+85561 777 090
Logo
បង្កើនការចាប់អារម្មណ៍ចំពោះអចលនទ្រព្យរបស់អ្នកជាមួយរូបភាព៣៦០​ ដឺក្រេ
Updated on: June 7, 2022, 6:11 a.m.
Published on: January 13, 2020, 3:08 a.m.

បង្កើនការចាប់អារម្មណ៍ចំពោះអចលនទ្រព្យរបស់អ្នកជាមួយរូបភាព៣៦០​ ដឺក្រេ


រូបថត ៣៦០ដឺក្រេគឺជាបច្ចេកវិទ្យាចុងក្រោយសម្រាប់ការថតរូប ដែលកំពុងទទួលបានការចាប់ អារម្មណ៍ខ្លាំងជាពិសេសក្នុងចំណោមយុវវ័យ និង អ្នកប្រើប្រាស់អ៊ីនធើណែត។ ក្រុមហ៊ុន Realestate.com.kh ជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា បាននាំយកបច្ចេកវិទ្យានេះមកជួយធ្វើការផ្សព្វផ្សាយអចលនទ្រព្យរបស់អតិថិជនខ្លួន។ 

តើអ្វីទៅជារូបភាព ៣៦០ ដឺក្រេ? 

រូបថត ៣៦០ ដឺក្រេគឺជាទម្រង់នៃការថតរូបបែបទំនើប ដែលអាចអនុញ្ញាតឲ្យអ្នកមើលឃើញរូបភាព រហូតទៅដល់ ៣៦០ដឺក្រេ ពោលគឺអាចមើលគ្រប់ជ្រុងទាំងអស់នៃអចលនទ្រព្យ។ ចំពោះវិស័យអចលន ទ្រព្យបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជាដំណោះស្រាយរវាងអ្នកអភិវឌ្ឍន៍គម្រោង ដែលជាអ្នក មានផ្ទះគម្រូ និងអ្នកទិញដែលកំពុងស្វែងរកអចលលនទ្រព្យ និងចង់មើលគម្រោងឲ្យបានច្បាស់លាស់។

សូមទស្សនាគម្រូនៃរូបភាព ៣៦០ នៃ យូនីត ប្រភេទ Duplex នៅក្នុងគម្រោង the Peninsula Private Residences នៅក្នុងតំបន់ជ្រោយចង្វារ៖

តើវាមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់អ្នកទិញ និងអ្នកជួលអចលនទ្រព្យ?

ប្រសិនបើអ្នកកំពុងស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជារូបភាព ៣៦០ ដឺក្រ ផ្តល់ជូនភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនដល់អ្នក។ តាមរយៈមុខងារនេះ អ្នកអាចមើលឃើញពីលក្ខណៈពិសេស ទាំងស្រុងរបស់ផ្ទះគម្រូ​ ដោយមិនចាំបាច់ទៅមើលដល់ទីតាំងផ្ទាល់ឡើយ។ បច្ចេកវិទ្យានេះកាន់តែមានតម្លៃទេ្វដង ប្រសិនបើអ្នករស់នៅឆ្ងាយពីគម្រោងអភិវឌ្ឍន៍ដែលអ្នកចាប់អារម្មណ៍ ជាពិសេសប្រសិន​បើអ្នករស់នៅខេត្តផ្សេង ឬនៅបរទេស។

ដូចគ្នាទៅនឹងការមើលផ្ទះគម្រូដោយផ្ទាល់ដែរ អ្នកអាចមើល  ពិដាន កម្រាល គ្រឿងបរិក្ខារ និងសង្ហារិមតុបតែងក្នុងផ្ទះ និងអាចចូលមើលតាមបន្ទប់នីមួយៗបានទាំងអស់ ​ជាមួយនឹងទម្រង់រូបភាព ៣៦០ ដឺក្រេ។ ជារួមអ្នកអាចមើលឃើញអ្វីគ្រប់យ៉ាង ហាក់បីដូចជាអ្នកកំពុងស្ថិតនៅក្នុងផ្ទះគំរូនោះផ្ទាល់អញ្ចឹងដែរ។

(រូបភាព ៣៦០​ ដឺក្រេ នៃយូនី ២បន្ទប់គេងនៃគម្រោង អ & អេហ្វ ហ័រហ៊្វូ ស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ) 

តើអ្នកចង់ឃើញបន្ទប់ទទួលភ្ញៀវចាប់ពីច្រកចូលដែរឬទេ? តើអ្នកចង់ដើរឆ្លងកាត់គ្រប់បន្ទប់គេង និងមើលគ្រប់បន្ទប់ទឹកដែរឬទេ? តើអ្នកធ្លាប់មានអារម្មណ៍ចង់មើលផ្ទះ ឬខុនដូឲ្យបានពីរ  ឬ បីដងមុនពេលទិញដែរឬទេ? ជាមួយរូបភាព ៣៦០ ដឺក្រេ របស់យើងអ្នកអាចមើលបាន ២៤/៧ ។

រូបភាព ៣៦០ ដឺក្រេ កាត់បន្ថយភាពស្មុគស្មាញ ដោយអ្នកមិនចាំបាច់ពិនិត្យមើលគ្រប់រូបភាពនៃ អចលនទ្រព្យទាំងអស់នោះទេ ពីព្រោះរូបភាព ៣៦០ ដឺក្រមានបញ្ចូលនូវគ្រប់ផ្នែកទាំងអស់នៃអចលន ទ្រព្យនៅក្នុងរូបភាពតែមួយ។ 

រូបភាព ៣៦០ ដឺក្រេផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកស្វែងរកទិញ ឬ ជួលអចលនទ្រព្យ អ្នកអាចស្វែងរកឧទាហរណ៍នៃរូបភាព ៣៦០ ដឺក្រេនៅលើគេហទំព័រ Realestate.com.kh បាន។ 

(រូបភាព ៣៦០ ដឺក្រេ​ នៃអាផាតមិន The Elysee by Dara ស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ) 

តើវាមានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ឬ អ្នកលក់?

ក្នុងនាមជាអ្នកអភិវឌ្ឍន៍ យើងជឿថាអ្នកបានដឹងថាបុរី ខុនដូ និងអគារពាណិជ្ជកម្មកំពុងកើនឡើង យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ទីផ្សារនៃអចលនទ្រព្យប្រភេទទាំងអស់នេះបានរីកចម្រើន ទៅដល់ចំណុចមួយដែលអ្នកទិញមានជម្រើសច្រើន ហើយពួកគេកាន់តែឆ្លាតទាក់ទងជាមួយ ការទិញអចលនទ្រព្យ ដោយពួកគេមិនពឹងផ្អែកតែលើរូបភាពប្លង់ ឬ រូបភាពកែច្នៃនោះទេ។ ដើម្បីទទួល បានការចាប់អារម្មណ៍ពីពួកគេតាមរយៈការផ្សព្វផ្សាយតាមអ៊ីនធើណែតគឺកាន់តែពិបាកជាងមុន។ 

ទោះបីជាគម្រោងមួយចំនួននៅតែមានផ្ទះគម្រូដាក់តាំងបង្ហាញផ្ទាល់ក៏ដោយ ផ្ទះគម្រូទាំងអស់នេះអាច ទាក់ទាញបានតែចំពោះអ្នកដែលសុខចិត្តចំណាយកម្លាំងពលកម្ម និង ពេលវេលាធ្វើដំណើរទៅពិនិត្យ មើលនៅឯផ្ទះគម្រូដោយផ្ទាល់តែប៉ុណ្ណោះ។  ប៉ុន្តែឆ្លើយតបទៅតាមការវិវត្តន៍នៃសម័យកាលបច្ចុប្បន្ននេះ ការអនុវត្តតាមរបៀបប្រពៃណី (តែម្យ៉ាង) អាចកាត់បន្ថយនូវចំនួនអតិថិជនសក្តានុពលដែលអ្នក អាចទទួលបាន។ 

ប្រសិនបើអ្នកកំពុងស្វែងរកយុទ្ធសាស្ត្រទីផ្សារថ្មីៗជាមួយភាពច្នៃប្រឌិត សម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាដែលកំពុងមានការប្រគួតប្រជែងខ្លាំងនេះ អ្នកគួរសាកល្បងប្រើ ប្រាស់បច្ចេកវិទ្យាថ្មីនៃរូបភាព៣៦០ ដឺក្រេ។ 

(រូបភាព ៣៦០ ដឺក្រេនៃយូនីត ១ បន្ទប់គេងនៃគម្រោង The Peak Residence ស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ)

រូបថត ៣៦០ដឺក្រេអាចជួយបង្កើតជាផ្ទះគំរូអនឡាញសម្រាប់គម្រោងរបស់អ្នក។ រូបភាព ៣៦០ដឺក្រេនេះអនុញ្ញាតឲ្យអ្នកដែលចូលទៅមើលគេហទំព័ររាប់ពាន់នាក់ក្នុងមួយថ្ងៃដូចជា គេហទំព័រ Realestate.com.kh អាចចូលទៅមើលអចលនទ្រព្យរបស់អ្នកគ្រប់ជ្រុងជ្រោយទាំងអស់។ 

វិធីនេះអាចជួយបង្កើនចំនួនអ្នកចូលទៅមើលផ្ទះគំរូរបស់អ្នកបានច្រើនជាងមុន ដោយមិនចំាបាច់ ចំណាយធនធានអ្វីផ្សេងបន្ថែមទៀត។ 

ការផ្តល់ជូន ២៤ ម៉ោង ក្នុងរយៈពេល ៧ ថ្ងៃ នៃផ្ទះគំរូអនឡាញនេះជួយជំរុញទីផ្សាររបស់អ្នកបានគ្រប់ពេល វេលាដែលអាចទាក់ទាញទីផ្សារអន្តរជាតិបានកាន់តែទូលំទូលាយ ពិសេសសម្រាប់អ្នកចាប់អារម្មណ៍ទិញគម្រោងអភិវឌ្ឍន៍អគាសហកម្មសិទ្ធិ (ប្លង់កម្មសិទ្ធិរួម)។

(រូបភាព ៣៦០ ដឺក្រេ នៃយូនីត ២បន្ទប់គេង នៃគម្រោង Urban Village Phase 2 ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ)

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។

សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

Comments