+85561 777 090
Logo
គម្រោង២ទុនវិនិយោគជាង១៤លានដុល្លារអាចបង្កើតការងារបានជាង៣ពាន់កន្លែង
Updated on: July 27, 2022, 8:27 a.m.
Published on: July 27, 2022, 8:27 a.m.

គម្រោង២ទុនវិនិយោគជាង១៤លានដុល្លារអាចបង្កើតការងារបានជាង៣ពាន់កន្លែង


តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន២ដែលមានទុនវិនិយោគជាង១៤លានដុល្លារ ដែលអាចបង្កើតការងារបានជាង៣ពាន់កន្លែង ។
 
តាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រុមហ៊ុនដែលទើបតែចុះបញ្ជីវិនិយោគរួមមាន ៖ ទី១. MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។
 
ទី២. BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៣៦កន្លែង ៕

Comments