+85561 777 090
Logo
ប្រាប់ច្បាស់ចំៗ ! អចលនទ្រព្យ១ប្រភេទនេះនឹងត្រូវប៉ាន់ខ្លាំងនៅឆ្នាំ២០២៣
Updated on: December 19, 2022, 8:02 a.m.
Published on: December 19, 2022, 8:02 a.m.

ប្រាប់ច្បាស់ចំៗ ! អចលនទ្រព្យ១ប្រភេទនេះនឹងត្រូវប៉ាន់ខ្លាំងនៅឆ្នាំ២០២៣


ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសក្តានុពលខ្លាំងដែលធ្វើឱ្យការវិនិយោគលើវិស័យមួយនេះកាន់តែលេចធ្លោ ។ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញ និងរំពឹងថាចិនដែលនាំមុខគេ វិនិយោគវិស័យចលនទ្រព្យនៅកម្ពុជា នឹងបើកប្រទេសវិញ នៅដើមឆ្នាំ២០២៣ ។

តាមប្រភពឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនួញខាងផ្នែកអចលនទ្រព្យបានឱ្យដឹងថា ឆ្នាំ២០២៣ សេដ្ឋកិច្ចនឹងមានភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២២​ដែលអំណោយផលសម្រាប់ការរកស៊ី ឬវិនិយោគផ្សេងៗ ។ ហើយសេដ្ឋកិច្ចនឹងស្ទុះងើបឡើង​វិញជា​សញ្ញា​ល្អសម្រាប់​វិស័យអចលនទ្រព្យ ។

លោកលើកឡើងបន្តថា សម្រាប់វិស័យអចលនទ្រព្យដើម្បីរកស៊ីចំណេញគ្មានអ្វីល្អជាការទិញដីនោះទេ ។ លោកពន្យល់ថា នៅឆ្នាំ​២០២៣​ខាងមុខនេះការវិនិយោគដីធ្លីនៅតែជាឱកាសល្អជាងគេដែលហុចផលចំណេញខ្ពស់ ជាពិសេសគួរទិញដីទំនេរ ឬដីស្រែ​ដែល​ទិញ​ពីម្ចាស់ដើម ។ ហើយតំបន់ដែលមានសន្ទុះអភិវឌ្ឍល្អគឺនៅភាគខាងជើងក្រុងភ្នំពេញ ដែលនឹង​កំពុង​ក្លាយ​ជាទីតាំង​ដ៏មាន​សក្តានុពល ។ បើធៀបនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ភាគខាងជើងទីក្រុងនេះជាតំបន់មានការអភិវឌ្ឍលឿន និងអាច​ពង្រីក​ក្រុងបានឆ្ងាយនាពេលអនាគត ។

គួរជម្រាបថា កាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅនេះរដ្ឋាភិបាលចិនបានសម្រេចបន្ធូរបន្ថយច្បាប់ប្រឆាំងកូវីដ-១៩ ដែលជា​ការផ្លាស់​ប្តូរមួយ​ដ៏ធំ គិតចាប់តាំងជំងឺនេះបានរាតត្បាតរយៈពេល៣ឆ្នាំមកនេះ ។ ករណីនេះ គេរំពឹងថា ចិននឹងឈានទៅបើកប្រទេសឡើងវិញ នាពេលខាងមុខនេះ ដែលជំរុញឱ្យអ្នកវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជា ៕

Comments