+85561 777 090
Logo
ក្រុមហ៊ុនជប៉ុនចំនួន៥២នឹងមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា
Updated on: June 2, 2022, 6:47 a.m.
Published on: February 15, 2019, 8:22 p.m.

ក្រុមហ៊ុនជប៉ុនចំនួន៥២នឹងមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា


មិនយូរទៀតទេក្រុមហ៊ុនជប៉ុនចំនួន៥២នឹងមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអ្នកវិនិយោគមកស្ទើរតែពីគ្រប់ប្រទេសបានងាកមកចាប់អារម្មណ៍យ៉ាងខ្លាំងមកកាន់ប្រទេសកម្ពុជាដោយសារតែកំពុងតែអភិវឌ្ឍន៍ទៅមុខយ៉ាងលឿនប្រកបដោយសក្តានុពល។ តួយ៉ាងកាលពីថ្ងៃទី១១​​​​​​ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះមានជំនួបទស្សនកិច្ចមួយបានប្រព្រឹត្តឡើងរវាងតំណាងភាគីកម្ពុជា និងជប៉ុន ទៅលើឳកាសក្នុងការក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់នៅឯក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

ក្នុងកិច្ចប្រជុំនេះ គោលបំនងមួយដែលនឹងត្រូវសម្រេចគឺការត្រៀមរៀបចំជាវេទិការសាធារណៈឯកជនមួយដើម្បីផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍន៍នគរូបីយកម្មរវាងកម្ពុជា និងជប៉ុនដែលនឹងមានការចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងអ្នកវិនិយោគជប៉ុនដោយក្នុងនោះក៏មានការចូលរួមពីសមាគមន៍អ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា គណៈវិស្វករកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា

«សន្និសីទនៃវេទិកាស្តីពីការអភិវឌ្ឍនគររូបនីកម្ម» នេះនឹងត្រូវធ្វើឡើងនាថ្ងៃទី ២៧ ខែកុម្ភៈ ដែលក្នុងកម្មវិធីនេះផងដែរ មានក្រុមអ្នកវិនិយោគជប៉ុនចំនួនប្រមាណ៥២ក្រុមហ៊ុននឹងអញ្ចើញមកចូលរួមដើម្បីមានជួបពិភាក្សា និងបង្កើនទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនជំនាញក្នុងស្រុកផ្សេងៗដែលស្ថិតនៅក្នុងវិស័យនេះ។

លំហូរចូលរបស់អ្នកវិនិយោគជប៉ុនមកក្នុងកម្ពុជាក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗគឺអាចមកពីគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឳកាសឱ្យពលរដ្ឋរបស់ខ្លួនអាចចេញមកសហការធ្វើធុរកិច្ច និងពាណិជ្ជកម្មបានជាមួយនឹងដៃគូក្រៅប្រទេស។ ដោយការជម្រុញលើកទឹកចិត្តពីខាងរដ្ឋាភិបាលជប៉ុននេះហើយ ដែលបានធ្វើឱ្យក្រុមវិនិយោគិននេះសម្លឹងឃើញមកកាន់កម្ពុជា ទៅលើសក្តានុពលនៃការវិនិយោគលើវិស័យអចនទ្រព្យ សំណង់ វិស្វកម្ម បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗជាដើម។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត។

វត្តមានរបស់អ្នកវិនិយោគិនជប៉ុនលើវិស័យនេះ មិនមែនជារឿងថ្មីនោះឡើយ ដោយសារតែកន្លងមក ធ្លាប់មានក្រុមហ៊ុនមួយចំនួនមកហើយដែលបានមកចូលមកវិនិយោគលើវិស័យពាក់ព័ន្ធទាំងនេះដូចជាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាស្ពាន ផ្លូវថ្នល់ និងអគារស្នាក់នៅជាដើម ដែលសមត្ថភាពទាំងនេះសុទ្ធតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងមិនថាពីរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋខ្មែរ។

គូសបញ្ជាក់ផងដែរថា ជប៉ុនបានចុះអនុស្សារណៈយោគយល់មួយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគម្រោងជាច្រើនជាមួយនឹងភាគីកម្ពុជាដើម្បីលើកកម្ពស់ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាទាំងមូលតែម្តង។ ដោយឡែក កិច្ចប្រជុំនាថ្ងៃនេះ២៧ ខែកុម្ភៈខាងមុខនេះ ឯកឧត្តមបណ្ឌិត ប៉ែន សុផល មានក្តីរំពឹងយ៉ាងមុតមាំថានឹងអាចនាំឱ្យបាននូវសេចក្តីសម្រេចចេញលទ្ធផលផ្លែផ្កាជាច្រើន ដើម្បីជួយទៅដល់ការអភិវឌ្ឍន៍ជាតិ ក៏ដូចជាផ្តល់ឳកាសការងារដល់ប្រជាជនឳ្យបានកាន់តែច្រើនផងដែរ៕

ប្រសិនបើអ្នកចាប់អារម្មណ៍ប្រធានបទផ្សេងៗ ជុំវិញការវិនិយោគនៅកម្ពុជា សូមអានមគ្គុទេសណែនាំសម្រាប់អ្នកវិនិយោគក្នុងឆ្នាំ ២០១៩

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់តាមរយៈ Realestate.com.kh!

Comments