+85561 777 090
Logo
ខុនដូ២៥ជាន់ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅបឹងកេង១
Updated on: June 6, 2022, 5:02 p.m.
Published on: February 15, 2019, 2:37 p.m.

ខុនដូ២៥ជាន់ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅបឹងកេង១


ខណ្ឌចំការមនគឺជាខណ្ឌដែលមានការផ្គត់ផ្គងអាផាតមេនធំជាងគេក្នុងនោះមានប្រមាណ២៣០ គម្រោងដែលមានអាផាតមេនសរុបចំនួន​ ៥,៨២០យូនីត ក្រៅពីចំការមនគេមើលឃើញថាខណ្ឌទួលគោកឈរលំដាប់ទី២​ដែលអគារខុនដូ&អាផាតមេនចំនួន៥៦អគារជាមួយនឹងអាផាតមេនចំនួន១,៤៤៦យូនីតនេះបើតាមរបាយណ៍ឆ្នាំ២០១៨របស់ក្រុមហ៊ុន VTrust appraisal.

គម្រោងខុនដូប្រណិតថ្មីមួយទៀតបានប្រកាសសង់ជាផ្លូវការនៅថ្ងៃទី១២ ខែមករានេះ​នៅក្នុងសង្កាត់បឹងកេងកង១ នៃខណ្ឌចំការមន។​ គម្រោងនេះមានឈ្មោះថា Amara Residence ដែលមានចំនួន ៩៦ យូនីត ចែកចេញជាបីប្រភេទ គឺប្រភេទ ១បន្ទប់គេង ២បន្ទប់គេង និង៤បន្ទប់គេង ហើយមានទំហំចាប់ពី៣៧ ដល់១៣៩ម៉ែត្រការ៉េ។

មានទីតាំងនៅជិតមហាវិថីនរោត្តមអគារខុនដូប្រណិតនេះមានកម្ពស់ ២៥ ជាន់ គម្រោង Amara Residence ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Century 21 V-Heritage Home Realty និងក្រុមហ៊ុនសំណង់ចិនCNE ដែលមានបទសោធន៍ច្រើនឆ្នាំ ដែលជាអ្នកទទូលខុសត្រូវលើការងារសាងសង់។ គម្រោង​ទាំងមូលគ្រោងបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២១។

សម្រាប់ខុនដូ Amara Residence យូនីតនីមួយៗមានតម្លៃចាប់ពី ១,៩០០ ដុល្លារ/ម៉ែត្រការ៉េ។

លោក មៀច សុខា អ្នកតំណាងក្រុមហ៊ុន Century 21 V-Heritage Home Realty បានឲ្យដឹងថា «គម្រោងខុនដូប្រណិតនេះត្រូវបានសាងសង់ឡើងដើម្បីបំពេញតាមតម្រូវការអ្នករស់នៅក្នុងទីក្រុង ជាពិសេសគ្រួសារថ្មីថ្មោងដែលឱ្យតម្លៃការរស់នៅបែបទំនើប ប្រកបដោយផាសុកភាព និងភាពស៊ីវិល័យនៅកណ្ដាលរាជធានីភ្នំពេញ»។ លោក សុខា បានអះអាងថាសន្តិសុខ ការការពារសុវត្ថិភាព និងសេវាកម្មគ្រប់គ្រងអគារគឺជាអ្វីដែលគម្រោងយកចិត្តទុកដាក់ខ្ពស់បំផុត។​

ខណៈពេលដែលការសាងសង់ខុនដូមានចំនួនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា អ្នកជំនាញ​មួយចំនួនហាក់បានដាក់ការរំពឹងទុកថាខុនដូអាចនឹងមានចំនួនលើសតម្រូវការ។ យោងតាម របាយការណ៍របស់ CBRE Cambodia បានបង្ហាញថាខុនដូកម្រិតខ្ពស់នឹងកើនដល់២៤៣% ក្នុងឆ្នាំ២០១៩។

ទោះយ៉ាងណា អ្នកជំនាញមួយចំនួននៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារខុនដូនៅកម្ពុជា។ លោក អ៊ុន ខាន់ណារ៉ុន ជានាយកក្រុមហ៊ុន Elevated Realty បានឲ្យដឹងថាការសាងសង់អគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្មច្រើនគឺជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារអចលនទ្រព្យ។  លោកថាជាក់ស្តែងទាំងតម្លៃជួល និងលក់អចលនទ្រព្យនៅក្នុងតំបន់បឹងកេងកងមានកម្រិតខ្ពស់ស្រាប់ ប៉ុន្តែតម្លៃនឹងបន្តកើនឡើងទៅតាមទីផ្សារជាក់ស្តែង។​

បន្ថែមលើចំណុចនេះ លោក ខន គង្គា ជានាយកប្រតិបត្តិនៃក្រុមហ៊ុ​ន ERA ប្រចាំកម្ពុជាបានបង្ហាញពីផលចំណេញនៃការវិនិយោគខុនដូនៅកម្ពុជា។ លោកថាតម្លៃខុនដូនៅកម្ពុជាទាបជាងតម្លៃខុនដូនៅបរទេសដូចជា ចិន កូរ៉េ សិង្ហបុរី ថៃ និងវៀតណាមជាដើម។ ជាក់ស្តែងខុនដូក្នុងមួយម៉ែត្រនៅកម្ពុជាមានតម្លៃទាបជាងខុនដូនៅបរទេសពី ៧ដល់១០ដង៕

ស្វែងព័ត៌មានអំពីការអភិវឌ្ឍន៍ និងគម្រោងបុរីនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!

Comments