+85561 777 090
Logo
 ចូលដើមត្រីមាសទី១ភ្លាមតម្លៃ​​បន្ទប់​ខុនដូ​សម្រាប់ជួលអាច​នឹងធ្លាក់​ចុះ
Updated on: May 9, 2022, 6:03 a.m.
Published on: February 27, 2019, 9:42 a.m.

ចូលដើមត្រីមាសទី១ភ្លាមតម្លៃ​​បន្ទប់​ខុនដូ​សម្រាប់ជួលអាច​នឹងធ្លាក់​ចុះ


(រូបភាពតំណាង)

ក្នុង​ពិធី​សម្ពោធ​របាយការណ៍​ព្យាករស្ថានភាព​អចលន​ទ្រព្យនៅ​រាជធានី​ភ្នំពេញឆ្នាំ២០១៩កន្លងទៅនេះនាយិកា​ក្រុមហ៊ុន CBRE Cambodia លោក​ស្រី អាន សុធីតា បានឱ្យដឹងថា​តម្លៃ​​ជួលបន្ទប់ខុនដូ​​នៅ​ចុង​ឆ្នាំ២០១៩​នេះនឹងមានការ​​ធ្លាក់​ចុះ ​​ពិសេស​​តំបន់​ដែលនៅ​ឆ្ងាយ​​ពី​ចំណុច​កណ្តាល​ក្រុង​ដែលចំនួនមានរហូត​ដល់​ជិត២ម៉ឺន​យូនីត ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលន​ទ្រព្យ CBRE Cambodia បានបង្ហាញថាមានខុនដូចំនួន៨បានបញ្ចប់ការសាងសង់ក្នុងចុងឆ្នាំ២០១៨។ ខុនដូ​ដែល​មាន​ទីតាំងនៅ​ក្រៅ​តំបន់​កណ្តាល​ទីក្រុងភ្នំពេញនឹង​កើន​ឡើង​ជិត១២០ភាគរយក្នុងដំណាច់ឆ្នាំ២០១៩។ បើធៀបនឹងឆ្នាំ២០១៨ចំនួន​បន្ទប់​ខុនដូដែល​នឹង​ដាក់​ចូល​ទីផ្សារ​នៅ​ដំណាច់​ឆ្នាំ២០១៩នេះ មានរហូតទៅដល់​​​ ៣១,១១២ យូនីត​ ។

អានអត្ថបទបន្ថែម៖ តើចំនួនខុនដូពិតជាមានច្រើនលើសពីតម្រូវការមែនទេ?

លោក​ស្រីបានបន្ថែមថាបច្ចុប្បន្ន​​តម្លៃ​ជួល​ខុនដូក្នុង១ខែជា​មធ្យម​មាន​ចន្លោះពី១០ទៅ១៥​ដុល្លារ​ក្នុង១​ម៉ែត្រ​ការ៉េ​​​ ហើយនៅចុងឆ្នាំ២០១៩​តម្លៃ​នឹង​អាច​ធ្លាក់​ចុះជាងនេះបន្តិច​បន្តួច​ ។

ក្នុង​ឆ្នាំ​២០១៩​នេះ​មិន​សូវ​មាន​គម្រោង​ថ្មីៗ​ប្រកាស​ចាប់​ផ្តើម​សាងសង់​​ទេខណៈ​គម្រោង ​ដែល​នឹង​ត្រូវ​បញ្ចប់ការ​សាងសង់​ក្នុង​ឆ្នាំ​នេះ​បាន​លក់​លើស​ពី៥០ភាគរយ​រួច​ហើយ​​ឯ​តម្លៃ​លក់​​អាច​មានជា​មធ្យម​​ចាប់​ពី​​១,៦០០ដុល្លារ​ទៅ​ដល់​៣,១០០ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ ។​

លោក ង៉ែត ជូ ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​ប្រាប់​ថា ការ​កើន​ឡើង​ដ៏ច្រើននៃចំនួនខុនដូបែប​នេះ​វា​អាច​​នឹង​​មាន​បញ្ហា​ទីផ្សារ​ ព្រោះ​បើ​យើង ​មើល​ទៅ​ទីផ្សារ​ខុនដូ ​សម្រាប់​ប្រជាជន​ក្នុង​ស្រុកហាក់​មិន​សូវ​ពេញ​និយម​ទេ​ ខណៈ​​ទីផ្សារ​​ផ្ទះ​ល្វែង បុរី និង​វីឡា​​កំពុង​កើន​ឡើង​ច្រើន​​ និង​ពេញ​និយម​យ៉ាងខ្លាំង ​។​ ​បើ​និយាយ​ពី​ទីផ្សារ​ក្នុង​ស្រុក​​​គឺ​តូច​ចង្អៀត​ណាស់ ដូច្នេះ​ភាព​ជោគជ័យ​សម្រាប់​ខុនដូ ​​​វា​អាស្រ័យ​​លើ​ម្ចាស់​គម្រោង​ថា «តើ​ពួក​គាត់មាន​ទំនាក់​ទំនង​ និង​ទីផ្សារ​បែប​ណា​ជា​មួយ​អតិថិជន​បរទេស​?» ព្រោះកម្ពុជា​មាន​ចំណុច​ពិសេស​មួយដែល​អនុញ្ញាត​​ឲ្យ​បរទេស​មាន​សិទ្ធិ​ក្នុង​ការ​ទិញ ឬជួល​ខុនដូសម្រាប់ស្នាក់នៅ ។

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ខុនដូសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments