+85561 777 090
Logo
ក្រុមហ៊ុន Yuetai បង្កើតគម្រោង Phnom Penh Harbour ជាតំបន់ពាណិជ្ជកម្មបែបវប្បធម៌
Updated on: June 7, 2022, 3:22 a.m.
Published on: December 6, 2018, 12:15 p.m.

ក្រុមហ៊ុន Yuetai បង្កើតគម្រោង Phnom Penh Harbour ជាតំបន់ពាណិជ្ជកម្មបែបវប្បធម៌


គម្រោង  Phnom Penh Harbour​ របស់ Yuetai នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងគេនៅក្នុងតំបន់កំពង់ផែនៃរាជធានីភ្នំពេញ។ ជាការពិតគម្រោងនេះនឹងត្រូវបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍វប្បធម៌ននៅក្នុងតំបន់។

គម្រោងដ៏ស​ម្បើមនេះនឹងមិនត្រឹមតែកែប្រែមុខមាត់តំបន់មាត់ទន្លេនៅក្នុងទីក្រុងប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្លាយជាកន្លែង ដែលមានបណ្តុំអគារច្រើនជាងគេនៅក្នុងទីក្រុង។

គ្រប់ដណ្តប់លើផ្ទៃដីទំហំ១.០៥លានម៉ែត្រការ៉េ គម្រោង Phnom Penh Harbour មានទីតាំងនៅក្នុងខណ្ឌដូនពេញដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនៃទីក្រុង។

គម្រោងទាំងមូលមានការិយាល័យលំដាប់ A សណ្ឋាគារលំដាប់ផ្កាយ៥​ ផ្សារទំនើបក៏ដូចជាសេវាកម្មអាផាតមេន និងអាផាតមេនលំដាប់ខ្ពស់។ គម្រោងនេះមាន២២អគារដែលមានទំហំ ១១៨,៦៨៧ ម៉ែត្រការ៉េ។ គម្រោងនឹងមានមជ្ឈមណ្ឌលដឹកជញ្ជូន ផ្សារពាណិជ្ជកម្ម ការិយាល័យ ហាងទំនិញរួចពន្ធ ទីស្នាក់សេវាកម្មគ្រប់គ្រងលំនៅដ្ឋានមានវិជ្ជាជីវៈ​ ផ្សារទំនើប និងកន្លែងចតរថយន្តចំនួន ៧,០០០ កន្លែង។  គម្រោង Phnom Penh Harbour ទំនងជានឹងដើរតួរជាអគារដែលតំណាងឲ្យភាពឆើតឆាយទីក្រុងភ្នំពេញទាំងមូួល ។

ថ្នាក់គ្រប់គ្រងម្នាក់របស់ក្រុមហ៊ុន Yuetai Group បាននិយាយថា "យើងសង្ឃឹមថាប្រជាជនអាចរៀនអំពីវប្បធម៌ និងសិល្បៈខ្មែរតាមរយៈគម្រោង Phnom Penh Harbour"។

«នេះជាមូលហេតុដែលយើងដាក់បញ្ចូលក្បាច់រចនា និងគោលគំនិត​មួយចំនួននៃចក្រភពអង្គរនៅក្នុងប្លង់គម្រោងរបស់យើង។ យើងមិនត្រឹមតែបង្កើតគម្រោងបែបពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងល្អបំផុតនៅក្នុងប្រទេសកម្ពុជា និងសូម្បីតែនៅក្នុងតំបន់អាស៊ីទាំងមូល»។

ចាប់តាំងពីឆ្នាំ២០១១ មក ក្រុមហ៊ុន Yuetai Group បានសាងសង់គម្រោងធំៗជាច្រើនរួមមាន៖ គម្រោង East View និងគម្រោង East View និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម East Commercial។ ឆាប់ៗ​នៅពេលអនាគតគម្រោង Phnom Penh Harbour  ដ៏ល្បីល្បាញមួយនេះទៀតនឹងបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនៅក្នុងទីក្រុង។

ទាំងបួនដំណាក់កាលរបស់គម្រោង Phnom Penh Harbour គម្រោងនឹងបញ្ចប់ក្នុងរយៈពេលប្រាំ៧ឆ្នាំ។ គម្រោង White Swan ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥នឹងត្រូវបានបញ្ចប់ក្នុងដំណាក់កាលដំបូង។ សណ្ឋាគារនេះនឹងក្លាយទៅជាសណ្ឋាគារលំដាប់ប្រណិតមួយនៅក្នុងប្រទេសកម្ពុជា។

ការលក់មុនគម្រោងសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលទី១បានទើបបើកដំណើរការសម្រាប់អតិថិជន។ វិនិយោគិនឆ្លាតវៃជាច្រើនទទួលបានឱកាសវិនិយោគល្អបំផុតជាមួយគម្រោង Phnom Penh Harbour។

ចង់បានព័ត៌មានបន្ថែមអំពី Phnom Penh Harbour និងសិក្សាបន្ថែមអំពីការអភិវឌ្ឍន៍ថ្មីៗ បំផុតនៅ ក្នុងប្រទេស កម្ពុជា សូមចូលទៅកាន់គេហទំព័រ Realestate.com.kh!

Comments