+85561 777 090
Logo
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់កម្ចីជាង ៧ លានដុល្លារសាងសង់រោងចក្រថាមពលសូឡានៅកម្ពុជា
Updated on: May 26, 2022, 4:42 a.m.
Published on: May 28, 2019, 8:33 a.m.

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់កម្ចីជាង ៧ លានដុល្លារសាងសង់រោងចក្រថាមពលសូឡានៅកម្ពុជា


ក្នុងមួយរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាបានកំពុងជួបប្រទះវិបត្តិកង្វះថាមពលអគ្គីសនី ដោយសារតែកំណើននៃតម្រូវការក្រុងស្រុកបានកើនឡើងខ្លាំង និងកង្វះទុនវិនិយោគ ដើម្បីបម្លែងថាមពលធម្មជាតិផ្សេងៗ​មកជាថាមពលអគ្គីសនី។

ឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់របស់កម្ពុជានេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីដល់កម្ពុជា ដើម្បីសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យ (ប្រព័ន្ធសូឡា) នៅពេលខាងមុខនេះ។

បើផ្អែកតាមការចេញផ្សាយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា ADB បានផ្តល់ជំនួយចំនួនជាង ៧ លានដូល្លា ដើម្បីគាំទ្រដល់ការកសាងឧទ្យានថាមពលព្រះអាទិត្យ កម្លាំង ១០០ មេហ្គាវ៉ាត់នៅកម្ពុជា។

គេសង្កេតឃើញថា កន្លងមកការទាញយកថាមពលអគ្គីសនីរបស់កម្ពុជាបានពឹងផ្អែកខ្លាំងទៅ លើការទាញយកដោយទឹក (៦២%) និងឥន្ទនៈផូសីល (៣៦%)។ ចំណែកឯការទាញយកដោយ ថាមពលពន្លឺព្រះអាទិត្យវិញមានចំនួនត្រឹមតែ ១០% ប៉ុណ្ណោះ។ តាមការសិក្សារបស់ ADB កម្ពុជាអាចបន្ថែមថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យទៅក្នុងបណ្តាញអគ្គិសនីបានប្រហែល ២០០ មេហ្កាវ៉ាត់ ត្រឹមឆ្នាំ ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់​​ និងមិនប៉ះពាលដល់បណ្តាញចែកចាយអគ្គិសនីឡើយ។

ការបង្កើតឧទ្យានថាមពលព្រះអាទិត្យនេះអាចផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។ ចំណុចដែលគួរកត់សម្គាល់ដំបូងបំផុតនោះ គឺការបង្កើតឲ្យមានភាពចំរុះនៃប្រភពថាមពល អគ្គីសនី។ ការធ្វើដូច្នេះ វាអាចបញ្ជៀសកម្ពុជាពីការពឹងផ្អែកទាំងស្រុងលើប្រភពថាមពលតែមួយ ដែលអាចនាំឲ្យមានកង្វះថាមពលអគ្គីសនី។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យមានការប្រកួតប្រជែងគ្នាក្នុងការផ្គត់ផ្គង់ថាមពលអគ្គីសនី ដែលអាចធ្វើឲ្យតម្លៃអគ្គីសនីធ្លាក់ទាបផងដែរ។

ចំណុចដែលគួរពិនិត្យទីពីរនោះ គឺវានឹងជួយកាត់បន្ថយការរាំងស្ទះផលិតកម្មដោយថាមពល អគ្គីសនី។ អ្នកជំនាញជឿថាកម្ពុជាខាតបង់ចំណូលចំនួន ៦ លានដុល្លាអាមេរិច ប្រសិនបើ កម្ពុជាដាច់រន្តអគ្គសនីមួយថ្ងៃពេញ។ ដូច្នេះ ការជំរុញផលិតថាមពលអគ្គសនីបន្ថែមទៀតនេះជាកត្តាសមប្រកបមួយ ដែលអាចជួយដល់វិស័យឧស្សាហកម្ម និងរោងចក្រក្នុងការបន្តសង្វាក់ផលិតកម្មដ៏មានប្រសិទ្ធភាព។

ចំណុចទីបីនោះ គឺ ការផ្គត់ផ្គង់នេះ អាចជួយដល់ការបណ្តាក់ទុនវិនិយោគពីបរទេសផងដែរ។ វិនិយោគិនបរទេស ជាទូទៅតតែងតែពិនិត្យមើលលក្ខខណ្ឌផ្សេងៗ ដែលផ្តល់ផលចំណេញដល់ ការប្រកបមុខរបររកស៊ីរបស់ពួកគេ។ ជាមួយនឹងការខាតបង់យ៉ាងច្រើនរបស់ ក្រុមហ៊ុនឯកជន ដោយសារតែកង្វះថាមពលអគ្គីសនីកន្លងមកបានធ្វើឲ្យវិនិយោគិនខ្លះរារែកក្នុងការបោះទុនចូលក្នុងប្រទេសកម្ពុជា។ ដូច្នេះ គេរំពឹងថាការបង្កើតថាមពលអគ្គីសនីពីពន្លឺព្រះអាទិត្យថ្មីនេះនឹងជួយយ៉ាងច្រើនដល់វិស័យវិនិយោគរបស់កម្ពុជាផងដែរ៕

រំលឹកផងដែរថា ក្រោមជំនួយឧបត្ថម្ភពីប្រទេសចិនកម្ពុជាអាចសាងសង់បានទំនប់វារីអគ្គីសនីសេសានក្រោម ២ ដែលផ្តល់សារប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ក្រុមហ៊ុនចិនក៏ធ្លាប់បានបង្ហាញពីគោលដៅវិនិយោគលើរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជាក្នុងពេលថ្មីៗនេះ។ 

ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!

 

Comments