+85561 777 090
Logo
៧ចំណុចដែលបង្ហាញថាលោកអ្នកកំពុងរស់នៅក្នុងទីតាំងដ៏ល្អបំផុតមួយ
Updated on: June 6, 2022, 2:44 p.m.
Published on: February 8, 2019, 11:33 p.m.

៧ចំណុចដែលបង្ហាញថាលោកអ្នកកំពុងរស់នៅក្នុងទីតាំងដ៏ល្អបំផុតមួយ


នៅពេលយើងទិញផ្ទះ អ្នកលក់តែងតែងប្រាប់យើងថានេះជាទីតាំងល្អបំផុតក្នុងការរស់នៅដើម្បីទាក់ទាញអោយអ្នកទិញផ្ទះរបស់ពួកគេ។ ដោយឡែកតើយើងដឹងយ៉ាងម៉េចថាតើទីតាំនោះពិតជាល្អឬយ៉ាងណា?

ខាងក្រោមនេះជាសញ្ញាណមួយដែលបញ្ជាក់ថាលោកអ្នកកំពុងតែរស់នៅក្នុងទីតាំងល្អបំផុត៖

១. ទីតាំងដែលអ្នករស់នៅគឺស្ថិតនៅចំកណ្តាលនៃតំបន់សំខាន់ៗ

ក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា និងជាតំបន់ពាណិជ្ជកម្ម។ តំបន់ខ្លះមានភាពសំបូរបែប តំបន់សំខាន់នៅក្នុងក្រុងគឺភាគច្រើនស្ថិតនៅជិត៖ ផ្សារទំនើប មន្ទីរពេទ្យ សាលារៀន កន្លែងកំសាន្ត តំបន់ពាណិជ្ជកម្មជាពិសេសស្ថិតនៅជិត ការិយាល័យរដ្ឋបាលរបស់ រដ្ឋាភិបាលជាដើម។ ប្រាកដណាស់ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោកជាដើមសុទ្ធតែត្រូវបានគេដឹងថាជាតំបន់ដែលផ្តល់ភាពសំបូរបែបក្នុងការរស់នៅ។

២. សប្បាយរីករាយក្នុងការដើរទិញទំនិញ ឬរីករាយជាមួយនឹងការកំសាន្ត

ការដើរកំសាន្ត គឺជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃហើយវាពិតជាញុំាងឲ្យជីវិតរស់នៅកាន់តែមានន័យ។ ដូច្នេះប្រសិនបើអ្នករស់នៅក្នុងទីតាំងមួយដែលស្ថិតនៅជិតផ្សារទំនើបច្រើនវាពិតជាល្អ។ មិនត្រឹមតែប៉ុណ្ណោះស្ថិតនៅជិតមជ្ឈមណ្ឌល សិល្បៈ និងវប្បធម៌កាន់តែប្រសើរ។

៣. កន្លែងដែលអ្នករស់នៅអាចមើលឃើញទេសភាព

រស់នៅក្នុងលំនៅដ្ឋានមួយដែលអាចអោយយើងមើលឃើញទេសភាពដ៏ស្រស់ស្អាត តួយ៉ាងអ្នកដែលមានលំនៅដ្ឋានតាមមាត់ទន្លេពិតជាធ្វើឲ្យការរស់នៅកាន់តែស្រស់ស្រាយ។ ឬស្ថិតនៅក្នុងតំបន់កណ្តាលក្រុងណាមួយដែលអាចអោយលោកអ្នកមើលទេសភាពនៃទីក្រុងបានយ៉ាងច្បាស់ជាដើម។

៤. ស្ថិតនៅជិតទីតាំងដឹកជញ្ជូន

រស់នៅជិតស្ថានីយ៍ដឹកអ្នកដំណើរ ឬសេវាដឹកជញ្ជូនសាធារណៈជាដើម ប្រាកដណាស់លំនៅដ្ឋានរបស់លោកអ្នកពិតល្អណាស់។ រស់នៅដោយភាពសំបូរបែប និងងាយស្រួលធ្វើដំណើរទៅមក។

៥. បណ្តុំនៃភោជនីយដ្ឋាន និងហាងកាហ្វេ

ធ្វើការអស់កំលាំង ឬចង់បានការជួបជុំមួយប្រកបដោយភាពសប្បាយរីករាយ ដូចនេះរស់នៅជិតទីតាំងដែលសំបូរដោយភោជនីយដ្ឋាន ហាងកាហ្វេវាក៏ជាផ្នែកមួយនៃការរស់នៅផងដែរ។ វាបានបញ្ជាក់ថាទីតាំងល្អគឺសំបូរដោយកន្លែងញុំាអាហារ និងកំសាន្ត។

៦. សាលារៀនស្ថិតនៅជិតផ្ទះរបស់លោកអ្នក

សម្រាប់គ្រួសារដែលមានកូនតូចត្រូវទៅសាលារៀន ដូចនេះសួរថាតើទីតាំងដែលអ្នកកំពុងរស់ នៅនោះស្ថិតនៅជិតសាលារៀនឬទេ? ប្រសិនបើធ្វើដំណើរតែបន្តិចទៅដល់សាលារៀន បានន័យថាអ្នកពិតជារស់នៅក្នុងទីតាំងមួយដ៏អំណោយផលទាំងការរស់នៅ និងការសិក្សារបស់កូនៗរបស់លោកអ្នក។

៧. រស់នៅជិតទីតាំងដែលជាគោលដៅអត្តសញ្ញាណនៃទីក្រុង

តើអ្នករស់នៅជិតវិមានឯករាជ្យ ឬវត្តភ្នំពេញមែនទេ? ជាធម្មតាប្រសិនបើអ្នករស់នៅជិតទីតាំងណាមួយ ដែលជាអត្តសញ្ញាណមួយនៃទីក្រុងវាច្បាស់ណាស់វាពិតជាសញ្ញាណមួយដែលទីតាំងរស់នៅរបស់ អ្នកជាទីតាំងល្អបំផុត។

ប្រាកដថាអ្នកស្វែងរកលំនៅដ្ឋានណាដែលមានទីតាំងល្អបំផុត ដើម្បីឲ្យការរស់នៅកាន់តែមាន ភាពប្រសើរឡើង៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលសូមចូលទៅកាន់ Realestate.com.kh!

Comments