+85561 777 090
Logo
៣គម្រោងក្នុងឆ្នាំ២០១៩ធ្វើឱ្យខេត្តកោះកុងកាន់តែរីកមុខរីកមាត់
Updated on: June 1, 2022, 9:12 a.m.
Published on: February 26, 2019, 9:59 p.m.

៣គម្រោងក្នុងឆ្នាំ២០១៩ធ្វើឱ្យខេត្តកោះកុងកាន់តែរីកមុខរីកមាត់


(រូបភាពតំណាង)

ខេត្តកោះ​កុងមានព្រំប្រទល់​ជាប់ និងខេត្តព្រះសីហនុជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃដែលជាច្រកក្នុងការនាំទំនិញចេញចូលដ៏សំខាន់មួយសម្រាប់កម្ពុជា។  ម្យ៉ាងទៀតខេត្តនេះ ជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្មដែលជា​ខេត្ត​​មួយសម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍​ធម្មជាតិ ។

អានអត្ថបទបន្ថែម៖  ការណែនាំអ្នកទិញដីឡូតិ៍ៈ អ្នកត្រូវដឹងអ្វីខ្លះមុនពេលសម្រេចធ្វើវិនិយោគ

មានគម្រោងធំៗចំនួន៣កំពុងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៩នេះបាននិងកំពុងធ្វើឱ្យខេត្តកោះកុងកាន់តែបង្កើនភាពទាក់ទាញកាន់តែខ្លាំងឡើងបន្ថែមទៀតផង។ គម្រោងទាំង៣ នោះមានដូចជា៖

១- ការពង្រីក​ផ្លូវជាតិ​លេ៤៨ចេញពី​ផ្លូវជាតិ​លេខ៤​​ទៅកាន់​ទីរួមខេត្ត​កោះកុងដែល​នឹង​ធ្វើឲ្យ​ខេត្ត​ដាច់ស្រយាល​មួយ​នេះ​​ទទួលបានភាពទាក់ទាញ និង​ការ​អ​ភិ​វ​ឌ្ឍ​បន្ថែម​ទៀត​នា​ពេល​អនាគត ។ ការពង្រីក​ផ្លូវជាតិ​លេខ៤៨នេះ​ ​ត្រូវ​បាន​ប្រកាសដោយ​សម្តេច​តេជោ ​ហ៊ុន​ ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំឡុង​ពេល​សម្តេចអញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​កាលពី​ចុងឆ្នាំ​មុន​។

២- គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ​ទី៤របស់កម្ពុជាដែលមានតម្លៃ៣៥០លានដុល្លារសាងសង់លើ​ទំហំ​ដីរហូតដល់៧៥០ហិកតាដោយមានការ​វិនិយោគពី​ក្រុមហ៊ុន Union Development Group ​Co., Ltd. ។

៣- ការសាងសង់​ផ្លូវ​តភ្ជាប់​រវាង​ស្រុក​សំឡូត​ក្នុង​ខេត្ត​បាត់ដំបង​​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ទៅកាន់​ខេត្តកោះកុង។ គម្រោង​ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៩នេះ​ហើយដែលមាន​ប្រវែង ​ជាង ១៩០គីឡូម៉ែត្រ​។

គួរបញ្ជាក់ផងដែរថាគម្រោងធំៗទាំង៣នេះនឹងធ្វើឱ្យសេដ្ឋកិច្ចខេត្តកោះកុងរីកលូតលាស់យ៉ាងខ្លាំងមិនចាញ់ខេត្តផ្សេងៗឡើយ។ ជាមួយនឹងគម្រោងយក្សទាំង៣នេះតម្លៃដីក្នុងខេត្តកោះកុងនឹងកើនឡើងលើសពីការរំពឹងទុក ។

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments