+85561 777 090
Logo
6 ដំបូន្មានដើម្បីឱ្យផ្ទះរបស់អ្នកលក់បានលឿនតាមតម្លៃដែលអ្នកចង់បាន
Updated on: May 26, 2022, 9:31 a.m.
Published on: March 21, 2019, 4:22 a.m.

6 ដំបូន្មានដើម្បីឱ្យផ្ទះរបស់អ្នកលក់បានលឿនតាមតម្លៃដែលអ្នកចង់បាន


យើងចែករំលែកគន្លឹះចំនួន6ដើម្បីឱ្យផ្ទះរបស់អ្នកលក់បានលឿនតាមតម្លៃដែលអ្នកចង់បានការលក់ទ្រព្យសម្បត្តិរបស់អ្នកឱ្យបានឆាប់រហ័សវាអាចមានភាពស្មុគស្មាញ និងមានការលំបាកផងដែរ។

ខាងក្រោមនេះជាដំបូន្មានទាំង៦ចំណុចដែលធ្វើឲ្យលោកផ្ទះដាច់ឆាប់រហ័ស៖

អានអត្ថបទទាក់ទងអំពី៖ សុពលភាព​វិញ្ញាបនបត្រ​ សម្គាល់​អចលនទ្រព្យ​ទាំង៦យ៉ាងដែលអ្នកគួរតែដឹង!

គន្លឹះ# 1: ទទួលបានតម្លៃត្រឹមត្រូវ

ការទទួលបានតម្លៃលក់ច្បាស់លាស់វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលក់ផ្ទះរបស់អ្នក។ ភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈនឹងធ្វើការវាយតម្លៃអចលនទ្រព្យរបស់អ្នកដែលបម្រុងនឹងលក់ចេញ នេះជាការល្អមួយដើម្បីធ្វើឲ្យការលក់របស់អ្នកមានភាពពិតប្រាកដ។ ប្រសិនបើអ្នកជ្រើសរើសលក់អចល​នទ្រព្យរបស់អ្នកដោយផ្ទាល់ ដើម្បីដឹងតម្លៃជាក់លាក់លោកអ្នកត្រូវសិក្សាតម្លៃអចលនទ្រព្យដែលស្ថិតនៅក្បែរលោកអ្នកជាមុនសិន ធ្វើដូចនេះលោកអ្នកក៏អាចដឹងអំពីតម្លៃជាក់លាក់ណាមួយផងដែរ។ តម្លៃទាបពេកអ្នកបាត់បង់ផ្នែកហិរញ្ញវត្ថុ តម្លៃខ្ពស់ពេកអ្នកនឹងមិនអាចរកអ្នកទិញបានងាយស្រួលនោះទេ។

គន្លឹះ# 2: ចំណាប់អារម្មណ៍ដំបូងមានសារៈសំខាន់

មើលជុំវិញផ្ទះរបស់អ្នក  តើវាស្អាត និងមានសណ្តាប់ធ្នាប់ដែរឬទេ? តើសួនច្បារមានការរៀបចំល្អ និងមានទាក់ទាញ? តើមានការមើលថែរក្សាបានត្រឹមត្រូវឬអត់? វាមានក្លិនស្រស់ស្រាយ​ ឬទេ? ការយកចិត្តទុកដាក់ទៅភាពលម្អិត និងអនាម័យធ្វើឲ្យអ្នកដែលមកមើលផ្ទះមានចំណាប់អារម្មណ៍កាន់តែខ្លាំង និងចំណាយពេលមើលផ្ទះរបស់អ្នកកាន់តែយូរ និងលម្អិត ហើយពួកគេអាចធ្វើការសម្រេចចិត្តថាតើពួកគេសាកសមរស់នៅក្នុងផ្ទះនេះដែរឬទេ?

គន្លឹះទី 3: មាននិន្នាការជួសជុល

កុំព្រងើយកន្តើយចំពោះការជួសជុល វាជាការចាំបាច់ដែលអាចធ្វើឲ្យផ្ទះរបស់យើងមានសភាពថ្មីដូចដើម។ ប្រសិនបើពួកគេចាប់អារម្មណ៍អ្នកទិញនឹងរកមើលវិធីនៃការចរចាតម្លៃរបស់អ្នកភ្លាមៗដោយសារតែតម្លៃនៃការជួសជុលជាក់ស្តែង ហើយប្រសិនបើផ្ទះរបស់អ្នកមានភាពចន្លោះប្រហោង ឬខូចខាតកន្លែងណាមួយអ្នកទិញនឹងធ្វើការតថ្លៃដោយបញ្ចុះតម្លៃរប​ស់ផ្ទះជាមិនខាន។

គន្លឹះ # 4: លក់ជាមួយការសន្យា

អ្នកលក់ និងអ្នកទិញប្រហែលជាមានការមិនពេញចិត្តបន្ទាប់ធ្វើការផ្ទេរផ្ទះ ដោយសារមានបញ្ហានូវគុណភាពផ្ទះ ឬការការពារទៅលើហិរញ្ញវត្ថុ ដូចនេះអ្នកត្រូវធ្វើកិច្ចសន្យាថាការទិញលក់ ប្រកបដោយភាពត្រឹមត្រូវ ហើយភាគីទាំងអ្នកលក់ និងអ្នកទិញនឹងមិនមានខាតបង់ប្រយោជន៍ទាំងសងខាង។ ដូចនេះមានតែការចុះកិច្ចសន្យា និងភាគីដែលធ្វើជាសាក្សីដែលអាចអោយ អ្នកលក់ និងអ្នកទិញប្រកបដោយភាពជឿជាក់។

គន្លឹះ # 5: ធ្វើឱ្យផ្ទះរបស់អ្នកមានភាពអស្ចារ្យ

ផ្ទះរបស់អ្នកត្រូវរៀបចំទុកដាក់ជាថ្មីដើម្បីឲ្យឃើញថាមានភាពទូលាយ ងាយស្រួលក្នុងការរៀបចំក៏ដូចជា សម្រាប់អ្នកដែលមានបំណងទិញគឺផ្តល់អារម្មណ៍មួយសម្រាប់ពួកគាត់អាចរៀបចំ ផ្ទះថ្មីទៅតាមចំណង់ចំណូលចិត្តរបស់គាត់។ នេះក៏ជាការផ្តល់ជូនអ្វីមួយដល់អ្នកដែលមកមើលផ្ទះរបស់អ្នក អោយពួកគេមានជម្រើសច្រើនសម្រាប់ការរៀបចំផ្ទះ។

គន្លឹះ # 6: ជ្រើសរើសយករូបថតដ៏ស្រស់ស្អាត

នៅពេលដែលអ្នកបានសម្អាតហើយធ្វើការពង្រាយនិងជួសជុលទាំងអស់តម្រូវឱ្យថតរូបជំនាញ ហើយបង្ហោះចូលប្រព័ន្ធអ៊ីនធឺណេត ដោយសារបច្ចុប្បន្នមានមនុស្សជាច្រើនបានស្វែងរកលំនៅដ្ឋានតាមអ៊ីនធឺណេត។ ការដែលបង្ហោះរូបភាពជាច្រើនប្រកបដោយភាពស្រស់ស្អាត វាពិតជាវិធីទាក់ទាញបំផុតមួយដើម្បីឲ្យគេចាប់អារម្មណ៍ ហើយពួកគេនឹងធ្វើការទាក់ទងដោយផ្ទាល់ ទៅកាន់លោកអ្នក។ លោកអ្នកអាចអាប់ឡូតអចលនទ្រព្យរបស់លោកអ្នកជាមួយនឹង Realestate.com.kh ដោយឥតគិតថ្លៃ

ធ្វើតាមគន្លឹះងាយៗទាំងនេះហើយមិនថាលក្ខខណ្ឌទីផ្សារអ្នកនឹងលក់អចលនទ្រព្យរបស់អ្នកយ៉ាងធ្ងន់ធ្ងរលើអចលនទ្រព្យរាប់ពាន់នាក់ផ្សេងទៀតនៅលើទីផ្សារ។

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments