ឡឺខុនដេ (Le Condé BKK1)
ការធានាជួលត្រឡប់
8.0%
សមាមាត្រលុយកក់
30%
អត្រាបានលក់ហើយ
75%
តម្លៃឡើងថ្លៃ
7%
ដំណើរការនៃការសាងសង់
90%
Completion Year
2024
ទាក់ទងយើងខ្ញុំ
+85561 777 090
Scan the QR Code
Description
ការរចនាស្ថាបត្យកម្មរបស់អគារ LE CONDÉ BKK1 ត្រូវបានបំផុសគំនិតចេញពីទិដ្ឋភាពជនបទដ៏ស្រស់បំព្រងនៃតំបន់អាស៊ីអាគ្នេយ៍ ដោយលាយបញ្ចូលគ្នារវាងទេសភាពត្រូពិកដ៏ស្រស់ត្រកាល និងសិល្បៈបូព៌ាដ៏ឆើតឆាយ។ ផុសឡើងយ៉ាងត្រដែតទៅលើលំហវេហាដ៏ធំល្វឹងល្វើយ សំណង់ដ៏វិសេសវិសាលនេះមានកម្ពស់ ៤៣ជាន់ ស្មើនឹង ១៤៥ម៉ែត្រ។ អគារនេះត្រូវបានសាងសង់ឡើងដើម្បីរំលឹកគុណដល់បិតាស្ថាបត្យកម្មខ្មែរ លោកតា វ៉ាន់ មូលីវ៉ាន់ ដែលវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈភាពលម្អិតនៃការរចនាស្របតាមផ្នត់គំនិត «ស្ថាបត្យកម្មផ្សារភ្ជាប់ទៅនឹងធម្មជាតិ» របស់លោកតា វ៉ាន់ មូលីវណ្ណ។
គម្រោង LE CONDÉ BKK1 មានទីតាំងយុទ្ធសាស្រ្តប្រកបដោយសក្ដានុពល ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់រាជធានីភ្នំពេញ។ នៅជុំវិញតំបន់នេះ ប្រជុំទៅដោយបណ្តុំស្ថានទូត អង្គការអន្តរជាតិ រួមទាំងបណ្តាក្រុមហ៊ុនពហុជាតិជាច្រើនទៀត ពិសេសទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីគម្រោង។
រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាទីក្រុងប៉ារីសនៃប៉ែកបូព៌ា តាមរយៈបណ្តុំអគារដែលមានចរិតលក្ខណៈស្ថាបត្យកម្មបារាំង ស្ថិតនៅពាសពេញតំបន់បឹងកេងកង១។ តំបន់នេះប្រមូលផ្ដុំទៅដោយ ហាងកាហ្វេ ផាប់ និង ភោជនីយដ្ឋាននានាជាច្រើននៅគ្រប់ច្រកល្ហក ដែលមើលទៅហាក់បីដូចជាទីប្រជុំជននៅប្រទេសលោកខាងលិច។ ជាមួយគ្នានេះដែរ តំបន់នេះត្រូវបានហ៊ុមព័ទ្ធដោយហាងម៉ាកសញ្ញាអន្តរជាតិល្បីៗជាច្រើន រួមមាន ប្រោនកាហ្វេ (Brown Coffee) ភោជនីយដ្ឋាន Topaz ភោជនីយដ្ឋាន Terrazza និង ហាង Hops Beer ជាដើម ដែលអាចឱ្យលោកអ្នកភ្លក្សរសជាតិថ្មីប្លែកនៃម្ហូបចម្រុះមកពីទូទាំងពិភពលោក។ បើនិយាយពីការកម្សាន្ត និងការដើរទិញឥវ៉ាន់វិញ តំបន់នេះក៏ផ្ដល់ជូនជម្រើសយ៉ាងសម្បូរបែបផងដែរ រួមមាន ផ្សារទំនើប អ៊ីអនម៉ល ផ្សារទំនើប Noro Mall ហាងលក់សម្លៀកបំពាក់ Zando ហាងស្ប៉ា Bodia Spa និងទិសដៅកម្សាន្តជាច្រើនទៀត សម្រាប់ជីវិតរស់នៅទំនើបបែបអភិជន។ បន្ថែមពីលើនេះទៀត នៅជុំវិញតំបន់បឹងកេងកង១ ក៏សម្បូរទៅដោយសាលាអន្តរជាតិផងដែរ ជាក់ស្ដែងដូចជា សាលាអន្តរជាតិលំដាប់ខ្ពស់ Raffles Montessori International School of Phnom Penh ជាដើម។
គម្រោង LE CONDÉ BKK1 ត្រូវបានរចនា និងសាងសង់ឡើងដោយក្រុមហ៊ុនវិស្វកម្មនិងសំណង់មានប្រភពពីប្រទេសចិន ដោយមានក្រុមហ៊ុន HOPETREE JAPAN របស់ប្រទេសជប៉ុន ជាអ្នកទទួលបន្ទុកផ្នែកសេវាកម្មគ្រប់គ្រងអចលនទ្រព្យ។ អាផាតមិនដ៏ល្អឥតខ្ចោះក្នុងគម្រោងនេះ ផ្ដល់ជូននូវជម្រើសច្រើនប្រភេទ ដូចជា បន្ទប់ស្ទូឌីយោ ចាប់ពីទំហំ ៣៧ដល់៤១ម៉ែត្រការ៉េ អាផាតមិនប្រភេទបន្ទប់គេង១ ចាប់ពីទំហំ ៥០ដល់៦២ម៉ែត្រការ៉េ និង អាផាតមិនប្រភេទបន្ទប់គេង២ ចាប់ពីទំហំ៧២ដល់៩០ម៉ែត្រការ៉េ។ មុនពេលប្រគល់លំនៅឋានជូនអតិថិជន គ្រប់យូនីតត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងពេញលេញ ស្របតាមរបត់ថ្មីនៃទីផ្សារលំនៅឋានសម័យទំនើប។ ចំពោះតម្លៃវិញគឺចាប់ផ្ដើមចាប់ពី ៩៨,០០០ ដុល្លារអាមេរិក ឬ តម្លៃជាមធ្យម ៣,១០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ កាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុន HOPETREE ដែលជាអ្នកទទួលបន្ទុកផ្នែកសេវាកម្មគ្រប់គ្រងអចលនទ្រព្យនៃគម្រោងនេះ បានសម្រេចចិត្តផ្ដល់ជូនបន្ថែមនូវលក្ខខណ្ឌធានាជួលត្រឡប់រយៈពេល ៣ឆ្នាំ ក្នុងអត្រាខ្ពស់រហូតដល់ ៨% ក្នុងមួយឆ្នាំ។
ដោយមានគោលបំណងសំខាន់ក្នុងការពាំនាំមកនូវរបៀបរស់នៅប្រកបដោយឧត្ដមភាព និងទាន់សម័យសម្រាប់អ្នករស់នៅ គម្រោង LE CONDÉ BKK1 រួមបញ្ចូលនូវ បរិវេណទទួលភ្ញៀវដ៏ធំល្វឹងល្វើយ (Grand Lobby) ទីតាំងពាណិជ្ជកម្ម អាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់យោហ្គា ចំណតរថយន្ត សាលសន្និសីទនៅជាន់ទី៣២ អាងហែលទឹកនៅជាន់ដំបូល អមដោយស្កាយបារប្រណីតថែមទៀតផង។
បន្ថែមពីលើនេះទៀត LE CONDÉ BKK1 រួមបញ្ចូលនូវបរិក្ខារលំដាប់ខ្ពស់ជាច្រើនទៀត រួមមាន៖
ជាន់ផ្ទាល់ដី៖ បន្ទប់អានសៀវភៅលក្ខណៈ ៣.០ ដំបូងគេបង្អស់ក្នុងទីក្រុងភ្នំពេញ
ជាន់ទី៦៖ ផ្លូវរត់សម្រាប់ហាត់ប្រាណ ប្រវែង ២៤០ ម៉ែត្រ
ជាន់ទី១៥៖ កន្លែងកម្សាន្តសម្រាប់កុមារ ទំហំ ៨០០ ម៉ែត្រការ៉េ
ជាន់ដំបូល៖ សួនច្បារធម្មជាតិលើអាកាស ទំហំ ១,០០០ ម៉ែត្រការ៉េ។
ចំណុចដែលកាន់តែទាក់ទាញជាងនេះទៅទៀត គឺនៅគ្រប់យូនីតទាំងអស់សុទ្ធសឹងតែបានបំពាក់ដោយបច្ចេកវិទ្យាស្មាតហូម (លំនៅឋានឆ្លាតវៃ) របស់ក្រុមហ៊ុន Xiaomi Techologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយរបស់ប្រទេសចិន។ ប្រព័ន្ធលំនៅឋានឆ្លាតវៃនេះនឹងផ្សារភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអនុញាតឱ្យម្ចាស់អាផាតមិនធ្វើការគ្រប់គ្រងនិងបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយ ដូចជា ការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ការកំណត់ម៉ោងរោទិ៍សម្រាប់ការងារផ្ទះ និង បច្ចេកវិទ្យាសន្សំសំចៃថាមពលដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយទៀត គឺការបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដែលនឹងត្រូវទទួលដោយក្រុមហ៊ុន HOPETREE ដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន។ ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយនេះត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជូនការបម្រើសេវាកម្មយ៉ាងដិតដល់តាមស្តង់ដារប្រទេសជប៉ុន ដូចជា សេវាសម្អាតផ្ទះ សេវាបោកអ៊ុត សេវាសម្របសម្រួលការធ្វើការពីផ្ទះ សេវារៀបចំម្ហូបអាហារ សេវាធ្វើដំណើរពីព្រលានយន្តហោះ សេវារៀបចំដំណើរការអាជីវកម្ម និង សេវារៀបចំកម្មវិធីផ្សេងៗថែមទៀតផង។ ក្រៅពីនេះ តាមរយៈយុទ្ធសាស្រ្តផ្សព្វផ្សាយក្រៅបណ្ដាញ និងលើបណ្ដាញអ៊ិនធឺណិត HOPETREE មានលទ្ធភាពក្នុងការទាក់ទាញអតិថិជនជាច្រើនជាក់ជាមិនខាន ពិសេសអ្នកស្នាក់នៅលក្ខណៈក្រុមហ៊ុន ដែលវាមិនត្រឹមតែផ្ដល់ជូនការជួលស្ថិតស្ថេរនិងយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងសម្រេចបាននូវអត្រានៃការកាន់កាប់រំពឹងទុក ស្មើនឹង ៦០% តាមរយៈបទពិសោធដ៏ជោគជាំរបស់ក្រុមហ៊ុនមួយនេះ។
លក្ខណៈពិសេសអចលនទ្រព្យ
សន្តិសុខ
សេវាកម្មផ្សេងៗ
បង្ហាញ
Exterior
សេវាកម្មផ្សេងៗ
បន្ទប់តាំងបង្ហាញ
វឌ្ឍនភាព
Floor plan
Not quite the property you were looking for?
Speak to our concierge team today and let us help you find a better fit!
Scan the QR Code
ឡឺខុនដេ (Le Condé BKK1)
បឹងកេងកង១, ចំការមន, ភ្នំពេញ

ព័ត៌មានទូទៅនៃគម្រោង
ពណ៌
លក្ខណៈពិសេសអចលនទ្រព្យ
សន្តិសុខ
សេវាកម្មផ្សេងៗ
បង្ហាញ
Explore properties in ឡឺខុនដេ (Le Condé BKK1)
ផែនការបង់ប្រាក់
ការដំឡើង | ព្រឹត្តិការណ៍សំខាន់ | ការបង់ប្រាក់ |
---|---|---|
Booking Fee | 5% | Depends on the actual unit price |
Down Payment - Upon Signing SPA | 25% | Depends on the actual unit price |
Installments - 14 Months | 60% (4.3% x 14 months) | Depends on the actual unit price |
Handover | 10% | Depends on the actual unit price |
ការដំឡើង | ព្រឹត្តិការណ៍សំខាន់ | ការបង់ប្រាក់ |
---|---|---|
Booking Fee | 5% | Depends on the actual unit price |
Down Payment - Upon Signing SPA | 85% | Depends on the actual unit price |
Handover (Aug 31st, 2024) | 10% | Depends on the actual unit price |
Location Overview
បឹងកេងកង១
ទិញ
$115K - $950K
ជួល
$650 - $7K
សំរាប់លក់
250 ទំព័រដើម
សំរាប់ជួល
5397 ទំព័រដើម
មើលទីតាំង
សំណួរនិងចម្លើយទូទៅ
- តើ ព័ត៌មានសង្ខេប និងសំភារៈអ្វីខ្លះ?
Highlights in this project include: ការធានាជួលត្រឡប់, អត្រាចំណេញខ្ពស់, ក្រុមហ៊ុនអភិវឌ្ឍន៍, កើនឡើងតម្លៃខ្ពស់, ព័ត៌មានហរិញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ and បញ្ចុះតម្លៃ.
Facilities include: ភ្លើងបម្រុង / ម៉ាសុីនភ្លើង, ចំណតរថយន្ត, តំបន់ពាណិជ្ជកម្ម, តំបន់ទូទៅ, សួនច្បារ, ក្លឹបហាត់ប្រាណ, ជណ្តើរយោង / ជណ្តើរយន្ត, អត់លិចទឹក, នៅលើផ្លូវធំ, សួនកុមារ, កន្លែងកីឡា and អាងហែលទឹក.