+85561 777 090
Logo
ចុងខែវិច្ឆិកាខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអចលនទ្រព្យអាស៊ានដើម្បីវាយតម្លៃអចលនវត្ថុក្នុងអំឡុងពេលកូវីដ-19
Updated on: June 6, 2022, 5:00 p.m.
Published on: November 16, 2021, 7:19 a.m.

ចុងខែវិច្ឆិកាខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអចលនទ្រព្យអាស៊ានដើម្បីវាយតម្លៃអចលនវត្ថុក្នុងអំឡុងពេលកូវីដ-19


តាមរយៈសន្និសីទសារព័ត៌មានមួយដែលស្តីពីការរៀបចំសមាជលើកទី២៣ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ដែលបានរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កាលពីថ្ងៃទី០៣ វិច្ឆិកា កន្លងទៅនេះតាមរយៈកម្មវិធី Zoom កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអចលនទ្រព្យអាស៊ាននៅចុងខែវិច្ឆិកាខាងមុខនេះ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញជាគណៈអធិបតី និងប្រកាសបើកអង្គសមាជលើកទី២៣ (23rd AVA Congress) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ក្រោមប្រធានបទ ៖ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19» នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ដោយមានការចូលរួមពីគណៈប្រតិភូមកពី៨ប្រទេសដែលជាសមាជិកអាស៊ានរួមមាន ៖ សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ចិន, ជប៉ុន និងប្រទេសកូរ៉េ ។ល។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​អាស៊ាន​ (ASEAN Valuers Association – AVA) និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បានបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនេះធ្វើឡើងដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ានអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល ៕

កាលបរិច្ឆេទ ៖ ២៥ វិច្ឆិកា ២០២១

តាមរយៈ ៖ Webinar

រៀបចំដោយ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)

បញ្ជាក់ ៖ ចូលរួមដោយសេរី

ចុះឈ្មោះចូលរួមតាមរយៈ ៖ https://us02web.zoom.us/.../reg.../WN_D6_p4bjFSUGkNOxaU_ogZA

លោកអ្នកអាចព្រឹក្សាយោបល់អំពីការ ទិញ លក់ និងជួល អចលនទ្រព្យនានាបានគ្រប់ពេលដោយគ្រាន់តែទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបានតាមរយៈប៊ូតុងខាងក្រោម !!!

Comments