែនដីឡូតិ៍ទាំងនេះសុទ្ធតែមានសុវត្ថិភាពសម្រាប់ការវិនិយោគនោះទេ។

វាមានសារៈសំខាន់បំផុតសម្រាប់អ្នកទិញចុងក្រោយក្នុងការពិចារណាឲ្យច្បាស់លាស់ពីទីតាំងនៃដីឡូតិ៍ដែលពួកគេចង់ទិញ ប្លង់ដី និងលិខិតបញ្ជាក់ដីធ្លីនឹងត្រូវផ្តល់ជូនសម្រាប់ប្រតិបត្តិការ និងភាពជឿជាក់របស់ម្ចាស់គម្រោង ឫអ្នកគ្រប់គ្រងគម្រោង។ ពួកគេក៏ត្រូវពិចារណាពីតួនាទីភ្នាក់ងារ អចលនទ្រព្យត្រូវបំពេញក្នងប្រតិបត្តិការនេះ។

ប្រសិនបើចំណុចទាំងនេះមិនពិចារណាដោយយកចិត្តទុកដាក់ អ្នកទិញប្រហែលមិនអាចទទួលបានទ្រព្យសកម្ម ដូចការរំពឹងទុករបស់ពួកគេឡើយ ឫនៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ពួកគេប្រហែលមិនអាចទទួលបានអ្វីទាំងអស់…

ដោយមានការខិតខំប្រឹងប្រែង Realestate.com.kh សហការជាមួយក្រុមស្រាវជ្រាវមានបទពិសោធន៍ច្រើនរបស់VTrust Appraisal បានរួមបញ្ចូលគ្នាពីការណែនាំដល់អ្នកទិញដីឡូតិ៍។

គោលបំណងនៃអត្ថបទនេះគឺដើម្បីប្រាកដថាអតិថិជនដែលទិញដីឡូតិ៍ ត្រូវដឹងឲ្យច្បាស់ពី របៀបទប់ទល់ទៅនឹងបញ្ហានៅពេលអនាគត និងជ្រើសរើសគម្រោងដីឡូតិ៍ ជាមួយក្របខ័ណ្ឌ ច្បាប់ ទីតាំង និងគម្រោងផែនការត្រឹមត្រូវ។

ជាទូទៅ អ្នកទិញដីត្រូវពិចារណាលើ ៣ ចំណុចសំខាន់ៗដូចខាងក្រោម៖

១. គម្រោងផែនការនៅជុំវិញទីក្រុង

គម្រោងដីឡូតិ៍ជោគជ័យត្រូវពឹងផ្នែកលើផែនការមេរបស់ទីក្រុង ជាពិសេសផែនការតំបន់ មាន ផែនទីក្នុងតំបន់នោះ  ឫតំបន់ជាយដែលនៅជិតតំបន់គោលដៅ។ ប្រសិនបើរដ្ឋាភិបាលធ្វើផែនការមេគ្រប់ដណ្តប់លើតំបន់មួយចំនួន ដែលបង្កើតជាទីក្រុងរណប ថ្មី រួមមាន ផ្លូវសំខាន់ៗ  លូបង្ហូរទឹក និងកន្លែងគាប់ចិត្តនានា នេះមានន័យថា ដីឡូតិ៍ទាំងនោះ នៅជិតគម្រោងអភិវឌ្ឍន៍នេះ នឹងមានតម្រូវការខ្លាំង ហើយតម្លៃនឹងកើនឡើងលឿនក្នុងពេលឆាប់ៗ។

ដូច្នេះ ខ្ញុំត្រូវជ្រើសរើសទីតាំងដីឡូតិ៍ត្រឹមត្រូវដោយរបៀបណា?

អ្នកទិញត្រូវតែសិក្សាស្វែងយល់ពីទីតាំងរបស់គម្រោងដីឡូតិ៍នោះ។ ពួកគេត្រូវតែធ្វើការវាយតម្លៃអំពីបរិស្ថានជុំវិញ គិតចាប់ពី ៥០០ម៉ែត្រ ទៅ ១,០០០ម៉ែត្រ ពីទីតាំងគម្រោងដែលមានស្រាប់ និងគម្រោងនៅអនាគត ហេដ្ឋាចរនាសម្ព័ន្ធ សេវាកម្ម និងកន្លែង គាប់ចិត្ត ដែលជួយបង្កើនគុណភាពនៃការរស់នៅក្នុងលំនៅដ្ឋាននៅក្នុងទីតាំងនោះ។

ជាងនេះទៅទៀត ពួកគេគួវាស់ស្ទង់លើផែនការមេរបស់រដ្ឋាភិបាលអំពីតំបន់នៅជិត និងជុំវិញតំបន់នោះព្រមទាំងគម្រោងអភិវឌ្ឍន៍ឯកជនមានសក្តានុពល ដែលអាចបន្ថែមតម្លៃឲ្យដីឡូតិ៍ ឫបន្ថយតម្លៃពីអចលនទ្រព្យនោះ។

នៅពេលណានឹងអាចក្លាយជាទីតាំងល្អបាន? ពិចារណាពីពេលវេលាសមរម្យ…

ទីតាំងប្រហែលត្រូវចំណាយពេលមួយរយៈដើម្បីឲ្យតម្លៃកើនឡើង។ តើទៅជាយ៉ាងណាបើសិនជាត្រូវចំណាយពេលដល់២០ឆ្នាំ ឫ ៣០ ឆ្នាំ ឲ្យទីតាំងនេះត្រូវមើលឃើញដោយរដ្ឋា ភិបាលឫអ្នកអភិវឌ្ឍន៍លក្ខណៈទ្រង់ទ្រាយធំ?

ប្រហែលប្រជាជនត្រូវចំណាយពេលរាប់ឆ្នាំរស់នៅជាមួយដោយមិនមានគ្រប់គ្រាន់នូវសេវា សង្គមដូចជា ផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធទឹកស្អាត អគ្កិសនី និងចំណាយពេលយូរទៅសាលា ហើយនៅពេលដែលហេដ្ឋរចនាសម្ព័ន្ធទៅដល់ទៅតំបន់នោះ តម្លៃដែលទទួលបានសម្រាប់ អ្នកទិញប្រហែលជាត្រូវបាត់បង់។

បញ្ហាចម្បងមួយទៀត អំពីទីតាំងដីឡូតិ៍គឺលក្ខណៈនៃទីតាំងភូមិសាស្រ្ត ឧទាហរណ៍ ថាជាតំបន់ងាយលិចទឹក ឫគ្រោះធម្មជាតិផ្សេងៗដែរឫទេ? ត្រូវកំណត់ពីចំណុចនេះមុនពេលចាប់ផ្តើមទិញដីនោះ។

២. ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងគាប់ចិត្ត

ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ អ្នកទិញគួដឹងអំពីបញ្ហាសំខាន់២ ៖ ១. ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និង ២. គម្រោងអនាគតដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ

តើមានហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះនៅទីនោះ?

សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ អ្នកទិញគួលំឡឹងមើលលក្ខណៈដែលអាចទទួល បានដូចជា ផ្លូវភ្ជាប់ពីទីក្រុង ប្រព័ន្ធទឹក ប្រព័ន្ធលូ និងកន្លែងគាប់ចិត្តនានានៅដែលនៅជិតដូច ជា សាលារៀន ផ្សារ សេវាសាធារណៈ ។ល។ ឫយ៉ាងហោចណាស់ក្នុងចំងាយមួយដែលអាច គ្រប់គ្រងបាន។  

ដូចអ្វីដែលលើកឡើង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្តល់ភាពងាយស្រួលជាច្រើនក្នុងពេលបច្ចុប្បន្ន វាបង្កើនតម្លៃបន្ថែមសម្រាប់ដីឡូតិ៍យ៉ាងឆាប់រហ័ស។ នេះធ្វើឲ្យតម្លៃនៃដីឡើងថ្លៃ សម្រាប់លក់វិញ ឫគោលបំណងផ្សេងទៀត ប៉ុន្តែវាក៏មានន័យថាអ្នកគឺយឺតក្នុងការទទួលបានកិច្ចព្រមព្រៀងនេះព្រោះអ្នកដ៏ទៃប្រហែលជាកត់សម្គាល់ពីតម្លៃនេះដែរ។

ហេដ្ឋារចនាសម្ព័ន្ធនៅពេលអនាគត៖

ទោះបីជាយ៉ាងណា មិនមានគម្រោងដីឡូតិ៍មួយចំនួនមានហេដ្ឋារចនាសម្ព័ន្ធរួចរាល់នោះទេ។ ហើយនេះជាហេតុផលដែលតម្លៃមានភាពទាក់ទាញ។ ភាគច្រើននៃគម្រោងដីឡូតិ៍ ស្ថិតនៅតំ បន់ជាយក្រុង ឫខាងក្រៅរាជធានី តំបន់ដែលហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានទៅដល់។

ប្រសិនក្នុងករណីនេះ អ្នកទិញគួសំឡឹងពីទីតាំងនាពេលអនាគត ថាតើនឹងមានផែនការអភិវឌ្ឍ ន៍ជាទីក្រុងឫទេ រួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងមកដល់ដីឡូតិ៍របស់អ្នក។ សំណួរសមញ្ញមួយសួរថាតើនឹងទំនងជាមានកំណើននៃការអភិវឌ្ឍន៍ដោយនិរន្តរភាពនៅទីតាំងនោះដែរឫទេ ក្នុងរយៈពេល៥ - ១០ឆ្នាំទៀត។ ជាអកុសលការប្រថុយប្រថានបែបនេះគឺពិបាកនឹងធានាបាន១០០%ណាស់។ ប្រសិនបើមិនមានការអភិវឌ្ឍន៍នៅនឹងកន្លែងទេ នេះនឹងធ្វើឲ្យតម្លៃដីនៅជាប់គាំង ឫខ្វះនូវទីផ្សារទី២ដែលធ្វើឲ្យប៉ះពាល់ដល់ផលចំណេញរបស់អ្នក។

តើនឹងទៅជាបែបណាប្រសិនបើទិញដីរួចហើយ បន្ទាប់មករដ្ឋាភិបាលផ្លាស់ប្តូរចិត្ត និងមិនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នោះ?

វាជាដំណឹងដ៏អាក្រក់សម្រាប់អ្នកទិញ ប្រសិនបើអ្នកអភិវឌ្ឍន៍ឯកជនមើលឃើញពីសក្តានុពលនៃតំបន់នៅជិតដីឡូតិ៍ និងស្ម័គ្រចិត្តផ្តល់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានមួយចំនួន បន្ទាប់មកដីឡូតិ៍ ហើយនៅតែជាឱកាសល្អសម្រាប់ការបង្កើនផលចំណេញ។

តើការអភិវឌ្ឍន៍ដីឡូតិ៍ត្រូវគាំទ្រដោយរដ្ឋាភិបាល និងមួយចំនួនអត់។ តើយើងដឹងថាខ្លះមាន ការគាំទ្រដោយរបៀបណា? តើអ្វីធ្វើឲ្យមានភាពខុសប្លែកគ្នា?

គ្រាន់តែតាមរយៈការវាយតម្លៃអាចធ្វើឲ្យអ្នកទិញដឹងយ៉ាងច្បាស់ពីបញ្ហា ដោយផ្ទៀងផ្ទាត់ពីកិច្ច ព្រមព្រៀងពីអាជ្ញាធរពាក់ព័ន្ធ ត្រូវការត្រូតពិនិត្យ ឫស្លាកលេខ/ផែនការនៃផែ្នកតូចៗរបស់ដីឡូតិ៍។

សំគាល់ ទំហំនៃការផ្សព្វផ្សាយវិជ្ជមានអំពីគម្រោងដីឡូតិ៍មិនមានន័យថា វាចាំបាច់ជាការវិនិយោគ ដែលមានសុវត្ថិភាពមួយនោះទេ។

៣. បញ្ហាផ្លូវច្បាប់ទាក់ទងទៅនឹងដីឡូតិ៍ផ្ទាល់៖

ការពិចារណាម៉ត់ចត់ ពីគម្រោងពុះដីឡូតិ៍ ដែលគួតែត្រូវទទួលស្គាល់ពេញលេញដោយច្បាប់ត្រឹមត្រូវ គឺជាការសំខាន់មុនពេលសម្រេចទិញដីឡូតិ៍ណាមួយ។

ការបញ្ជាក់ពីដីឡូតិ៍ពុះមានន័យថា ជាបំណែកនៃប្លង់ទាំងអស់ (ឫចែកតាមក្បាលដី) ក្នុងគម្រោងដីឡូតិ៍ដែលមានសុវត្ថិភាពក្នុងការទិញជាមួយប្លង់ដែលទទួលស្គាល់នៅថ្នាក់ជាតិ។

លិខិតផ្ទេរដីធ្លីមួយសន្លឹក (ជាប្រភេទប្លង់ទន់) ចុះបញ្ជីនៅថ្នាក់ស្រុក ដែលជាធម្មតាត្រូវប្រើក្នុង ការផ្ទេរដីឡូតិ៍ ប៉ុន្តែត្រូវប្រយ័ត្នថានេះមិនមែនជាចាំបាច់នៃកម្មសិទ្ធិសម្រាប់អ្នកទិញចុងក្រោយ និងអាចបង្ករជាបញ្ហាកើតមានឡើង។

ប្លង់ដីប្រភេទណាដែលខ្ញុំកំពុងស្វែងរក?

ប្លង់ដីស្របច្បាប់ធម្មតាមួយគឺជា “ប្លង់ដែលចែកដីជាបំណែកផ្សេងគ្នា” ដែលចេញពីផែនការមេ នៃដីពុះឡូតិ៍។ ដើម្បីទទួលបានប្លង់ដែលចែកដីជាបំណែកផ្សេងគ្នានីមួយៗ អ្នកអភិវឌ្ឍន៍ដំបូងគេត្រូវកាន់ ប្លង់នៃដីទាំងមូល។ ទី២ អ្នកអភិវឌ្ឍន៍ត្រូវបង្កើតផែនការមេនៃដីពុះឡូតិ៍។

ទី៣ អ្នកអភិវឌ្ឍន៍ត្រូវទទួលបានផែនការដីពុះឡូតិ៍ បញ្ជាក់ដោយអាជ្ញាធរនរគរូបនីយកម្ម ជាពិសេស នៅថ្នាក់ជាតិ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

នៅពេលទទួលបានការបញ្ជាក់នេះ វាជាភាពទទួលបានស្របច្បាប់សម្រាប់អ្នកទិញ ដើម្បីបញ្ជី ប្លង់ដែលចែកដីជាបំណែកផ្សេងគ្នាមួយនៅក្រសួងទៅតាមបំណែកដីរបស់ពួកគេនៅក្នុងគម្រោង ចំណាំថាការផ្ទេរជាផ្លូវាការនឹងត្រូវបែងចែកប្លង់ទៅជាចំណែកៗ ហើយថ្លៃចំណាយត្រូវស្មើ ៤% នៃតម្លៃសរុបរបស់ដីឡូតិ៍នោះ។

ចុងក្រោយ ប្រសិនបើរដ្ឋាភិបាលបានបង្កើតផែនការមេរួចរាល់ ទាក់ទាងទៅនឹងទីតាំងរបស់គម្រោង នោះគ្រប់ប្លង់តាមចំណែកអាចត្រូវបានចុះបញ្ជីរជាប្លង់  LMAP ដែលជាប្លង់ចុងក្រោយបំផុត និងរឹងមាំបំផុតនៅកម្ពុជា។

ភាពច្រើននៃគម្រោងលំនៅដ្ឋាននៅទីក្រុងភ្នំពេញ ប្លង់ដែលចែកតាមចំណែកនីមួយៗគឺត្រូវ ផ្តល់ជូនជា LMAP។ ការមានប្លង់ LMAP មានន័យថាព្រុំដែននៃអចលនទ្រព្យរបស់អ្នកបានកត់ត្រា ទុកយ៉ាងល្អបំផុត ហើយគេចផុតពីជម្លោះទាក់នឹងនឹងសិទ្ធិក្នុងការប្រើប្រាស់ ឫកម្មសិទ្ធិ។ សិក្សា បន្ថែម ទៀតពី ប្លង់ដីនៅកម្ពុជា

តើឯកសារអ្វីខ្លះដែលអ្នកទិញត្រូវសួររកមុនពេលទិញដី?

ដំបូងបំផុត អ្នកទិញត្រូវផ្ទៀងផ្ទាត់ប្លង់ដី ថាតើជាប្លង់ដីបញ្ចូលគ្នា និង/ឫប្លង់ដីពុះឡូតិ៍ ដែលនៅ ក្នុងប្លង់មេនៃដីពុះឡូតិ៍។

ទីពីរ អ្នកគួត្រួតពិនិត្យ ប្រសិនបើមានការបញ្ជាក់ពីក្រសួងពាក់ព័ន្ធ(ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់) សម្រាប់គម្រោងដីឡូតិ៍ទាំងមូល។

តើអ្វីជាបញ្ហាចម្បងទាក់ទងនឹងប្លង់ដីសម្រាប់អ្នកទិញដីឡូតិ៍?

ប្រសិនបើការវិភាគដោយអ្នកទិញមិនមានការប្រុងប្រយ័ត្ន មានបញ្ហាដែលទាក់ទងជាមួយការទិញដីឡូតិ៍។ វាគឺត្រូវដោះស្រាយជាមួយបញ្ហាដូចជា ប្រភេទប្លង់ដី ដែលបានលើកឡើងខាងលើ។

បញ្ហានៃការផ្ទេរដីដោយប្រើប្រាស់ប្លង់ទន់៖

ឯកសារនៃការផ្ទេរប្លង់ដី ( ប្លង់ទន់ចុះបញ្ជីនៅថ្នាក់ស្រុក) ដែលស្ថិតនៅប្លង់មេនៃទំហំដីរួមទំាងអស់ ករណីមួយចំនួនមានសុវត្ថិភាព។

ទោះបីជាយ៉ាងណា ប្រសិនត្រឹមតែមានប្លង់ទន់ អ្នកប្រហែលអាចត្រូវបាត់បង់ដីនូវពេលអនាគត ម្ចាស់គម្រោងបាត់បង់បំណែកដីទាំងអស់(ទ្រព្យបញ្ចាំ) ដោយសារត្រូវធនាគាររឹបអូសប្រសិនពួកគេមិនអាចបង់លើអ៊ីប៉ូតែកបាន។

ក្នុងស្ថានភាពផ្សេងទៀត នៅពេលម្ចាស់គម្រោងជ្រើសរើសមិនគោរពតាមប្លង់ដីនៅពេលអនាគត ហើយទាមទារយកដីមកវិញ ឫលក់ដីទៅឲ្យអ្នកទិញផ្សេងទៀតដោយមិនបង្ហាញប្លង់ទន់ ត្រឹមត្រូវទៅដល់អ្នកទិញដីឡូតិ៍។ លក្ខណៈដែលអាចទៅរួចផ្សេងទៀតគឺអ្នកលក់គម្រោង តាមពិតមិនមានកម្មសិទ្ធិនៃដីនោះ ហើយលិខិតផ្ទេរប្លង់ទន់គឺក្លែងក្លាយទាំងស្រុង។ អ្នកត្រូវតែវិនិច្ឆ័យ និងបា្រកដថា គ្មានលទ្ធផលទាំងនេះអាចកើតមានចំពោះអ្នកឡើយ។ យល់ល្អកុំទិញដីប្រសិនបើដីដែលអ្នកចង់ទិញនោះមិនមានប្លង់រឺង!

ដួច្នេះ តើខ្ញុំអាចប្តូរលិខិតផ្ទេរប្លង់ដីទៅជាប្លង់រឹងដោយរបៀបណា?

ដើម្បីធ្វើបែបនេះបាន អ្នកទិញដំបូងគួរផ្តោតលើប្លង់នៃប្លង់មេនៃដីពុះឡូតិ៍ ដើម្បីពិនិត្យថាគ្មានបញ្ហាជាមួយការដាក់បញ្ចាំនៅធនាគារទាក់ទិនជាមួយដីនោះ។

បន្ទាប់មកអ្នកទិញត្រូវតែចុះបញ្ជីប្លង់ដីរបស់ខ្លួនជាមួយអជ្ញាធរ (ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់) យោងទៅតាមផែនការមេ និងការព្រមព្រៀងជាមួយអ្នកលក់។  

ដោយអនុវត្តន៍ដូចនេះ អ្នកទិញអាចប្តូរប្លង់ទន់ដើមទៅជាប្លង់រឹងនៅថ្នាក់ជាតិ។ នេះមានន័យថាមិនមាននរណាអាចយកដីវិញនៅក្នុងការលៈទេសៈណាក៏ដោយ។

ករណីមិនចុះបញ្ជីនៅថ្នាក់ជាតិ ប្លង់កម្មសិទ្ធិនៅតែជាប្លង់ទន់។

តើអ្វីជាតួនាទីត្រឹមត្រូវរបស់ភ្នាក់ងារអចលនទ្រព្យក្នុងការផ្ទេរប្លង់ដីឡូតិ៍?

ចំណាំថា ក្រុមហ៊ុនអចលនទ្រព្យដែលមានវិជ្ជាជីវៈមិនគួរធ្វើជាម្ចាស់កម្មសិទ្ធិនៃដីសម្រាប់លក់ ដែលវានឹងជាជម្លោះនៃផលចំណេញ នៅពេលពួកគេដើរតួក្នុងពេលដំណាលគ្នាសម្រាប់អ្នកទិញចុងក្រោយ។

ទោះជាភ្នាក់ងារអចលនទ្រព្យអាចធ្វើការសម្រាប់វិនិយោគិនសក្តានុពលក្នុងការបញ្ជាក់ពីទីតាំង ហើយបន្ទាប់មកលក់ជាដីតូចៗ ភ្នាក់ងារមិនគួទទួលបានភាពលាភពីប្រតិបត្តិការនេះទេ ។

ក្នុងពេលជាមួយគ្នា ភ្នាក់ងារអចលនទ្រព្យធ្វើការសម្រាប់អ្នកទិញដីឡូតិ៍ចុងក្រោយគួរអាចពិភាក្សា និងជួយក្នុងដំណើរការនៃការវិនិច្ឆ័យពីលក្ខណៈខាងលើ។

ស្វែងរកគម្រោងដីឡុតិ៍លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh 

Comments