+85561 777 090
Logo
ពានរង្វាន់ PropertyGuru Cambodia Property Award លើកទី៥ ត្រឡប់មកប្រារព្ធព្រឹត្តិការណ៍រាត្រីស្រមោសនៅរាជធានីភ្នំពេញដោយមានការប្រកាសអ្នកទទួលជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំ២០២០
Updated on: June 6, 2022, 5:01 p.m.
Published on: September 7, 2020, 8:36 a.m.

ពានរង្វាន់ PropertyGuru Cambodia Property Award លើកទី៥ ត្រឡប់មកប្រារព្ធព្រឹត្តិការណ៍រាត្រីស្រមោសនៅរាជធានីភ្នំពេញដោយមានការប្រកាសអ្នកទទួលជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំ២០២០


 

ក្រុមហ៊ុន MERIDIAN INTERNATIONAL HOLDING (CAMBODIA) LTD បានឈ្នះជាក្រុមហ៊ុន ជ័យលាភីឆ្នើម សម្រាប់ព្រឹត្តិការណ៍រាត្រីស្រមោសប្រចាំប្រទេស សម្រាប់វិស័យអចលនទ្រព្យ

• ពានរង្វាន់ប្រមាណច្រើនជាង៣០ ត្រូវបានប្រគល់ជូនក្រុមហ៊ុននិងគម្រោងឆ្នើមទូទាំងប្រទេស
• ជាងដប់ក្រុមហ៊ុនទទួលបានកិត្តិយសថ្មី រួមទាំងប្រភេទក្រុមហ៊ុនអភិវឌ្ឍន៍ថ្មី និងរង្វាន់សម្រាប់គម្រោងនៅរាជធានីភ្នំពេញនិងសៀមរាប
• វិធានការសុវត្ថិភាព ត្រូវបានយកចិត្តទុកដាក់យ៉ាងតឹងរឹងនៅថ្ងៃនៃព្រឹត្តិការណ៍រាត្រីស្រមោស នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០

ពន្លឺដ៏ភ្លឺស្វាងបំផុតនៅក្នុងវិស័យអចលនទ្រព្យប្រចាំប្រទេសនឹងត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ស្ថិតនៅរាជធានីភ្នំពេញ សម្រាប់ការប្រគល់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៥ ដែលព្រឹត្តិការណ៍នេះត្រូវបាននាំមកជូនដោយ Hitachi Elevators and Escalators ដែលបានប្រព្រឹត្តទៅនៅថ្ងៃសុក្រទី៤ ខែកញ្ញា។
ពានរង្វាន់ប្រមាណច្រើនជាង ៣០ និងគោរមងារខ្ពស់បំផុតដែលមានភាពខុសៗគ្នាជាង ២៥ ត្រូវបានប្រគល់ជូនក្រុមហ៊ុនស្ទើរតែទាំងអស់ ដែលតំណាងឱ្យក្រុមហ៊ុននិងគម្រោងអភិវឌ្ឍន៍ល្អបំផុតនៅក្នុងប្រទេស។

ក្នុងចំណោមក្រុមហ៊ុនទទួលជ័យលាភីចំនួន ៨ ដែលបានឈ្នះពានរង្វាន់ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. ជាក្រុមហ៊ុនដែលបានទទួលពានរង្វាន់ធំបំផុតប្រចាំរាត្រីស្រមោស។ ក្រុមហ៊ុននេះត្រូវបានផ្តល់គោរមងារជាក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត និងក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត (Best Developer and Best Mixed Use Developer) សម្រាប់ការងារឆ្នើមលើគម្រោង Flatiron របស់ខ្លួន, ដោយបានឈ្នះពានរង្វាន់ចំនួន៤ រួមទំាង ការអភិវឌ្ឍន៍អាប់ផាតមិនផ្តល់សេវាកម្មល្អបំផុត និងការរចនាស្ថាបត្យកម្មប្រើប្រាស់ចម្រុះល្អបំផុត (Best Serviced Apartment Development and Best Mixed Use Architectural Design។

ក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់មួយទៀត គឺក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. ដោយទទួលបានពានរង្វាន់ក្នុងប្រភេទជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត (Best Breakthrough Developer) ។ ក្រុមហ៊ុននេះក៏ទទួលបាននូវរង្វាន់អភិវឌ្ឍន៍ចម្បងចំនួនពីរប្រចាំព្រឹត្តិការណ៍រាត្រីស្រមោស គឺរង្វាន់សម្រាប់ការអភិវឌ្ឍន៍ខុនដូល្អបំផុត (កម្ពុជា) និងការអភិវឌ្ឍន៍ខុនដូល្អបំផុត (ភ្នំពេញ) សម្រាប់គម្រោង Urban Village និង Factory Phnom Penh។

ក្រុមហ៊ុន ប៉េងហួត គ្រុប (Peng Huoth Group) ដែលបានឈ្នះពានរង្វាន់ចំនួនបួនលើកជាក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត បានឈ្នះពានរង្វាន់ថ្មីជាក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត (Best Lifestyle Developer)។ គម្រោងទីក្រុងដ៏មហិមា ស្តារផ្លាទីនឹមអេកូខូលិចសិនជំហានទី១ (Star Platinum Eco Collection Phase I) បានទទួលរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (កម្ពុជា)។

ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd. ដែលបានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះការទទួលបាននូវគោរមងារជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត និងជាក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត (Best Breakthrough Developer and Best Lifestyle Developer) បានឈ្នះពានរង្វាន់ចំនួន៣ សម្រាប់គម្រោងអភិវឌ្ឍន៍ខុនដូ អគារ Morgan Tower និងគម្រោងខុនដូ Morgan EnMaison របស់ខ្លួន។

ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងផ្សេងទៀតសម្រាប់ទីតាំងស្ថិតនៅក្រៅទីក្រុងភ្នំពេញ ក៏មានវត្តមានក្នុងការប្រកួតប្រជែងពានរង្វាន់ក្នុងវិស័យដ៏មានកិត្យានុភាពក្នុងឆ្នាំនេះផងដែរ។ គម្រោងភូមិបាគង(Bakong Village) និងគម្រោងរូស៍អេបផលស្វែរ(Rose Apple Square) បានឈ្នះពានរង្វាន់ថ្មី សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងល្អបំផុត (សៀមរាប) និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (សៀមរាប) (Best Township Development (Siem Reap) and Best Residential Development (Siem Reap))។ រង្វាន់ថ្មីផ្សេងមួយទៀតសម្រាប់ការអភិវឌ្ឍន៍ខុនដូល្អបំផុត (ជាយក្រុងភ្នំពេញ) បានទៅគម្រោង La Vista One ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Yin Yi Venture Co., Ltd។

បុគ្គលឆ្នើមសម្រាប់អចលនៈទ្រព្យកម្ពុជាប្រចាំឆ្នាំ ត្រូវបានប្រគល់ជូនលោក Hok Kang ដែលជាស្ថាបនិកក្រុមហ៊ុន Urbanland Investment Co., Ltd និងក្រុមហ៊ុនស្ថាបត្យកម្ម ហុក កង (Hok Kang Architects)។ ពានរង្វាន់តែមួយគត់គឺមិនត្រូវបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃទេប៉ុន្តែដោយអ្នកកែសំរួលរបាយការណ៍ PropertyGuru Property អ្នកទទួលបានគោរមងារនេះត្រូវបានជ្រើសរើសដោយការអភិវឌ្ឍន៍គំរូរបស់គាត់ដែលបានបង្កើនគុណភាពអគារនិងស្តង់ដាររចនានៅក្នុងប្រទេសកម្ពុជា។ ផលប័ត្រនៃគម្រោងរបស់គាត់ផ្តោតលើការផ្តល់ “កន្លែងជាច្រើនដែលប្តេជ្ញាចំពោះព្រះរាជាណាចក្រ ប្រជាជននិងអនាគត” ពីផ្ទះដែលមានតំលៃសមរម្យដែលអាចអោយប្រជាជននៅជាយក្រុងអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរហូតដល់សណ្ឋាគារប្រណីតដែលលើកកម្ពស់ដល់ការយល់ដឹងអំពីបរិស្ថានផងដែរ។

វិធានការសុវត្ថិភាពត្រូវបានអនុវត្តនៅនឹងកន្លែងនាថ្ងៃរៀបចំព្រឹត្តិការណ៍រាត្រីស្រមោស ដែលរួមបញ្ចូលទាំងការពិនិត្យកម្តៅ លើភ្ញៀវនិងបុគ្គលិក ការចែកម៉ាសដល់បុគ្គលិកសណ្ឋាគារទាំងអស់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ព្រមទាំងដាក់ឱ្យមានការលាងសម្អាតអនាម័យដៃនៅពេលចុះឈ្មោះ។ ចំនួនតុនៅក្នុងសាលប្រជុំគឺមានចំនួនកំណត់ ដើម្បីធានាឱ្យបាននូវគម្លាតសង្គមសុវត្ថិភាព។

លោក Hari V. Krishnan នាយកប្រតិបត្តិនិងជានាយកគ្រប់គ្រងក្រុមហ៊ុន PropertyGuru Group បានមានប្រសាសន៍ថា “យើងមានសុទិដ្ឋិនិយមថាអ្នកឈ្នះពានរង្វាន់និងអ្នកទទួលគោរមងារខ្ពស់បំផុត ពី ពានរង្វាន់ PropertyGuru Cambodia Property Awards នឹងឈានមុខគេក្នុងការជួយអ្នកស្វែងរកអចលនទ្រព្យឱ្យកាន់តែប្រសើរ មានជម្រើសកាន់តែទូលំទូលាយក្នុងការស្វែងរកគេហដ្ឋាននិងប្រភេទអចលនទ្រព្យផ្សេងទៀតទូទាំងព្រះរាជាណាចក្រ។ គម្រោងលេចធ្លោទាំងនេះ ពិតជាមានសក្ខីភាពចំពោះភាពរឹងមាំនិងភាពធន់ដោយអ្នកសាងសង់ផ្ទាំងគំនូរអាគារខ្ពស់ៗក្នុងប្រទេស នាសម័យដ៏អស្ចារ្យនេះ” ។

គណៈកម្មការវាយតម្លៃ មានការចូលរួមពី ប្រធានពានរង្វាន់ លោក សន សៀប (Sorn Seap) ជាស្ថាបនិកនិងជានាយកក្រុមហ៊ុន Key Real Estate Co., Ltd, លោក David Littlejohn ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនិងផ្នែកលក់នៃក្រុមហ៊ុន Comin Khmere, អ្នកស្រី Jenny Chea Sok You ជានាយកស្ថាបត្យករនិងជានាយកគ្រប់គ្រងក្រុមហ៊ុន CMED Construction លោក Jovany Antonio ជានាយកនិងជាស្ថាបនិកក្រុមហ៊ុន CMS Property Management, លោក Michel Cassagnes ជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia, លោក Pak Chanlino ជាដៃគូគ្រប់គ្រងនិងជាមេធាវីនៃក្រុមហ៊ុនមេធាវី Vinaya, លោក Simon Griffiths ជានាយកគ្រប់គ្រងក្រុមហ៊ុន The Mall Company, លោកបណ្ឌិត Simon Vancliff ជានាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd. និងលោកស្រី Thida Ann ជានាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia។

ក្រុមហ៊ុន BDO Cambodia បានចូលរួមត្រួតពិនិត្យនិងគាំទ្រដល់ដំណើរការនៃការវិនិច្ឆ័យដោយតម្លាភាពនិងយុត្តិធម៌ ប្រកបដោយក្រមសីលធម៌និងភាពហ្មត់ចត់ ក្រោមការត្រួតពិនិត្យដោយលោក Lim Seng Siew ជាដៃគូ , លោកស្រី Va Dalis ជំនួយការអ្នកគ្រប់គ្រង និងលោក Phan Darasy បុគ្គលិកជាន់ខ្ពស់។
ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៥ ក្នុងឆ្នាំ២០២០នេះ ត្រូវបានគ្រាំទ្រដោយក្រុមហ៊ុន Hitachi Elevators & Escalators ដែលជាក្រុមហ៊ុនដៃគូឧបត្ថម្ភ platinum sponsor, ក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនដៃគូឧបត្ថម្ភ gold sponsor, ក្រុមហ៊ុន Jotun និងក្រុមហ៊ុន CAM Business Consultancy ដែលជាក្រុមហ៊ុនដៃគូឧបត្ថម្ភ silver sponsors, ទស្សនាវដ្តីផ្លូវការ PropertyGuru Property, ដៃគូផ្សព្វផ្សាយ Construction & Property, ទស្សនាវដ្តី Southeast Asia Globe, ក្រុមហ៊ុនផ្សព្វផ្សាយ Siemreap.net និងក្រុមហ៊ុន BizKhmer, ដៃគូទំនាក់ទំនងសាធារណៈផ្លូវការនៃក្រុមហ៊ុន Two Way PR ដៃគូសប្បុរសធម៌ Right To Play និងអ្នកគ្រប់គ្រងផ្លូវការនៃក្រុមហ៊ុន BDO។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែល awards@propertyguru.com ឬចូលអានគេហទំព័រផ្លូវការ៖
AsiaPropertyAwards.com.

បញ្ជីរាយនាមក្រុមហ៊ុននិងគម្រោងដែលឈ្នះពានរង្វាន់ និងគោរមងារ សម្រាប់ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៥ ឆ្នាំ២០២០

ពានរង្វាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍

ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត
ជ័យលាភី៖ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. 8

ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត
ជ័យលាភី៖ ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. 4
ក្រុមហ៊ុនឆ្នើម៖ ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.

ក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត
ជ័យលាភី៖ ក្រុមហ៊ុន Peng Huoth Group
ក្រុមហ៊ុនឆ្នើម៖ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.
ក្រុមហ៊ុនឆ្នើម៖ ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.
ក្រុមហ៊ុនឆ្នើម៖ ក្រុមហ៊ុន The Leedonheights Condominium Co., Ltd.
ក្រុមហ៊ុនឆ្នើម៖ ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd.

ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត
ជ័យលាភី៖ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.
គម្រោងឆ្នើម៖ ក្រុមហ៊ុន Parbury Investments Co., Ltd.

ពានរង្វាន់សម្រាប់ការអភិវឌ្ឍ

ការអភិវឌ្ឍខុនដូល្អបំផុត (ភ្នំពេញ)  
ជ័យលាភី៖ គម្រោង Urban Village និង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd
គម្រោងឆ្នើម៖ គម្រោង Morgan EnMaison របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.

ការអភិវឌ្ឍខុនដូល្អបំផុត (ជាយក្រុងភ្នំពេញ)
ជ័យលាភី៖ គម្រោង La Vista One របស់ក្រុមហ៊ុន Yin Yi Venture Co., Ltd.
គម្រោងឆ្នើម៖ គម្រោង Leedon Heights របស់ក្រុមហ៊ុន The Leedonheights Condominium Co., Ltd.

ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (ភ្នំពេញ)
ជ័យលាភី៖ គម្រោង Star Platinum Eco Collection Phase I របស់ក្រុមហ៊ុន Peng Huoth Group

ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (សៀមរាប)
ជ័យលាភី៖ គម្រោង Rose Apple Square របស់ក្រុមហ៊ុន Urban Living Solutions Co., Ltd.

ការអភិវឌ្ឍទីក្រុងល្អបំផុត (ភ្នំពេញ)
ជ័យលាភី៖ គម្រោង Star Platinum Eco Collection Phase I របស់ក្រុមហ៊ុន Peng Huoth Group

ការអភិវឌ្ឍទីក្រុងល្អបំផុត (សៀមរាប)
ជ័យលាភី៖ គម្រោង Bakong Village របស់ក្រុមហ៊ុន Bakong Village Co., Ltd.

ការអភិវឌ្ឍការប្រើប្រាស់ចម្រុះល្អបំផុត
ជ័យលាភី៖ គម្រោង TK Central របស់ក្រុមហ៊ុន Parbury Investments Co., Ltd.
គម្រោងឆ្នើម៖ គម្រោង Bakong Village របស់ក្រុមហ៊ុន Bakong Village Co., Ltd.
គម្រោងឆ្នើម៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.
គម្រោងឆ្នើម៖ គម្រោង Morgan EnMaison របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.
គម្រោងឆ្នើម៖ គម្រោង Rose Apple Square របស់ក្រុមហ៊ុន Urban Living Solutions Co., Ltd.

ការអភិវឌ្ឍការិយាល័យល្អបំផុត
ជ័យលាភី៖ គម្រោង Morgan Tower របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.
គម្រោងឆ្នើម៖ គម្រោង Amass Central Tower របស់ក្រុមហ៊ុន GL KO
គម្រោងឆ្នើម៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.
គម្រោងឆ្នើម៖ គម្រោង Urban Village និងគម្រោង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd.

ការអភិវឌ្ឍអាផាតមិនសេវាកម្មល្អបំផុត
ជ័យលាភី៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.
គម្រោងឆ្នើម៖ គម្រោង Le Condé BKK1 របស់ក្រុមហ៊ុន Wang Fu Guo Ji Property Development Co., Ltd.

លំហការិយាល័យរួមល្អបំផុត
ជ័យលាភី៖ គម្រោង Urban Village និងគម្រោង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd.

ពានរង្វាន់ផ្នែករចនាម៉ូដ

រចនាម៉ូដស្ថាបត្យកម្មខុនដូល្អបំផុត
ជ័យលាភី៖ គម្រោង Morgan EnMaison របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.

រចនាម៉ូដស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត
ជ័យលាភី៖ គម្រោង Bakong Village របស់ក្រុមហ៊ុន Bakong Village Co., Ltd.
គម្រោងឆ្នើម៖ គម្រោង Star Platinum Eco Collection ជំហានទី១ របស់ក្រុមហ៊ុន Peng Huoth Group

រចនាម៉ូដស្ថាបត្យកម្មប្រើប្រាស់ចម្រុះល្អបំផុត
ជ័យលាភី៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.

រចនាម៉ូដស្ថាបត្យកម្មការិយាល័យល្អបំផុត
ជ័យលាភី៖ គម្រោង Morgan Tower របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.
គម្រោងឆ្នើម៖ គម្រោង Urban Village និងគម្រោង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd.

រចនាម៉ូដស្ថាបត្យកម្មលក់រាយល្អបំផុត
ជ័យលាភី៖ គម្រោង PH Eco Mall របស់ក្រុមហ៊ុន Peng Huoth Group

រចនាម៉ូដស្ថាបត្យកម្មអាផាតមិនដែលមានសេវាកម្មល្អបំផុត
ជ័យលាភី៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.
គម្រោងឆ្នើម៖ គម្រោង Le Condé BKK1 របស់ក្រុមហ៊ុន Wang Fu Guo Ji Property Development Co., Ltd.
គម្រោងឆ្នើម៖ គម្រោង TK Central របស់ក្រុមហ៊ុន Parbury Investments Co., Ltd.

រចនាម៉ូដផ្នែកខាងក្នុងអគារប្រើប្រាស់ចម្រុះល្អបំផុត
ជ័យលាភី៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.

ចនាម៉ូដផ្នែកខាងក្នុងការិយាល័យល្អបំផុត
ជ័យលាភី៖ គម្រោង Morgan Tower របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.

រចនាម៉ូដផ្នែកខាងក្នុងអាផាតមិនដែលមានសេវាកម្មល្អបំផុត
ជ័យលាភី៖ គម្រោង Le Condé BKK1 របស់ក្រុមហ៊ុន Wang Fu Guo Ji Property Development Co., Ltd.
គម្រោងឆ្នើម៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.

រចនាម៉ូដស្ថាបត្យកម្មទេសភាពខុនដូល្អបំផុត
ជ័យលាភី៖ គម្រោង Leedon Heights របស់ក្រុមហ៊ុន The Leedonheights Condominium Co., Ltd.
គម្រោងឆ្នើម៖ គម្រោង La Vista One របស់ក្រុមហ៊ុន Yin Yi Venture Co., Ltd.

រចនាម៉ូដស្ថាបត្យកម្មទេសភាពលំនៅដ្ឋានល្អបំផុត
ជ័យលាភី៖ គម្រោង Star Mera Garden របស់ក្រុមហ៊ុន Peng Huoth Group

រចនាម៉ូដស្ថាបត្យកម្មទេសភាពពាណិជ្ជកម្មល្អបំផុត
ជ័យលាភី៖ គម្រោង Rose Apple Square របស់ក្រុមហ៊ុន Urban Living Solutions Co., Ltd.
គម្រោងឆ្នើម៖ គម្រោង Flatiron របស់ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd.
គម្រោងឆ្នើម៖ គម្រោង Morgan EnMaison របស់ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd.

ពានរង្វាន់ល្អបំផុតនៃកម្ពុជា

ការអភិវឌ្ឍខុនដូល្អបំផុត (កម្ពុជា)
ជ័យលាភី៖ គម្រោង Urban Village និងគម្រោង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd.

ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (កម្ពុជា)
ជ័យលាភី៖ គម្រោង Star Platinum Eco Collection Phrase I របស់ក្រុមហ៊ុន Peng Huoth Group

ពានរង្វាន់ពិសេស

ការទទួលស្គាល់ជាពិសេសសម្រាប់ ESG
ជ័យលាភី៖ គម្រោង Peng Huoth Group

ការទទួលស្គាល់ជាពិសេសសម្រាប់ការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម
ជ័យលាភី៖ គម្រោង Meridian International Holding (Cambodia) Ltd.
ជ័យលាភី៖ គម្រោង Peng Huoth Group

ការទទួលស្គាល់ជាពិសេសសម្រាប់ការរចនាម៉ូដដោយចីរភាព
ជ័យលាភី៖ គម្រោង Meridian International Holding (Cambodia) Ltd.

ការជ្រើសរើសអ្នកផ្សព្វផ្សាយ

បុគ្គលឆ្នើមប្រចាំឆ្នាំសម្រាប់អចនលទ្រព្យកម្ពុជា
ជ័យលាភី៖ លោក Hok Kang ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Urbanland Investment Co., Ltd និងជាស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្ម Hok Kang។

សេចក្តីបញ្ជាក់ដល់អ្នកបោះពុម្ពផ្សាយ៖ ការប្រើប្រាស់រូបសញ្ញាពានរង្វាន់នៃ PropertyGuru Cambodia Property ត្រូវបានកំណត់ឱ្យប្រើប្រាស់ចំពោះការផ្សព្វផ្សាយសម្រាប់អត្ថបទនេះតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម ឬការសម្ភាសព័ត៌មាន សូមទាក់ទង៖
ព័ត៌មានបន្ថែមទូទៅ៖
លោក Richard Allan Aquino
ប្រធានផ្នែកទំនាក់ទំនងសាធារណៈផ្លូវការ
ទូរស័ព្ទលេខ៖ +66 92 954 4154
អ៊ីមែល៖ allan@propertyguru.com

ការឧបត្ថម្ភ៖
លោក Kanittha Srithongsuk
អ្នកគ្រប់គ្រងផ្នែកឧបត្ថម្ភថ្នាក់តំបន់
ទូរស័ព្ទលេខ៖ +66 87 708 5237
អ៊ីមែល៖ kanittha@propertyguru.com ការផ្សព្វផ្សាយ & ភាពជាដៃគូ៖
លោក Teddy Siu
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងផ្សព្វផ្សាយ
ទូរស័ព្ទលេខ៖ +66 86 359 4858
អ៊ីមែល៖ teddy@propertyguru.com

ភាពជាដៃគូ៖
លោក Piyachanok Raungpaka (Pang)
មន្រ្តីប្រតិបត្តិផ្នែកទំនាក់ទំនងផ្សព្វផ្សាយ
ទូរស័ព្ទលេខ៖ +66 94 887 5163
ទូរស័ព្ទលេខ៖ piyachanok@propertyguru.com

អំពីពានរង្វាន់ PROPERTYGURU ASIA PROPERTY AWARDS ៖
ពានរង្វាន់ PropertyGuru’s Asia Property Awards ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ គឺជាកម្មវិធីពានរង្វាន់ដែលមានកិត្យានុភាពនិងល្អដាច់គេនៅក្នុងតំបន់សម្រាប់វិស័យអចលនទ្រព្យ។ ពានរង្វាន់ Asia Property Awards ត្រូវបានទទួលស្គាល់ថាជា និមិត្តសញ្ញាដ៏ឧត្តុង្គឧត្តមនៃភាពល្អឥតខ្ចះនៅវិស័យអចលនទ្រព្យអាស៊ី។ ដោយមានការចូលរួមពីក្រុមឯករាជ្យនៃអ្នកជំនាញក្នុងវិស័យនេះ និងអ្នកគ្រប់គ្រងដែលប្រកបដោយទំនុកចិត្ត ពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលមិនអាចប្រៀបធៀបដោយមានភាពគួរឱ្យទុកចិត្ត យុត្តិធម៌ និងតម្លាភាព។

នៅឆ្នាំ២០២០ ពានរង្វាន់ត្រូវបានបើកទូលាយដល់ ១៥ទីផ្សារអចលនទ្រព្យនៅជុំវិញតំបន់ នឹងត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ចម្រុះ ដែលបើកបង្ហាញជូនអតិថិជននិងភ្នាក់ងារអចលនទ្រព្យ ហើយព្រឹត្តិការណ៍រាត្រីស្រមោស ដែលបានទទួលអ្នកចូលរួមថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យប្រមាណ ៥០០នាក់ ដើម្បីទទួលស្គាល់អំពីភាពល្អឥតខ្ចោះនៅក្នុងទីផ្សារអាស៊ីនីមួយៗ ពានរង្វាន់ថ្នាក់តំបន់នីមួយៗ ដែលជាពានរង្វាន់ថ្នាក់កំពូលក្នុងការប្រកួតប្រជែងពានរង្វាន់ PropertyGuru Asia Property Awards ក្នុងវគ្គផ្តាច់ព្រ័ត ដែលនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំកំពូលនៃអចលទ្រព្យ PropertyGuru Asia នៅខែធ្នូ ឆ្នាំ២០២០ នាទីក្រុងបាងកក ប្រទេសថៃ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ AsiaPropertyAwards.com

អំពីក្រុមហ៊ុន PROPERTYGURU GROUP៖
ក្រុមហ៊ុន PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងជាគោលដៅជួយអ្នកស្វែងរកអចលនទ្រព្យជាង ២៤.៥លាននាក់ អាចរកបាននូវលំនៅដ្ឋានក្នុងក្តីសុបិនរបស់ពួកគេ។ ជារៀងរាល់ខែ ក្រុមហ៊ុន PropertyGuru Group និងក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន ផ្តល់សិទ្ធិដល់អ្នកស្វែងរកអចលនទ្រព្យជាមួយនឹងជម្រើសដ៏ទូលំទូលាយបំផុត ក្នុងការស្វែងរកលំនៅដ្ឋានជាង ២,៧លាន ការយល់ដឹងស៊ីជម្រៅនិងដំណោះស្រាយដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តលើការទិញអចលនទ្រព្យដែលប្រកបដោយទំនុកចិត្តនៅទូទាំងប្រទេសសឹង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។

វេបសាយ PropertyGuru.com.sg ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០០៧ និងជាការផ្លាស់ប្តូរដ៏ធំសម្រាប់ទីផ្សារអចលនទ្រព្យសឹង្ហបូរី តាមរយៈដំណើរការតាមអនឡាញ បានធ្វើឱ្យការស្វែងរកអចលនទ្រព្យប្រព្រឹត្តទៅដោយតម្លាភាព សម្រាប់អ្នកស្វែងរកអចលនទ្រព្យ។ អស់រយៈពេលជាច្រើនទសវត្សរ៍ ក្រុមហ៊ុនបានរីកលូតលាស់ពីក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យក្នុងតំបន់ ទៅជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលេខ១ក្នុងវិស័យអចលនទ្រព្យនៅក្នុងទីផ្សាររបស់ខ្លួន, កម្មវិធីទូរស័ព្ទដៃឈ្នះពានរង្វាន់, វេទិកាជំរុញការលក់អចលនទ្រព្យល្អបំផុតដែលមានឈ្មោះថា FastKey និងជាក្រុមហ៊ុនឈានមុខគេសម្រាប់ការរៀបចំការប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យ ព្រឹត្តិការណ៍សំខាន់ៗ និងការផ្សព្វផ្សាយក្នុងវិស័យអចលនទ្រព្យនៅទូទាំងទ្វីបអាស៊ី។


សម្រាប់ព័ត៌មានបន្ថែម សូមចូលអាន៖ www.PropertyGuruGroup.com; https://www.linkedin.com/company/propertyguru

Comments