+85561 777 090
Logo
អត្ថប្រយោជន៍៥យ៉ាងល្អបំផុតនៃការរស់នៅក្នុងបុរី
Updated on: June 7, 2022, 3:03 a.m.
Published on: April 19, 2019, 7:43 a.m.

អត្ថប្រយោជន៍៥យ៉ាងល្អបំផុតនៃការរស់នៅក្នុងបុរី


សព្វថ្ងៃនេះកំណើននៃការអភិវឌ្ឍបុរីមានការកើនឡើងគួរឲ្យកត់សម្គាល់ ម្យ៉ាងវិញទៀតប្រជាជនកម្ពុជាក៍មានទំនោរខ្លាំងក្នុងការរស់នៅក្នុងបុរី។ ទំនោរទាំងនេះអាចបណ្តាលមកពីកត្តាជាច្រើនសំខាន់ៗមួយចំនួន។​

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការរស់នៅក្នុងបុរី ដែលបានទាក់ទាញមនុស្សភាគច្រើនអោយជម្រើសរើសលំនៅដ្ឋានប្រភេទនេះ៖

អានអត្ថបទបន្ថែមអំពី៖ ឯកសារសំខាន់ៗដែលលោកអ្នកត្រូវពិនិត្យមុនពេលទិញបុរី!

១. សន្ដិសុខ និងសុវត្ថិភាព

ជាទូទៅបុរីមានរបងបិទជិត និងមានសន្ដិសុខយាមអាចការពារ២៤ម៉ោង​។​ ដូចនេះប្រសិនបើមានភ្ញៀវមកលេខងផ្ទះ ឬភ្ញៀវត្រូវចូលខាងក្នុង។ នៅពេលពួកគេមកដល់ផ្លូវចូលគម្រោងរបស់បុរី សន្ដិសុខនឹងសួរពីគោលបំណងរបស់ភ្ញៀវទាំងនោះ បើសិនសន្ដិសុខមិនស្គាល់។ អ្នកអាចចតឡាន ឬម៉ូតូដោយមិនបាច់បារម្ភពីការបាត់បង់។ មិនត្រឹមតែប៉ុណ្ណោះបុរីមានភាពល្អប្រសើរសម្រាប់អ្នកដែលមានកូនតូចៗ ពីព្រោះអ្នកមិនសូវជាបារម្ភពីកូនរបស់អ្នក នៅពេលពួកគេរត់លេង ដោយសារមិនសូវមានការធ្វើចរាចរណ៍ និងមិនងាយជួបជាមួយអ្នកមិនស្គាល់អត្ដសញ្ញាណ នោះទេ។

២. មានភាពជាសហគមន៍

អត្ថប្រយោជន៍របស់អ្នករស់នៅក្នុងបុរីគឺមានភាពជាសហគមន៍ ដោយម្ដងម្កាល នៅក្នុងបុរី រមែងមាន បុណ្យទាន ឬកម្មវិធីបែបសហគមន៍ សម្រាប់អ្នករស់នៅក្នុងបុរីជួបជុំគ្នា និងស្គាល់គ្នា។

ការដែលមានកម្មវិធី​ទាំងនោះ បានធ្វើឲ្យអ្នករស់នៅក្នុងបុរីស្គាល់អ្នកជិតខាង និងញុំងឲ្យគ្រប់មាន អារម្មណ៍ស្និតស្នាលជាមួយនឹងអ្នកជិតខាង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបុរីមានកន្លែងធំទូលាយ សម្រាប់ធ្វើកម្មវិធីជួបជុំផងដែរ ដែលទាំងនេះអាចផ្ដល់ភាពងាយស្រួលសម្រាប់អ្នករស់នៅបង្កើន ភាពស្និតស្នាល និងជឿជាក់គ្នាទៅវិញទៅមក។

៣. គ្មានចរាចរណ៍ស្មុគស្មាញ និងគ្មានសំលេងរំខាន់

គុណប្រយោជន៍មួយទៀតរបស់បុរីគឺនៅក្នុងបុរីគឺគ្មានចរាចរណ៍ច្រើន ហើយគ្មានឡាន ម៉ូតូលឿនៗ ដែលធ្វើឲ្យយើងមានអារម្មណ៍សុវត្ថិភាព។​ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបុរីគឺគ្មានសំលេងរំខានពី ចរាចរណ៍ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍។​ ការរស់នៅក្នុងបុរី និងផ្ដល់នូវផាសុខភាព និងភាពស្ងប់ស្ងាត់ ដែលខុសពីការរស់នៅក្រៅបុរី ដែលទទួលសំលេងរំខានពីទីក្រុងដ៍មមាញឹក។

 ៤. មានបរិស្ថានល្អ

ក្នុងបុរីតែងតែដាំដើមឈើនិងសួនច្បារសម្រាប់អ្នករស់នៅប្រើប្រាស់ និងកំសាន្ដ។ ដោយសារក្នុងបុរីគ្មានចរាចរណ៍រញ៉េរញ៉ៃគ្មានផ្សែងបំណុល ដូចនេះបរិស្ថានក្នុងបុរីមានភាពបរិសុទ្ធ ហើយបូករួមនឹងមានដើមឈើច្រើនធ្វើឲ្យអ្នករស់នៅអាចរស់នៅក្នុងទទួលបានបរិស្ថានដែលល្អ។

៥. បង្កើនគុណភាពនៃការរស់នៅ

ភាពងាយស្រួលជាងគេក្នុងការរស់នៅក្នុងបុរី អ្នករស់នៅអាចទទួលបាននូវកន្លែងកំសាន្ដ ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងក្មេងលេង សួនច្បារបៃតង  និងកន្លែងធំទូលាយក្នុងការធ្វើសកម្មភាពផ្សេងៗ។ ដោយកន្លែងទាំងនោះ អ្នកមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅណាឆ្ងាយទេគឺអាចទទួលបាននៅក្នុងបុរីតែម្ដង៕

ស្វែងរកបុរីសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!

Comments