+85561 777 090
Logo
ប្រសិនជាអ្នកមានចំណាប់អារម្មណ៍ចង់ទិញផ្ទះ តែមិនដឹងថាត្រូវចាប់ផ្ដើមពីណាមុន​នោះអ្នកមកត្រូវកន្លែងហើយ
Updated on: June 2, 2022, 7:29 a.m.
Published on: October 19, 2020, 8:37 a.m.

ប្រសិនជាអ្នកមានចំណាប់អារម្មណ៍ចង់ទិញផ្ទះ តែមិនដឹងថាត្រូវចាប់ផ្ដើមពីណាមុន​នោះអ្នកមកត្រូវកន្លែងហើយ


នៅពេលដែលអ្នកកំពុងតែគិតចង់ទិញផ្ទះដំបូងក្នុងក្ដីស្រមៃរបស់អ្នក អ្នកប្រាកដជាមិនគិតអ្វីច្រើនទេ គឺចាប់ផ្ដើមទាញទូរស័ព្ទដៃ របស់អ្នក​ ដើម្បីចូលទៅស្វែងរកនូវអចលនទ្រព្យលក់ដែលមានដាក់ផ្សាយនៅក្នុងគេហទំព័រ រៀបចំកាលវិភាគដើម្បីជិះទៅ ពិនិត្យទីតាំងផ្ទាល់ រួចហើយស្វែងរកនូវវិធីសាស្ត្របង់ប្រាក់ដែលអាចឲ្យអ្នកទិញនូវអចលនទ្រព្យដែលអ្នកពេញចិត្តនោះ បានដោយជោគជ័យ។ ការសម្រេចចិត្តទិញផ្ទះនេះទៀតសោត គឺជាការសម្រេចចិត្តមួយដែលត្រូវការការយកចិត្តទុកដាក់ ខ្លាំង ព្រោះវាពាក់ព័ន្ធនឹងលទ្ធភាពក្នុងពេលបច្ចុប្បន្នរបស់អ្នក ឬគម្រោងក្នុងថ្ងៃអនាគត។ បើអ្នកមានប្រាក់សន្សំ ច្រើនហើយ អ្នកប្រហែលនឹងទិញផ្ទះដាច់តែម្ដង តែបើមិនដូច្នោះទេ អ្នកប្រហែលត្រូវប្រើវិធីសាស្ត្របង់រំលស់ដើម្បីទទួល បានផ្ទះដូចក្ដីប្រាថ្នា។ ហើយការបង់រំលោះនេះទៀតសោត គឺជាសម្ពាធមួយដែលអ្នកយកមកដាក់លើខ្លួនឯង។ ខាងក្រោមនេះ ជាចំណុចគួរពិចារណាមួយចំនួន មុនពេលអ្នកសម្រេចចិត្តថា នឹងទិញផ្ទះមកជារបស់ខ្លួន។

ប្រសិនជាអ្នកមិនបានពិនិត្យឲ្យគ្រប់ជ្រុងជ្រោយមុនពេលអ្នកធ្វើការទិញផ្ទះក្នុងក្ដីស្រមៃរបស់អ្នកជាមុននោះទេ វានឹង អាចធ្វើឲ្យផ្ទះក្នុងក្ដីស្រមៃរបស់អ្នកក្លាយទៅជាផ្ទះដែលនាំឲ្យអ្នកមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ដូចនេះមុននឹងធ្វើការទិញផ្ទះ អ្នកត្រូវពិនិត្យលើចំនុចមួយចំនួន ហើយខាងក្រោមនេះគឺជាដំណើរក្នុងការសម្រេចចិត្តដែលអាចផ្ដល់ជូនអ្នកនូវការ សម្រេចចិត្តដ៏ត្រឹមត្រូវ និងមិនធ្វើឲ្យការសម្រេចចិត្តនោះធ្លាក់ទៅជាសុបិន្តដ៏អាក្រក់ក្នុងជីវិតរបស់អ្នក។

តើត្រូវទិញផ្ទះដោយអនុវត្តតាមគន្លឹះទាំង ៤ចំនុចនេះយ៉ាងដូចម្ដេច?

ការទិញផ្ទះមួយៗត្រូវចំណាយពេលបន្តិច មិនមែនងាយស្រួលដូចទៅផ្សារទិញបន្លែនោះទេ។​​ តើអ្នកដឹងទេថាអ្វីដែលសំខាន់ ជាងការទិញផ្ទះដែលអ្នកពេញចិត្ត? គឺតើត្រូវទិញវាដោយរបៀបណា!

ពេលណាដែលសាកសមក្នុងការធ្វើការទិញផ្ទះ

ជាដំបូង តើអ្នកធ្វើយ៉ាងណាដើម្បីដឹងថាវាជាពេលដែលត្រឹមត្រូវក្នុងការទិញផ្ទះ? មុនពេលដែលអ្នកចាប់ផ្ដើមគិតអំពីការ រៀបចំគម្រោងក្នុងការទិញផ្ទះ គឺមានចំនុចមួយចំនួនដែលអ្នកគួរតែដឹង៖

បា៉ន់ស្មានអំពីហរិញ្ញវត្ថុរបស់អ្នក៖ ត្រូវប្រាកដចិត្តថាអ្នកមានចំណូលដែលមានស្ថេរភាពមួយ និងមានទឹកប្រាក់មួយ ចំនួនដើម្បីបំរុងក្នុងការបង់រំលោះ។​ បើអ្នកធ្វើការទិញផ្ទះនៅពេលដែលអ្នកមិនទាន់រៀបចំខ្លួនបានល្អ វានឹងអាចក្លាយ ទៅជាវិបត្តិមួយដ៏ធ្ងន់ធ្ងរ។

ពិចារណាអំពីទីផ្សារអចលនទ្រព្យ៖ បើសិនជាអ្នកមានបំណងចង់វិនិយោគលើវិស័យអចលនទ្រព្យ អ្នកត្រូវតែពិនិត្យមើល ថា តើអចលនទ្រព្យមួយកន្លែងនោះនឹងមានការកើនឡើងតម្លៃនាពេលអនាគតឬទេ? ទាក់ទងជាមួយភ្នាក់ងារ អចលនទ្រព្យដើម្បីសួរនាំអំពីព័ត៌មានជាមួយទីផ្សារនៅតំបន់ដែលអ្នកពេញចិត្តនោះ។

គិតគូរអំពីអនាគតជីវិត៖ ប្រសិនជាអ្នកដឹងខ្លួនថា អ្នកនឹងត្រូវផ្លាស់ប្ដូរទីលំនៅនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ​។​ ដោយតែការទិញ លក់ផ្ទះត្រូវចំណាយពេលយូរ និងអស់ថវិការច្រើន ដូចនេះមុននឹងអ្នកសម្រេចចិត្តក្នុងការទិញផ្ទះអ្នក ត្រូវប្រាកដថាអ្នកនឹងតាំងលំនៅទីនោះយ៉ាងយូរ ៥ទៅ១០ឆ្នាំខាងមុខ។ នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលដែល យើងណែនាំឱ្យរង់ចាំយ៉ាងហោចណាស់មួយឆ្នាំបន្ទាប់ពីរៀបការដើម្បីទិញផ្ទះ។

ប្រសិនជាអ្នកគិតថានេះជាពេលវេលាក៏សាកសមក្នុងការក្លាយជាម្ចាស់អចលនទ្រព្យហើយនោះ នេះគឺជាដំណាក់កាលដែល អ្នកគួរតែអនុវត្ត និងមិនអាចខ្វះបាន៖ 

៤ចំនុចដើម្បីសម្រេចចិត្តទិញផ្ទះ

  • តើអ្នកពិតជាចង់បានផ្ទះផ្ទាល់ខ្លួនមែនទេ?

មនុស្សជាច្រើនយល់ថា ទិញផ្ទះជាសញ្ញាបញ្ជាក់ថាអ្នកជាមនុស្សជោគជ័យម្នាក់ ដែលមើលទៅល្អជាងការជួលផ្ទះគេ ស្នាក់នៅ។ ជាពិសេសយុវជនក្មេងៗ តើការទិញផ្ទះពិតជាតម្រូវការជាក់ស្ដែងរបស់អ្នកមែនទេ? ត្រូវចាំទុកក្នុងចិត្តថា ផ្ទះនឹងធ្វើឱ្យមានការកើនឡើងនៃការចំណាយ ពេលវេលាដើម្បីថែទាំ និងការលំបាកផ្សេងៗនៅពេលអ្នកត្រូវការផ្លាស់ប្ដូរទី លំនៅ។ មានមនុស្សច្រើនណាស់ដែលនៅពេលគេសួរថា ហេតុអ្វីបានជាចង់ទិញផ្ទះ? ពួកគេច្រើនឆ្លើយថា ព្រោះអ្នកដទៃ ទិញ ចង់ទិញដែរ។

  • សន្សំប្រាក់មុនពេលធ្វើការបង់រំលោះ 

វាជាការភ្លេចសួរសំណួរអំពីស្ថានភាពប្រាក់ចំណូលរបស់អ្នក ហើយលោតត្រង់ទៅដំណាក់កាលនៃការដើររកមើលផ្ទះក្នុង តំបន់របស់អ្នក។ យ៉ាងណាមិញការដើរមើលរកទិញផ្ទះ វាពិតជាមានភាពសប្បាយរីករាយជាងការគិតអំពីហិរញ្ញវត្ថុ។​  ប្រសិនជាគ្រឹះហិរញ្ញវត្ថុរបស់អ្នកខ្សោយ គឺជារូបមន្តនៃការសោកស្តាយនៅពេលនិយាយអំពីការទិញផ្ទះរបស់អ្នក។

កុំផ្លាស់ប្តូរអនាគតរបស់អ្នកដោយទស្សនៈវិស័យរយៈពេលខ្លី។ អ្នកនឹងបង្កើតអនុស្សាវរីយ៍ជាច្រើនឆ្នាំនៅក្នុងផ្ទះរបស់អ្នក។ អ្នកនឹងចែករំលែកអាហាររាប់មិនអស់នៅក្នុងផ្ទះបាយ ហើយចំណាយពេលច្រើនម៉ោងរីករាយជាមួយគ្រួសារនៅក្រោយផ្ទះ របស់អ្នក។ តើអ្នកចង់អោយគ្រាទាំងនោះគ្របដណ្តប់ដោយភាពតានតឹងផ្នែកហិរញ្ញវត្ថុមែ​នទេ?

ទិញផ្ទះប្រហែលជាការទិញដ៏ធំបំផុតដែលអ្នកមិនធ្លាប់មាន។ តើអ្នកប្រាកដជាបានត្រៀមខ្លួនហើយឬនៅ?

ឆ្លើយសំណួរ នេះនឹងជួយអ្នកឱ្យដឹង៖

    • តើហិរញ្ញវត្ថុរបស់អ្នកសមស្រប​ ដើម្បីទិញផ្ទះហើយឬនៅ?

មុនពេលអ្នកចាប់ផ្តើមដំណើរការទិញផ្ទះយើងសូមណែនាំឱ្យសងបំណុល និងសន្សំការចំណាយពី ៣ ទៅ ៦ខែនៅក្នុងមូល និធិបន្ទាន់ជាមុនសិន។ ការត្រៀមខ្លួនចំពោះហិរញ្ញវត្ថុដើម្បីទិញផ្ទះគឺសំខាន់ណាស់។ ហេតុអ្វី?

នៅពេលអ្នកលែងក្លាយជាម្ចាស់ផ្ទះ នោះទំនួលខុសត្រូវក្នុងការចំណាយលើការជួសជុលនឹងធ្លាក់មកលើអ្នក។ ដូច្នេះតើមាន អ្វីកើតឡើងប្រសិនបើម៉ាស៊ីនត្រជាក់របស់អ្នកមានបញ្ហា បន្ទាប់ពីទើបទិញផ្ទះបានតែ ៣ ខែ?

នៅពេលដែលអ្នកបានត្រៀមថវិកា និងគ្មានប្រាក់សន្សំ អ្នកអាចនឹងកំពុងញ៉ាំមីនៅក្នុងរយៈពេលមួយខែពេញសម្រាប់ ការជួសជុល។ ប៉ុន្តែប្រសិនបើអ្នកមានប្រាក់បម្រុង ពេញលេញហើយគ្មានបំណុលដែលត្រូវដកចេញពីក្នុងថវិកាប្រចាំខែទេ ការជួសជុលដែលមិនបានព្រៀងទុកនឹងមិនធ្វើឲ្យជីវិតរបស់អ្នកមានបញ្ហានោះទេ។

  • ស្វែងរកផ្ទះ

មុនពេលអ្នកទៅស្វែងរកផ្ទះ អ្នកគួរបង្កើតបញ្ជីលក្ខណៈផ្ទះដែលត្រូវតែមាន។ ប្រសិនបើអ្នកកំពុងទិញផ្ទះជាមួយប្តី ឬប្រពន្ធរបស់អ្នក សូមធ្វើបញ្ជីដាច់ដោយឡែក រួចយកមកប្រៀបធៀបគ្នា។ នៅពេលដែលអ្នកមានភាពច្បាស់លាស់លើលក្ខណៈ ពិសេសដែលអ្នកទាំងពីរចង់បា សូមចែករំលែកជាមួយភ្នាក់ងារអចលនទ្រព្យរបស់អ្នក ហើយប្រើលក្ខណៈវិនិច្ឆ័យទាំងនោះ ជាមូលដ្ឋានគ្រឹះនៃការស្វែងរកផ្ទះរបស់អ្នក។ 

  • គិតពីរយៈពេលដែលអ្នកនឹងស្នាក់នៅ៖ 

បើអ្នកមិនមានគម្រោងស្នាក់នៅកន្លែងដដែលលើសពី ៧ឆ្នាំទេ ការជួលផ្ទះស្នាក់នៅជាជម្រើសល្អដើម្បីរក្សាសេ្ថរភាពផ្នែក ហិរញ្ញវត្ថុ ជាជាងការទិញផ្ទះទាំងដុលតែម្ដង។ ផលចំណេញពីការទិញ ហើយលក់នឹងមិនមានច្រើនសម្រាប់អ្នកទេ បើអ្នកមិនមាន ប្រាក់បំរុងច្រើន និងមិនមានគម្រោងស្នាក់នៅយូរអង្វែងនោះ៕

Realestate.com.kh សង្ឃឹមថា អត្ថបទនេះ នឹងជួយដល់អ្នកអាន ពិសេសអ្នកដែលកំពុងរកទិញផ្ទះក្នុងក្ដីស្រមៃ ដែលមិនដឹងជាមុនជាមុនថា ត្រូវចាប់ផ្ដើមពីណា ទៅណាមុន ។

ឆ្លៀតឱកាសនេះ Realestate.com.kh សូមណែនាំ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យមួយ ដែលនឹងធ្វើឡើង មជ្ឈមណ្ឌល ឌឹ ព្រេមៀ សែនសុខ នាថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់ អ្នកវិនិយោគ និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងជាច្រើន ព្រមទាំងមានកម្មវិធីសិក្ខាសាលា អំពី ស្ថានភាពបច្ចុប្បន្ននៃអចលនទ្រព្យក្នុងប្រទេសកម្ពុជាផងដែរ ។ ដូច្នេះ សូមគោរពអញ្ជើញលោកអ្នក ចូលរួមអោយបានច្រើនកុះករ ។

ចុះឈ្មោះ ៖ https://bit.ly/31ial0A

Article by:

Comments