យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ហៅកាត់ថា CDC បានឱ្យដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការបើករោងចក្រដំឡើងរថយន្ដម៉ាកល្បីៗទាំងពីរខាងលើនេះរួមមាន គឺក្រុមហ៊ុន Toyota Tsusho Manufacturing ដែលមានទុនវិនិយោគសរុបប្រមាណ ៣៦.៧លានដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ១៥០កន្លែង ។ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនេះគ្រោងនឹងបើករោងចក្ររបស់ខ្លួន នៅក្នុងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ។
ចំណែកឯក្រុមហ៊ុនមួយទៀតមានឈ្មោះថា ក្រុមហ៊ុន K (CAMBODIA) CO., LTD ។ ក្រុមហ៊ុននេះដែរ មានទុនវិនិយោគប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង ខណៈក្រុមហ៊ុនេះគ្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ISUZU ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕
Comments