+85561 777 090
Logo
អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏៖ នាំយកមកនូវស្តង់ដារស់នៅរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា
Updated on: June 6, 2022, 5:02 p.m.
Published on: August 25, 2018, 3:09 p.m.

អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏៖ នាំយកមកនូវស្តង់ដារស់នៅរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា


អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏គឺជាគម្រោងលំនៅដ្ឋានទី៣របស់ក្រុមហ៊ុនគ្រីដគ្រុបនៅប្រទេសកម្ពុជា។ គ្រីដគ្រុបគឺជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងល្បីៗជាច្រើនដែលមានដូចជា៖ គម្រោងបុរីមហាសែនសុខដែលជាគម្រោងបុរីដ៏ធំដែលបង្កើតជាសហគមន៍រស់នៅមួយប្រកបដោយស្តង់ដារស់នៅខ្ពស់នៅក្នុងប្រទេសកម្ពុជា និងគម្រោងខុនដូបូដាយជូដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះមានទីតាំងស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គ្រីដគ្រុបគឺក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ជប៉ុនដែលធ្វើការអភិវឌ្ឍន៍ និងវិនិយោគលើវិស័យអចលនទ្រព្យ។ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦បានបញ្ចប់គម្រោងប្រមាណប្រមាណ១០០នៅក្នុងប្រទេសជប៉ុន វៀតណាម កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ភូមា ឡាវ និងបង់ក្លាដេសជាដើម។

គ្រីដគ្រុបមានបេសកម្មមួយគឺនាំយកមកនូវ “គុណភាពស្តង់ដាប្រទេសជប៉ុនម​កកាន់តំបន់អាស៊ី” ក្រុមហ៊ុនគ្រីដគ្រុបចាប់ផ្តើមវិនិយោគនៅក្នុងវិស័យអចលនទ្រព្យអាស៊ីនៅក្នុងឆ្នាំ២០១២។

ការរចនាដ៏ល្អប្រណិតនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិជប៉ុន លោក Hisaya Sugiyama ដែលជាអគ្គនាយក Quincy Studio Inc. បញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតមកពីសាកលវិទ្យាល័យហាវើដផ្នែកការរចនា ហើយក៏បានរចនាគម្រោងមួយចំនួននៅក្នុងប្រទេសអាមេរិក បង់ក្លាដេស ជប៉ុន បារាំង កម្ពុជា និងប្រទេសជាច្រើនទៀត។

អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ គឺគម្រោងលំនៅដ្ឋានប្រណិតដែលត្រូវបានរចនាឡើងហ៊ុំព័ទ្ធដោយសួនធម្មជាតិបៃតងដែលបង្កើតឲ្យមានបរិស្ថានធម្មជាតិមួយគួរឲ្យចង់រស់នៅ។

បង្កើតការរស់នៅជាមួយបរិយាកាសស្រស់ស្រាយ គ្រីដគ្រុបបានធានាថាការរស់នៅប្រកបដោយធម្មជាតិបៃតងដែលព័ទ្ធជុំវិញនៃគម្រោងលំនៅដ្ឋានអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏ដែលផ្តល់ជូននូវប្រណិតភាព ផាសុកភាព ដែលសាកសមនឹងស្តង់ដាររស់នៅរបស់មនុស្សសម័យថ្មី។

គ្រីដគ្រុបអភិវឌ្ឍន៍លើគម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ដែលមានភាពជាដៃគូជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក Triple Gem Assets Co., Ltd និងក្រុមហ៊ុនវិនិយោគមកពីប្រទេសជប៉ុន Hoosiers Holdings។

អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ (ដំណាក់កាលទី១) ដែលមាន៥០០យូនីតរួមមានប្រភេទលំនៅដ្ឋានដូចជា៖ ផ្ទះអាជីវកម្ម (A & B) វីឡាភ្លោះ វីឡាកូនកាត់ (A & B) និងប្រភេទវីឡាប្រណិត។ គម្រោងនេះសាងសង់នៅលើផ្ទៃដីចំនួន៧ហិកតា។

អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ មានការផ្តល់ជូនដ៏ល្អដែលតបតាមតម្រូវការអ្នករស់នៅទីនោះដែលការផ្តល់ជូននោះរួមមាន៖ កន្លែងសម្រាប់ក្មេងលេង ទីលានវាយសី អាងហែលទឹក (ក៏មានអាងហែលទឹកសម្រាប់កូនក្មេងផងដែរ) ក្លឹបហាត់ប្រាណ ហាងកាហ្វេ សួនច្បារ ហាងទំនិញ សន្តិសុខ និងមានរថយន្តចល័តសម្រាប់ជូនអ្នករស់នៅក្នុងបុរីទៅកាន់ទីកន្លែងផ្សេងដែលបានកំណត់។

ចំណាយពេលត្រឹមតែប​ន្តិចប៉ុណ្ណោះដើម្បីធ្វើដំណើរទៅកាន់ហាងកាហ្វេដើម្បីធ្វើការលំហែកាយ និងអង្គុយជជែកគ្នាលេងបន្ទាប់ពីថ្ងៃដល់រវល់។សម្រាប់ការដើរទិញទំនិញអ្នករស់នៅទីនេះអាចទិញទំនិញនៅមីនីម៉ាតនៅក្នុងនេះតែម្តងឬក៏ធ្វើដំណើរឆ្ពោះទៅកាន់ផ្សារទំនើបដ៏ធំនៅក្នុងប្រទេសកម្ពុជាគឺផ្សារទំនើបអ៊ីអ៊នម៉ល២។

អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខដែលជាតំបន់មួយដែលសាកសមបំផុតសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្មនៅក្នុងក្រុងភ្នំពេញ។  

ទន្ទឹមនឹងនេះផងដែរគម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិននឹងដាក់តាំងបង្ហាញគម្រោងរបស់ខ្លួននៅក្នុងព្រឹត្តិការពិព័រណ៍អចលនទ្រព្យលើកទី៣ដែលនេះជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលមានការចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់គម្រោងខុនដូ បុរី និងវិនិយោគិនជាច្រើនក៏បានអញ្ជើញចូលរួមក្នុងពិព័រណ៍នេះផងដែរ៕

ស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានអារ៉ាតា ហ្កាដិន រ៉េស៊ីដិន និងគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!

Comments