+85561 777 090
Logo
ភាពអស្ចារ្យរបស់ 88 Suites (SoHo)  ជួបជាមួយ លោក Chee Eun Tang ក្នុងកម្មវិធី Realestate.com.khTV
Updated on: June 6, 2022, 5:05 p.m.
Published on: September 7, 2016, 1:59 a.m.
Realestate News

ភាពអស្ចារ្យរបស់ 88 Suites (SoHo) ជួបជាមួយ លោក Chee Eun Tang ក្នុងកម្មវិធី Realestate.com.khTV


Horizontal-Ribbon-Advertorial

ជាមួយនឹងការកើនឡើងលំនៅដ្ឋានប្រភេទខុនដូដែលបានឈានជើងចូលក្នុងទីផ្សារកម្ពុជា  មនុស្សជាច្រើន បានសម្តែងការព្រួយបារម្ភរបស់ពួកគេលើគម្រោងខុនដូ ដែលកំពុងបន្តកើនឡើងនាពេលអនាគត ដែលអាចរួមចំណែកទៅនឹងការផ្គត់ផ្គង់លើសតម្រូវការ។ ប៉ុន្តែនេះមិនបានបង្អាក់ក្រុមហ៊ុន YCT Land Pte Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសម៉ាឡេស៊ី ក្នុងការសាងសង់នូវអ្វីដែលនឹងក្លាយជាគម្រោងលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះឡើយ។

ការត្រួសត្រាយផ្លូវ និងការប្រើប្រាស់ជំនាញការរបស់ក្រុមហ៊ុនស្ថាបត្យកម្ម SW1P Collective ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួ គម្រោង88 Suites ជាប្រភេទការិយាល័យផង និងលំនៅដ្ឋានរួមបញ្ចូលតែមួយ(SOHO) ឥឡូវនេះគម្រោងប្រភេទនេះបានឈានជើងចូលក្នុងចំណោមគម្រោងអគារខ្ពស់ៗក្រុងភ្នំពេញ និងទីផ្សារអចលនទ្រព្យក្នុងប្រទេស។

ម្យ៉ាងវិញទៀតគម្រោងប្រភេទនេះត្រូវបានគេស្គាល់ថាជាប្រភេទគម្រោង SOHO ដែលរួមបញ្ចូលការិយាល័យ និងលំនៅដ្ឋានបញ្ចូលគ្នាតែមួយ គម្រោងប្រភេទនេះមានការពេញនិយមនៅក្នុងប្រទេសជាច្រើនដូចជា៖ ប្រទេសម៉ាឡេស៊ី និងហុងកុង។ “ដោយសារតែលក្ខណៈពិសេសនៃគម្រោងប្រភេទ នេះវាអាចជាការិយាល័យសម្រាប់ធ្វើការផង និងជាលំនៅដ្ឋានផង វាផ្តល់នូវផលប្រយោជន៍ និងគោលបំណងជាច្រើនសម្រាប់អ្នកស្នាក់នៅ” នេះបើយោងតាមសម្តីលោក Chee Eun Tang  នាយកគ្រប់គ្រងក្រុមហ៊ុនSW1P។  គម្រោងនេះនឹងផ្តល់លក្ខណៈពិសេសសម្រាប់ទាំងមនុស្សជំនាន់មុន និងអ្នកជំនាន់ក្រោយ ដែលកំពុងតែស្វែងរកលំនៅដ្ឋានប្រភេទនេះសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាសម្រាប់ការវិនិយោគនាពេលអនាគត។

សម្រាប់គម្រោង 88 Suites ត្រូវបានក្រុមហ៊ុនSW1Pបានបង្កើតឲ្យមានអគារដែលមានកម្ពស់ខ្ពស់ឆើតឆាយ និងអគារអេកូធម្មជាតិតំបន់ត្រូពិក ដែលជះជាមួយពន្លឺភ្លែតៗក្រោមពន្លឺព្រះអាទិត្យយ៉ាងស្រស់ស្អាត។ ផ្ទាំងសំណាញ់ដែកនៅខាងក្រៅអគារមិនមែនត្រឹមតែបានផ្តល់ជាស្រមោលព្រះអាទិត្យដោយសម្រួលដល់ពន្លឺថ្ងៃធម្មជាតិឲ្យចេញចូលបានគ្រប់គ្រាន់តែប៉ុណ្ណោះនោះទេ ប៉ុន្តែអគារនេះថែមទាំងត្រូវបានបញ្ចូលរចនាបថបែបប្រពៃណីខ្មែរក្នុងនោះផងដែរ។ នៅផ្នែកខាងក្រៅអគារដែលមានចំនួនបីប្រភេទនៃប្រភេទយូនីតSOHO និងត្រូវបំពាក់គ្រឿងសង្ហារឹមដែលមានគុណភាពស្របតាមលក្ខណៈស្តង់ដារអន្ដរជាតិ។ យ៉ូនីតទាំងនេះរួមមាន៖ 85ម៉ែត្រការ៉េជា SOHO Luxe ទំហំ100 ម៉ែត្រការ៉េជា SOHO Loft (ស្នាក់នៅបានពីរគ្រួរសារក្នុងមួយយ៉ូនីត) និង50ម៉ែត្រការ៉េជា SOHO Executive។

88 Suites  បានបំពាក់ប្រព័ន្ធចំណតរថយន្តស្វ័យប្រវត្តិឆ្លាតវៃជាលើកដំបូងក្នុងរាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យ មានការចាត់ចែងកន្លែងចតរថយន្តដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់មានអ្នកបើកបរឡើយ ទំាងអស់នេះផ្តល់ជូននូវការថែរក្សា ភាពងាយស្រួលនិង ធានាសុវត្ថិភាពជូនលោកអ្នក។

"តុល្យភាពនៃជីវិត"ជាបរិបទរស់នៅរបស់លំនៅដ្ឋានប្រភេទSOHOនៃគម្រោង 88 Suites! រស់និយមបែបជីវិតស៊ីវិល័យទំនើប “រស់នៅ ការងារ កំសាន្ត!” យោងតាមសម្តី លោក Tang។ ម្ចាស់លំនៅដ្ឋានអាចរស់នៅក្នុងបរិស្ថានមួយដែលមានផាសុកភាពនិងមានសុវត្ថិភាពយ៉ាងពេញលេញ ខណៈពេលភាពសប្បាយរីករាយជាមួយ ភាពងាយស្រួល នៃអាជីវកម្មរួមបញ្ចូលទំាងអស់ក្នុងលំនៅដ្ឋាននេះ និងបូករួមការកំសាន្តដែលរួមមានដូចជា៖ កន្លែងលំហែរកាយលើអគារខ្ពស់(sky lounge) បន្ទប់ប្រជុំមជ្ឈមណ្ឌលពាណិជ្ជកម្ម អាងហែលទឹក ក្លឹបហាត់ប្រាណ ស្ទីម សូណា ក្លឹបហាត់កីឡា ការការពារសន្តិសុខ24ម៉ោង ជាមួយប្រព័ន្ធសន្តិសុខ4ជាន់ ។ ជាមួយបន្ទប់ទឹកទំនើប និងផ្ទះបាយ បំពាក់ជាមួយនឹងផលិតផលយីហោលំដាប់ពិភពលោកដូចជា៖ Villeroy & Boch និង GROHE  អគារនេះក៏មានការតភ្ជាប់អ៊ីនធើណិតនៅទូទាំងអគារទំាងមូលផងដែរ។

មានទីតាំងស្ថិតនៅកណ្តាលរាជធានីក្នុងតំបន់បឹងកេងកង1  គម្រោងអគារ 88 Suites គឺមានទីតំាងដ៏ល្អដែលស្ថិតជិតទៅនឹងទិសដៅ និងផ្លូវសំខាន់ៗរួមមាន មហាវិថីម៉ៅសេទុង  មហាវិថីព្រះនរោត្តម ណាហ្គាវើល  អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  វិថីព្រះស៊ីសុវត្ថិ និងផ្សារទំនើបអ៊ីអន។ វាបានភ្ជាប់មកជាមួយទិដ្ឋភាព360ដឺក្រេ ដែលយើងអាចមើលទេសភាពនៃទីក្រុងភ្នំពេញទំាងមូលក៏ដូចជាទេសភាពទន្លេមេគង្គផងដែរ។

ខណៈពេលមានកំណើនចំនួននៃការអភិវឌ្ឍគម្រោងខុនដូធម្មតា គម្រោង 88 Suites បានផ្តល់ជូននូវខ្យល់អាកាសដកដង្ហើមបរិសុទ្ធ និងការប្រកួតប្រជែងសម្រាប់អ្នកអភិវឌ្ឍន៍បច្ចុប្បន្ន និងអនាគត ដើម្បីឈានជើងចូលក្នុងការប្រកួតប្រជែងក្នុងទីផ្សារ។ គំនិតថ្មីនៃលំនៅដ្ឋានប្រភេទ SOHO របស់ពួកគេកំពុងស្វែងរកភាពជោគជ័យ នេះអាចជាការចាប់ផ្តើមមួយនៃទីផ្សារអចលនទ្រព្យថ្មីមួយនៅក្នុងប្រទេសកម្ពុជាទាំងមូល។

មើលព័ត៌មានរបស់គម្រោងទំាងស្រុង និងធ្វើការទំនាក់ទំនងនៅថ្ងៃនេះ! realestateTV

Comments