+85561 777 090
Logo
88 Suites នាំមកនូវបរិបទថ្មីសម្រាប់ទីផ្សារលំនៅដ្ឋាននៅភ្នំពេញនៅក្នុងកម្មវិធី​ Realestate.com.khTV
Updated on: June 6, 2022, 5:05 p.m.
Published on: September 13, 2016, 7:08 a.m.
Realestate News

88 Suites នាំមកនូវបរិបទថ្មីសម្រាប់ទីផ្សារលំនៅដ្ឋាននៅភ្នំពេញនៅក្នុងកម្មវិធី​ Realestate.com.khTV


Horizontal-Ribbon-Advertorial គម្រោងអភិវឌ្ឍន៍ដំបូងរបស់ 88 Suites បច្ចុប្បន្នកំពុងទទួលការចាប់អារម្មណ៍អំពីការផ្តល់ជូនភាពល្អឯករបស់ខ្លួន...

ការសាងសង់នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០១៨ គម្រោង 88 Suites នឹងក្លាយជាគម្រោងការិយាល័យរួមជាមួយលំនៅដ្ឋាន(SOHO) ដែលមានទីតំាងនៅតំបន់បឹងកេងកង១។ នេះជាលំនៅដ្ឋានផ្តល់ទំាងតម្លៃ និងគុណភាពដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីឈ្មោះនៅប្រទេសម៉ាឡេស៊ី SW1P Collective និងក្រុមហ៊ុនអភិវឌ្ឍន៍ YCT Land Pte Ltd ដែលជាក្រុមហ៊ុនមានស្នាដៃជោគជ័យលើគម្រោងជាច្រើននៅប្រទេសម៉ាឡេស៊ី។ គម្រោងក៏ត្រូវបានគាំទ្រដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ម៉ាឡេស៊ី  Chip Hock Realty ដែលជាក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍ទទួលបានជោគជ័យ ដូចជា៖ គម្រោង University Green និង គម្រោង Pangsapuri Bukit Beruang Bestari នៅប្រទេសម៉ាឡេស៊ី។

អ្នកស្រី ស ធីតា ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Royal 5G Realty Co. Ltd និងជាភ្នាក់ងារប្រតិបត្តិទីផ្សារ និងការលក់របស់គម្រោងនេះបាននិយាយថា ក្នុងរយៈពេលត្រឹមតែមួយឆ្នាំនៃការសាងសង់ប៉ុណ្ណោះ  គម្រោង 88 Suites កំពុងទទួលបានអតិថិជនយ៉ាងច្រើន ដែលក្នុងនោះចំនួនយូនីតបានលក់ចេញមានចំនួន ៣០% រួចទៅហើយ។

ក្នុងបទសម្ភាសន៍ជាមួយ Realestate.com.kh អ្នកស្រីក៏បានលើកឡើងដែរពីកត្តាមួយចំនួនដែលបានធ្វើឲ្យ 88 Suites ក្លាយជាអចលនទ្រព្យមួយដែលមានការចាប់អារម្មណ៍ខ្លាំងសម្រាប់ទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងភ្នំពេញ។

របៀបនៃការរស់នៅថ្មី៖  

លោកស្រី ធីតា លើកឡើងថា គម្រោង 88 Suites គឺជាគម្រោងផ្តល់ជូនសេវាកម្មពេញលេញដំបូងគេនៅក្នុងតំបន់ ដែលមានជាប្រភេទលំនៅដ្ឋានរួមជាមួយការិយាល័យ(SOHO) ដែលចង់ផ្តល់ជូនការប្រើប្រាស់ក្នុងគោលបំណងពីរសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចផង និងការរស់នៅផ្ទាល់ខ្លួនផង។ វាជាការរចនាឡើងនូវលក្ខណៈពិសេស ស្អាត ខ្ពស់ ទាន់សម័យ និងធំទូលាយក្នុងគ្រប់បន្ទប់ ជាមួយនឹងការប្រើប្រាស់ពិដានខ្ពស់ និងគ្រឿងតាំងលំអផ្សេងៗដែលសុទ្ធតែជាយីហោល្បីៗលំដាប់អន្តរជាតិ ដូចជាយីហោ Villeroy & Boch, MEX, និង GROHE.

ដើម្បីដឹងពីទំហំពិតប្រាកដ អ្នកអាចចូលទៅកាន់បន្ទប់តាំងបង្ហាញរបស់  88 Suites នៅខាងក្រោយស្ថានទូតអូស្រា្តលី នៅជិតរដ្ឋសភាជាតិ។

តុល្យភាពនៃការរស់នៅ៖

គម្រោង 88 Suites គឺកំពុងបង្កើតឡើងជាមួយពាក្យស្លោកថា ធ្វើការ រស់នៅ កំសាន្ត ទំាងអស់មានការផ្តល់ជូននូវកន្លែងរស់នៅជាទីគាប់ចិត្តទាន់សម័យដែលជាជម្រើសសម្រាប់ទាំងការិយាល័យ លំនៅដ្ឋាន  និងការប្រើប្រាស់ ជាលក្ខណៈកំសាន្ត សេវាកម្មទាំងអស់មានផ្តល់ជូននៅកន្លែងតែមួយ។

សេវាកម្មរបស់គម្រោងរួមបញ្ចូលទាំង សេវាកម្មអ៊ីនធើណិត បន្ទប់ប្រជុំ  បន្ទប់ពិភាក្សា កន្លែងអង្គុយលេង មជ្ឈមណ្ឌលពាណិជ្ជកម្ម និងប្រព័ន្ធចំណតរថយន្តដ៏ឆ្លាតវៃ។ ក្នុងពេលដំណាលគ្នានេះផងដែរ អ្នករស់នៅទីនេះអាចរស់នៅ និងមានភាពរីករាយជាមួយសេវាកម្មដឹកជញ្ជូនទៅមកដោយ88 Suites ជាមួយនឹងការផ្តល់ជូននូវយូនីតបីប្រភេទមាន  SOHO Luxe, SOHO Loft, និង SOHO Executive។ ហើយក៏មាន រួមបញ្ចូលប្រព័ន្ធសេវាកម្មសន្តិសុខពិសេសលំដាប់ថ្នាក់អន្តរជាតិ!

ប៉ុន្តែអ្នកក៏អាចសំរាកលំហែជាមួយ 88 Suites គម្រោងរួមមានកន្លែងសម្រាប់កំសាន្តដូចជា៖ កន្លែងអង្គុយលេងកំសាន្តនៅលើអគារខ្ពស់ ជាមួយនឹងអាងហែលទឹក កន្លែងហាត់ប្រាណ សូណា និងកន្លែងមើលទេសភាពទីក្រុងពីលើដំបូលអាគារ។

ស្ថិតនៅជាយនៃតំបន់បឹងកេងកង១ នៅបណ្តោយមហាវិថីម៉ៅសេទុង អគារនេះក៏ស្ថិតនៅជិតកន្លែងសំខាន់ៗដូចជា៖ Parkway Square Shopping Center និង ផ្សារទំនើបអ៊ីអន ដែលអ្នកអាចទិញឥវ៉ាន់ ញ៉ាំអាហារ ទិញគ្រឿងទេស ឫញ៉ាំកាហ្វេជាដើម ហើយក៏នៅជិតហាងល្បីៗ សាលាអន្តរជាតិ និងស្ថានទូត   ក្នុងតំបន់ទាំងនេះក៏មានសាលារៀនភ្នំពេញអន្តរជាតិ ស្ថានទូតប៊្រុយណេ និងមិនឆ្ងាយពីប្រលាន្តយន្តហោះអន្តរជាតិភ្នំពេញនោះទេ។

អ្នកស្រី ធីតាក៏បានលើកឡើងដែរថា ទីតាំងដ៏មានសក្តានុពលនេះ នៅតាមបណ្តោយមហាវិថីម៉ៅសេទុង ផ្តល់ជូននូវភាពងាយស្រួលក្នុងការធ្វើចរាចរ និងភាពងាយស្រួលចេញចូលសម្រាប់អ្នករស់នៅ មិនចង្អៀត មិនស្ទះចរាចរ ដូចជាផ្លូវនៅកណ្តាលបឹងកេងកងទេ។

ឱកាសក្នុងការវិនិយោគ៖

លោកស្រីធីតាបានពន្យល់ថា មានតម្រូវការដ៏ច្រើនសម្រាប់ការិយាល័យពាណិជ្ជកម្មនៅបឹងកេងកងមួយ ហើយគម្រោង  88 Suites ផ្តល់ជូននូវភាពបត់បែនបានទាំងលំនៅដ្ឋាន និងសម្រាប់អាជីវកម្ម ដែលអាចទទួលបានបុគ្គលិក ៥ ទៅ៦នាក់ក្នុងមួយយូនីត។

យូនីតនីមួយៗ អាចមានទំហំពី ៥០មទៅ ១០១ ម និងអាចមានតម្លៃចន្លោះពី ១៥០,០០០ ដុល្លារ ទៅ ៤០០,០០០ ដុល្លារ។

រហូតមកដល់ពេលនេះ អ្នកអភិវឌ្ឍន៍បានចាប់ដៃគូជាមួយធនាគារ RHB Bank និងអាចផ្តល់ជូនកម្ចីរហូតដល់ ៦០% ជាមួយនឹងការបំពេញលក្ខខណ្ឌងាយៗ ដែលធ្វើឲ្យភាគីធនាគារមានទំនុកចិត្តលើអ្នកអភិវឌ្ឍន៍។ កម្ចីនេះអាចបង់រហូតរំលួសរហូតដល់ ១០ ឆ្នាំ សម្រាប់អតិថិជនបរទេស និងរហូតដល់១៥ ឆ្នាំ សម្រាប់អ្នកទិញក្នុងស្រុក។

អ្នកស្រីធីតាក៏បានលើកឡើងដែរថា គម្រោង 88 Suites គឺជាឱកាសដ៏ល្អបំផុតសម្រាប់វិនិយោគិន ដើម្បីទទួលបានប្រាក់ចំណេញពីការជួលត្រលប់រយៈពេលវែង ដែលអាចខ្ពស់រហូតដល់៨%ប្រចាំឆ្នាំ។ អ្នកស្រីបន្ថែមថាយូនីតនីមួយៗគឺល្អឥតខ្ចោះសម្រាប់អាជីវកម្មខ្នាតតូច មធ្យម អ្នកដែលមានបំណងចង់លក់វិញពេលក្រោយនឹងទទួលបានប្រាក់ចំណេញត្រលប់។  

ដូច្នេះ ប្រសិនបើគិតអំពីការទិញអចលនទ្រព្យ ដែលមានឱកាសល្អសម្រាប់ពេលអនាគត វិនិយោគផ្ទាល់ខ្លួន ឫអាជីវកម្មខ្នាតតូចរបស់អ្នកពេលបច្ចុប្បន្ន នោះល្អបំផុតសូមទិញយូនីតណាមួយពីគម្រោង 88 Suites។

សូមមើល អចលនទ្រព្យពេញលេញរបស់ 88 Suites ថ្ងៃនេះ  និងទស្សនាបន្ទប់តាំងបង្ហាញនៅភ្នំពេញ! realestateTV

Comments