+85561 777 090
Logo
គម្រោង Wealth Mansion នាំមកនូវផ្ទះក្នុងក្ដីស្រមៃនៅប្របមាត់ទន្លេសាប
Updated on: June 6, 2022, 5:01 p.m.
Published on: January 10, 2020, 8:55 a.m.

គម្រោង Wealth Mansion នាំមកនូវផ្ទះក្នុងក្ដីស្រមៃនៅប្របមាត់ទន្លេសាប


ខណ្ឌជ្រោយចង្វារជាឧបទ្វីបកណ្ដាលទីក្រុងមួយដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ​​ព័ទ្ធជុំវិញទៅដោយទន្លេសាប និងទន្លេមេគង្គ។ ជាមួយសក្ដានុពលដ៏ច្រើនលើសលប់ ខណ្ឌជ្រោយចង្វារបានក្លាយជាតំបន់មួយដែលកំពុងមានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនះជាពិសេសក្នុងវិស័យអចលនទ្រព្យជាមួយនឹងការរីកដុះដាលដូចផ្សិតនូវគម្រោងអចលនទ្រព្យជាច្រើន មានដូចជា៖ លំនៅដ្ឋាន ការិយាល័យ និងផ្សារទំនើបជាដើម។ គម្រោងអភិវឌ្ឍខុនដូទំនើបថ្មីមួយដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ ហើយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតនោះគឺ គម្រោងខុនដូទំនើប Wealth Mansion។ 

អំពីអគារ Wealth Mansion

Wealth Mansion ជាគម្រោងខុនដូប្រណីតនៅប្របមាត់ទឹកក្នុងតំបន់ជ្រោយចង្វារដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនល្បីឈ្មោះមានប្រភពមកពីប្រទេសចិនគឺ ក្រុមហ៊ុន Everhealth International Investment Development Co., Ltd ។ ជាមួយវត្តមានគម្រោងធំៗដូចជា Wealth Mansion​ នឹងជួយលើកកម្ពស់មុខមាត់តំបន់ជ្រោយចង្វារ និងធ្វើឲ្យអចលនទ្រព្យនៅក្នុងតំបន់នោះមានការកើនឡើងថ្លៃ ដែលនេះជាឳកាសល្អ បំផុតសម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ។ 

គម្រោងខុនដូ Wealth Mansion ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៩។ គម្រោងខុនដូប្រណីតដែលមានចំនួន៤៥ជាន់មួយនេះ មានកម្ពស់សរុប១៦៦ម៉ែត្រ។ គម្រោង Wealth Mansion មានទីតាំងល្អបំផុត នៅក្បែរសាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្សារទំនើប និងជាពិសេសវាស្ថិតនៅក្បែរ ស្ពានមិត្តភាពកម្ពុជា ជប៉ុន និង សា្ពនមិត្តភាពកម្ពុជា ចិន​ ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកក្នុងតំបន់កណ្ដាលភ្នំពេញ។

គម្រោង Wealth Mansion ត្រូវបានរចនាដោយក្រុមហ៊ុនរចនាប្លង់ដ៏ល្បីឈ្មោះមួយគឺ ក្រុមហ៊ុន Rixing Design និងសាងសង់ដោយក្រុមហ៊ុនសំណង់ដែលមានបទពិសោធន៍ច្រើនឆ្នាំរបស់ប្រទេសចិនគឺក្រុមហ៊ុន China Construction Third Engineering Bureau ។ គម្រោង Wealth Mansion នឹងទទួលបានជោគជ័យ និងបញ្ចប់ការសាងសង់តាមការគ្រោងទុក ដោយសារគ្រប់ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់មានការយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យការសាង់សងអាចដំណើរការរលូនទៅមុខ ជាមួយការផ្ដោតសំខាន់លើ គុណភាព បច្ចេកទេស និងសោភ័ណភាព។ 

លក្ខណៈពិសេសនៃគម្រោង Wealth Mansion

គម្រោង Wealth Mansion ផ្ដល់ជូននូវបទពិសោធន៍ថ្មីនៃការរស់នៅពិសេស ជាមួយការរចនាប្លង់ដ៏ឈ្លាសវៃ ដែលអាចនាំមកនូវខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ និង ពន្លឺថ្ងៃ គ្រប់គ្រាន់ចូលមកក្នុងអគារ ដែលជួយ សម្រួលទៅដល់ការប្រើ់ប្រាស់ថាមពល ហើយអ្វីដែលកាន់តែពិសេសនោះគឺនៅក្នុងអគារនេះក៏មានការរចនាសួនបៃតងផងដែរ។ 

អ្នករស់នៅក្នុងអគារ Wealth Mansion នឹងរីករាយជាមួយបរិយាកាសគួរឲ្យចង់រស់នៅនៃយូនីតនីមួយៗ។ គ្រប់យូនីតទាំងអស់មានបំពាក់ដោយគ្រឿងសង្ហារិម ឧបករណ៍ទំនើបទាន់សម័យ និងប្រព័ន្ធភ្លើងរួចស្រេច ដែលអាចអនុញ្ញាតឲ្យលោកអ្នកអាចរើចូលទៅនៅបានភ្លាមៗបន្ទាប់ពីការប្រគល់ផ្ទះ។

គម្រោង Wealth Mansion នាំមកនូវសេវាកម្មសណ្ឋាគារលំដាប់ផ្កាយប្រាំ

ONYX Hospitality Group ដែលជាក្រុមហ៊ុនផ្នែកបដិសណ្ឋាកិច្ចមានទីស្នាក់ការធំនៅក្នុងប្រទេសថៃ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Everhealth International Investment Development Co., Ltd ក្នុងការដាក់ដំណើរការសណ្ឋាគារលំដាប់ផ្កាយ៥ដំបូងបង្អស់របស់ខ្លួននៅក្នុងអគារ Wealth Mansion។

អ្នកអភិវឌ្ឍគម្រោង Wealth Mansion ក៏មានផ្ដល់ជូនជាកញ្ចប់សេវាកម្មពេញលេញមួយសម្រាប់អ្នកទិញយូនីតនៅក្នុងគម្រោងនេះ រួមមាន ការគ្រប់គ្រងលើការជួល ការថែរក្សាផ្ទះសម្បែង និងការប្រមូលថ្លៃជួលផ្ទះជាប្រចាំខែ។ អ្នករស់នៅក្នុងគម្រោង Wealth Mansion ក៏អាចរីករាយជាមួយបរិក្ខារផ្សេងៗទៀតនៅក្នុងអគារនេះ មានដូចជា៖ ក្លឹបហាត់ប្រាណ ស្បា៉ និងហាងហែលទឹកដ៏ធំលើអាកាស។

រីឯចំណតរថយន្ដវិញក៏មានទំហំធំទូលាយមានរហូតទៅដល់៨៣០កន្លែង ដែលបង្កភាពងាយស្រួលដល់ការចេញចូលរបស់អ្នក។

សេវាកម្មផ្សេងៗទៀតក៏មានផ្ដល់ជូនផងដែរដូចជា៖ ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលវាធ្វើឲ្យការរស់នៅរបស់អ្នកមានភាពងាយស្រួលមួយកំរិតថែមទៀត។ លើសពីនេះទៅទៀត គម្រោងនេះក៏មានសាលប្រជុំ និង បន្ទប់ពហុមុខងារដែលអនុញ្ញាតឲ្យអ្នករៀបចំការប្រជុំបាន។ ដូច្នេះមានន័យថាអ្នកគ្រាន់តែធ្វើដំណើរចេញពីទ្វារផ្ទះរបស់អ្នក អ្នកនឹងទៅដល់កន្លែងប្រជុំភ្លាម។

គម្រោង Wealth Mansion ក៏មានផ្ដល់ជូននូវសេវាកម្មសំអាត និងសន្ដិសុខ២៤ម៉ោង ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងបង្កភាពងាយស្រួលទៅដល់អ្នករស់នៅក្នុងអាគារទាំងអស់។

 

យូនីតក្នុងគម្រោង Wealth Mansion មានតម្លៃសមរម្យ

គម្រោងខុនដូ Wealth Mansion មានយូនីតសរុបទាំងអស់ ១១៨៤។ យូនីតនីមួយៗមានតម្លៃចាប់ពី ២២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

គម្រោងWealth Mansion គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១។ អ្នកទិញគម្រោង Wealth Mansion ក៏អាចរីករាយជាមួយការផ្ដល់ជូននូវការធានាជួលត្រឡប់វិញក្នុងរយៈពេល២ឆ្នាំពីក្រុមហ៊ុនអភិវឌ្ឍគម្រោងផ្ទាល់។

គម្រោង Wealth Mansion  ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅប្រកបដោយភាពស៊ីវីល័យ និងឧត្តមភាព។ ម្យ៉ាងវិញទៀតគម្រោង Wealth Mansion គឺជាគម្រោងដែលល្អបំផុតសម្រាប់ការវិនិយោគផងដែរ។ 

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

Comments