+85561 777 090
Logo
សំណាងណាស់ ! កោះកុងនឹងក្លាយជាទីក្រុងឆ្លាតវៃតម្លៃ៦០០ពាន់លានដុល្លារ
Updated on: June 1, 2022, 6:46 p.m.
Published on: February 14, 2022, 8:53 a.m.

សំណាងណាស់ ! កោះកុងនឹងក្លាយជាទីក្រុងឆ្លាតវៃតម្លៃ៦០០ពាន់លានដុល្លារ


ខេត្តកោះកុង ដែល​ជាតា​រា​រះ​នា​ទិស​នារ​តី​ជា​ខេត្ត​មួយ​ដែល​មាន​សក្តានុពល​ក្នុង​ចំណោម​ខេត្ត​ដទៃ​ផ្សេង​ទៀត និង​ជា​ខេត្ត​មួយ​នៅ​ជាប់​ឆ្នេរសមុទ្រ ស្ថិត​នៅ​ភាគ​និរតី នៃ​ប្រទេស​កម្ពុជា ។ កោះកុង ប្រមូលផ្តុំ​ទៅ​ដោយ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ជា​ច្រើន ជាក់ស្តែង​មាន​ដូច​ជា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​តម្លៃ​៣៥០​លាន​ដុល្លារ និង​កំពង់​ផែ​ទឹក​ជ្រៅ រួម​ជាមួយនឹង​គម្រោង​ផ្សេង​ៗ​ទៀត ។ មិនតែប៉ុណ្ណោះ តារា​រះ​នា​ទិសនិរតី មួយ​នេះ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ជា​ច្រើន​ដើម្បី​បង្កើន​សក្តានុពល​របស់​ខ្លួន និង​ជម្រុញ​សេដ្ឋកិច្ច រួម​ជាមួយនឹង​ការ​អភិវឌ្ឍន៍​របស់​ខេត្ត​ទាំងមូល ។

Koh Kong Airport

កាលពី​ពេល​ថ្មី​ៗ​នេះ វិនិយោគិន​អ៊ឺ​រ៉ុ​បម​ក​ពី​ក្រុមហ៊ុន BilderBerg Investment Group គ្រោង​នឹង​ចំណាយ​រាប់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា «​អនាគត​» នៅ​លើ​ទឹកដី​នៃ​ខេត្តកោះកុង​ដោយ​ប្រែក្លាយ​ខេត្ត​មួយ​នេះ​ទៅ​ជាទី​ក្រុង​ទំនើប​ឆ្លាត​វៃ​នា​ពេល​ខាង​មុខ ។

Koh Kong Smart City Project

តាម​ប្រភព លោក ដេ​ន​នី​ស កូ​កូ​វី​ច ប្រធាន​ក្រុមហ៊ុន BilderBerg Investment Group បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​បានឱ្យ​ដឹង​ថា ៖«​ខេត្តកោះកុង គឺជា​ខេត្ត​ឋានសួគ៌​នៃ​ធម្មជាតិ និង​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ ។ ក្នុង​គម្រោង «​អនាគត​» របស់​លោក​ផ្ទាល់ គឺ​ផ្តោត​លើ​ការ​អភិវឌ្ឍ​យ៉ាង​ពេញទំហឹង​លើ​វិស័យ​ធំ​បី​មាន​ដូច​ជា​ច ៖ វិស័យ​ទេសចរណ៍​, ឧស្សាហកម្ម និង​កសិកម្ម​ជាដើម​» ។

Koh Kong Smart City Project

លោក ដេ នី​ស បាន​គូសបញ្ជាក់​ថា «​អនាគត​» នឹង​ក្លាយជា​គម្រោង​ទីក្រុង​ទំនើប​វៃឆ្លាត​ដ៏​ធំ​មួយ​ឈានមុខ​គេ​នៅ​អាស៊ី ដែល​រួម​ទាំង​តំបន់​ហិរញ្ញវត្ថុ​អន្តរជាតិ តំបន់​ទេសចរណ៍​ផ្តាច់មុខ និង​ប្រណីត តំបន់​ទេសចរណ៍ធម្មជាតិ និង​កសិកម្ម តំបន់កសិកម្ម​ឆ្លាត​វៃ តំបន់​បច្ចេកវិទ្យា ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ និង​សាសនា​រួម​បញ្ចូល​គ្នា ទាំង​ប្រាំ​មក​ពី​ជុំវិញ​ពិភពលោក ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ គ្រប់​ជាន់ថ្នាក់​មក​ពី​គ្រប់​ទិស​ទី​មក​រស់នៅ និង​លេង​កម្សាន្ត ។

Koh Kong Smart City Project

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​នេះ​នឹងធ្វើឡើងលើទឹកដីនៃខេត្តកោះកុងដែលមានទំហំ១២ម៉ឺនហិកតាដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​៦០០​ពាន់​លាន​ដុល្លា​អា​មេ​រិ​កដែល​អាច​បង្កើត​ការងារ​បាន​៧០​ម៉ឺន​កន្លែង ហើយ​គម្រោង​ទាំងមូល​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​រយៈពេល​៥ ទៅ​៧​ឆ្នាំ​ខាង​មុខ (២០២៩) ដោយ​នឹង​បើកដាក់​ឱ្យ​ដំណើរការ​នៅ​តំបន់​មួយ​ជា​ជំហាន​ៗ​ផង​ដែរ ៕

អត្ថបទដោយ ៖

Comments