+85561 777 090
Logo
“គម្រោងពាណិជ្ជកម្ម Chief Tower សាងសង់នៅចំបេះដូង នៃទីក្រុងភ្នំពេញ” បទសម្ភាសន៍ជាមួយ លោក Dato Jack Yap និងលោក Koy Le San
Updated on: June 7, 2022, 4:58 a.m.
Published on: March 20, 2019, 10:14 a.m.

“គម្រោងពាណិជ្ជកម្ម Chief Tower សាងសង់នៅចំបេះដូង នៃទីក្រុងភ្នំពេញ” បទសម្ភាសន៍ជាមួយ លោក Dato Jack Yap និងលោក Koy Le San


នៅថ្ងៃទី២១ ខែមីនានេះ គម្រោងថ្មីមួយ ដែលមានឈ្មោះថា ឈីហ្វថោវវើ (Chief Tower ) បានចាប់ផ្តើមបើក ការដ្ឋានសាងសង់នៅក្នុងរាជធានីភ្នំពេញ។ អគារឈីហ្វថោវវើនឹងក្លាយជាអគារខ្ពស់ បំផុតនៅក្នុង តំបន់បឹងកេងកង ១ ដោយអាគារនេះគឺលាយផ្សំ ទៅដោយទីធា្លរសម្រាប់ស្នាក់នៅ ពាណិជ្ជកម្ម ការិយាល័យ និងសណ្ឋាគារ។ បន្ថែមលើសពីនេះ​​ទៀត នៅលើដំបូលនៃអគារ នឹងត្រូវសាងសង់ជាអាងហែលទឹកដ៏ប្រណិតបំផុតដំបូងគេនៅក្នុងប្រទេសប្រទេស។

អភិវឌ្ឍដោយក្រុមហ៊ុន JS Property International អគារឆីថាវើមានកម្ពស់ ១៥៨ ម៉ែត្រ ស្ថិតនៅ ចំបេះដូងនៃទីក្រុងភ្នំពេញ។ គម្រោងនេះផ្តល់ជូនលក្ខណៈពិសេសបំផុត សម្រាប់ការរស់នៅនៅក្នុងទីក្រុង។ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងនេះ Realestate.com.kh បានជួបមួយលោក Jack Yap ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន JS Property និងលោក Koy Le San ជានាយកប្រតិបត្តិ។

អ្នកគ្រប់គ្រងទាំងពីរបានពន្យល់លម្អិតអំពីប្រភេទលំនៅដ្ឋាន លក្ខណៈពិសេស និងសេវាកម្មសំខាន់ៗ ដែលគម្រោង ឈីហ្វថោវវើនឹងផ្តល់ជូនអតិថិជនរបស់ខ្លួន។

 ១. តើគម្រោងឆីវថាជាការអភិវឌ្ឃបែបណា? ហើយគម្រោងនេះនឹងជួយដល់ការអភិវឌ្ឃវិស័យ អចលនទ្រព្យដូចម្តេច?

 អគារឈីហ្វថោវវើគីជាទីសម្គាល់នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានកម្ពស់ ៤០ ជាន់ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ដែលជាកន្លែង ដ៏មានប្រជាប្រិយភាពបំផុតនៃទីក្រុងភ្នំពេញ។

២. តើគម្រោងឈីហ្វថោវវើ ត្រូវបានអភិវឌុ្ឍដោយវិនិយោគិនក្នុងស្រុក ឬវិនិយោគិនបរទេស?

គម្រោង ឈីហ្វថោវវើ គឺជាការអភិវឌ្ឍអចលនទ្រព្យរបស់ក្រុមហ៊ុន JS Property International ដែលបាន       បណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន JS & Partner និង ឈីហ្វថោវវើរៀលអ៊ីស្ទេតខេមបូឌា ខូអិលធីឌី។ 

ក្រុមហ៊ុនទាំងពីរនេះជាក្រុមហ៊ុនក្នុងស្រុក ដែលមានដៃគូសហការក្នុងស្រុក និងបរទេសដូចជា៖ កម្ពុជា ម៉ាទ្បេស៊ី និងហុងកុង។

៣. តើក្រុមហ៊ុនJS Property International  មានចក្ខុវិស័យក្នុងការអភិវឌ្ឍដូចម្តេចខ្លះ?

សម្ព័ន្ធក្រុមហ៊ុនរបស់ JS Property International មានវត្តមាននៅប្រទេសកម្ពុជាជាង១ ទសវត្សរ៍មកហើយ។ ក្រៅពីការអភិវឌ្ឍន៍អចលនទ្រព្យដែលផ្តោតសំខាន់លើការសាងសង់អគារខុនដូ រោងចក្រ និងសណ្ធាគារ យើងក៏ជា សម្ព័ន្ធក្រុមហ៊ុនដែលបានចូលរួមក្នុងវិស័យធនាគារ វិស័យអចលទ្រព្យ និងវិស័យឧស្សាហកម្ម ព្រមទាំងបាន ដើរតួជាអ្នកផ្គត់ផ្គង់ម្ហូបអាហារ និងភេសជ្ជៈផងដែរ។​

បេសកកម្មចម្បងរបស់ JS Group គឺដើម្បីផ្តល់ជូននូវអចលទ្រព្យ ដែលមានគុណភាពល្អឥតខ្ចោះ គ្មាន គូប្រៀប ដែលជួយជំរុញគុណភាពនៃការរស់នៅ និងបង្កើនតម្លៃសម្រាប់មនុស្សជាតិ ។​

តួយ៉ាងយើងនៅតែទទូចក្នុងការជំរុញឲ្យប្រសើរទ្បើងជាបន្តបន្ទាប់ទាំងបច្ចេកវិទ្យាសំណង់ និងការផ្តល់ជូននូវនិន្នាការ ថ្មីៗនៃបច្ចេកវិទ្យាស្ថាបត្យកម្មទំនើបចុងក្រោយ។ 

ទាំងនេះគឺជាចក្ខុវិស័យរបស់យើង ក្នុងការធានាផ្តល់ឲ្យមនុស្សគ្រប់គ្នាអាចមានផ្ទះផ្ទាល់ខ្លួន ជាមួយនឹងតម្លៃសមរម្យ។ ម្យ៉ាងទៀត យើងចង់ផ្តល់ជូននូវប្រភេទការិយាល័យដ៏ល្អឥតខ្ជោះនៅក្នុងទីក្រុង។

៤. តើអគារ ឈីហ្វថោវវើ មានសេវាកម្មអ្វីខ្លះ?

គម្រោង ឈីហ្វថោវវើ គឺជាអគារពាណិជ្ជកម្មមួយ ដែលមាន ២៥ ជាន់ជាការិយាល័យ ៥ ជាន់ជាតំបន់ពាណិជ្ជកម្មសំរាប់ជួល និង ១០ជាន់ផ្សេងទៀតជាបន្ទប់សណ្ឋាគារ។ គម្រោងនេះបានបែង ចែកជាតំបន់ពាណិជ្ជកម្ម កន្លែងស្នាក់នៅ ការិយាល័យពាណិជ្ជកម្ម ហើយនៅក្នុង​អគារ ឈីហ្វថោវវើ ត្រូវបានបែងចែកកន្លែងសេវាកម្មសំខាន់ៗជាច្រើនដូចជា៖  បន្ទប់ប្រជុំធំទូលាយ និងអាចមើលឃើញទិដ្ឋភាពទីក្រុង បន្ទប់រាំ ក្លឹបហាត់ប្រាណ និងកន្លែងធុរកិច្ចដ៏ទំនើប ក្នុងនោះយើងមានអ្នកជួយប្រឹក្សាផ្នែកអាជីវកម្មបរទេសជាលក្ខណៈឯកជន។ ជាពិសេសទៀតនោះ ឈីហ្វថោវវក៏មាន ប្រព័ន្ធចំណតរថយន្តក្រោមដីដោយស័្វយប្រវត្តិថែមទៀត។ 

៥.​ តើ ឈីហ្វថោវវើ មានលក្ខណៈពិសេសខុសគ្នាដូចម្តេច បើប្រៀបធៀបជាមួយនិងអគារ ពាណិជ្ជកម្មដ៏ទៃទៀតនៅទីក្រុងភ្នំពេញ? 

គម្រោង ឈីហ្វថោវវើ គឺជាអគារពាណិជ្ជកម្មមួយ ដែលត្រូវបានបង្កើតទ្បើងស្របតាមតម្រូវការ អាជីវកម្មខ្នាតតូច និងមធ្យម។​ ជាមួយនឹងការសាងសង់នៅលើទីតាំងដ៏ល្អឥតខ្ចោះ អគារឈីហ្វថោវវើ មានហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប និងមានលក្ខណៈពិសេស ជាមួយនឹងសំណង់ ដែលមានគុណភាពខ្ពស់ ប្រកបដោយភាពរឹងមាំ និងផាកសុខភាព។  យើងគេរំពឹងទុកថា ឈីហ្វថោវវើ នឹងក្លាយជាទីកន្លែងដ៏ល្អឥតខ្ជោះ សម្រាប់អ្នកជំនួញ ឬក្រុមការងារអាជីវកម្មថ្មីថ្មោង ហើយនៅទីនេះក៏ជាកន្លែងជួយ ប្រឹក្សាយោបល់ ដើម្បីជួយដល់អ្នក ដែលចង់អភិវឌ្ឍន៍អាជីវកម្មរបស់ពួកឲ្យកាន់តែរីកចម្រើនទៅមុខ។

៦. តើជីវិតរបស់យើងនឹងទៅជាយ៉ាងណា នៅពេលរស់នៅក្នុងគម្រោងឈីហ្វថោវវើ? តើអ្វីជាការប្តេជ្ញាចិត្តរបស់ អ្នកក្នុងការ សម្រេចឲ្យនៅក្នុងគម្រោងមួយនេះ?

គម្រោងឈីហ្វថោវវើគឺជាអគារពាណិជ្ជកម្មមួយ ដែលបង្កើតទ្បើងដោយផ្អែកលើគោលគំនិត ៣ ធំៗ គឺ៖ រស់នៅ  ធ្វើការងារ និងកម្សាន្ត។​ យើងមានការតាំងចិត្តយ៉ាងមុតមាំថា យើងនឹងផ្តល់ឲ្យអតិថិជននូវអ្វីគ្រប់យ៉ាង មិនត្រឹមតែជីវិតការងារ ប៉ុន្តែជាសំខាន់បំផុតគឺ សុខភាព ការកម្សាន្ត និងការសម្រាកលម្ហែកាយ ដែលនឹងត្រូវ ផ្តល់ជូនដោយឈីហ្វថោវវើ។​

៧. បើនិយាយអំពីសំណង់ស្ថាបត្យកម្មវិញ តើអគារនេះមានលក្ខណៈលេចធ្លោខុសពីអគារពាណិជ្ជ ដ៏ទៃទៀតដូចម្តេចខ្លះ?

គម្រោងឈីហ្វថោវវើនឹងត្រូវបង្កើតឲ្យទៅជាទីសម្គាល់ថ្មីមួយតំបន់ពាណិជ្ជកម្មដ៏ល្បីល្បាញនៅក្នុងទីក្រុងភ្នំពេញ។ ស្ថាបត្យកម្ម របស់អគារ ឈីហ្វថោវវើ បានរួមបញ្ចូលនូវគំនិតច្នៃប្រឌិត និងការដាក់បន្ថែមនូវអ្វី ដែលថ្មី ដែលជាបេសកកម្ម ចម្បងនៃគម្រោង ដើម្បីក្លាយជាគោលដៅអាជីវកម្មដ៏ធំបំផុតនៅក្នុងទីក្រុងភ្នំពេញ។ អគារនេះត្រូវបានរចនាម៉ូត ស្របទៅតាមស្តង់ដារទំនើប សាកសមនឹងអ្វីដែលសហគ្រិនត្រូវការ បង្ហាញពីភាពច្បាស់លាស់ ការឆ្ពោះទៅមុខ ភាពទាក់ទាញ​​ ភាពរឹងមាំ និងភាពច្នៃប្រឌិត។

៨. តើគម្រោងឈីហ្វថោវវើមានលក្ខណៈពិសេសអ្វីខ្លះ?

ទី១ គម្រោងមានអាងហែលទឹកនៅលើដំបូល។ សម្រាប់អ្នករស់នៅក្នុងគម្រោង ពួកគេអាចទទួលបានការកម្សាន្ត​ និងការងូតទឹកលេងនៅក្នុងអាងហែលទឹកលើដំបូល ដែលជាកន្លែងល្អបំផុតតែមួយគ្មានពីរ ។  ជាមួយអាកាសធាតុត្រូពិច ដែលមានលក្ខណៈក្តៅ ហើយសើម នៅទីក្រុងភ្នំពេញ គួបផ្សំជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យនៃទីក្រុង ដែលគេជឿជាក់ថា ឈីហ្វថោវវើនឹងក្លាយជាបទពិសោធន៍រស់នៅដ៏ល្អឥតខ្ចោះនៅក្នុងទីក្រុង។

ទី២ បន្ទប់ធុរៈកិច្ចដ៏ល្អប្រណិត និងបន្ទប់ប្រជុំអាចមើលឃើញទេសភាពដ៏អស្ចារ្យនៃទីក្រុង។ យើងសូមផ្តល់ជូននូវ បន្ទប់ធុរៈកិច្ចដ៏ល្អប្រណិត ដែលមានសារៈសំខាន់បំផុតសម្រាប់ជំនួញបរទេស និងអាជីវកម្មខ្នាតតូច ឬការប្រជុំនានា។ គំនិតឆ្លាតវៃ ត្រូវបានរចនាចេញជាបន្ទប់ធុរៈកិច្ចដ៏ល្អប្រណិតនេះទ្បើងមកក៏ដើម្បីជួយបន្ថែមភាពងាយស្រួលសម្រាប់ការ ប្រជុំគណៈនាយក និងការប្រជុំសហគ្រិន។

ទី៣ ប្រព័ន្ធចំណតរថយន្ត ស្វ័យប្រវត្តិ។ ប្រព័ន្ធចំណតរថយន្តដោយស្វ័យប្រវត្តិ ត្រូវបានផ្តល់ជូនដល់អតិថិជន ដើម្បីជួយកាត់បន្ថយភាពមមាញឹក និងការកកស្ទះចរាចរណ៍ ដែលកើតទ្បើងនៅពេលចតរថយន្ត និងជួយសន្សំ ពេលវេលាសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ។

៩. ហេតុអ្វីបានអ្នកអភិវឌ្ឍន៍ ជ្រើសរើសតំបន់បឹងកេងកងជាទីតាំងអាទិភាព?

បឹងកេងកង១ គឺជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានលក្ខណៈអំណាយផលជាងគេនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងតំបន់នេះមានសេវាកម្មចម្រុះ រួមមានមន្ទីរពេទ្យ សាលារៀន ផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ស្ថាប័នរដ្ឋ និងកន្លែងសេវាកម្មសំខាន់ៗ ជាច្រើនទៀត។ លើសពីនេះ បឹងកេងកងស្ថិតនៅចំបេះដូងនៃទីក្រុងភ្នំពេញ ហ៊ុំព័ទ្ធដោយមហាវិថីសំខាន់ៗដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីសីហនុ មហាវិថីនរោត្តម និងផ្សេងៗទៀត ។

ចង់អានអត្ថបទព័ត៌មានថ្មីៗ អំពីវិស័យអចលនទ្រព្យ នៅលើគេហទំព័ Realestate.com.kh today!
អ្នកអាចស្វែងរក អចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាអចលនទ្រព្យសម្រាប់ជួលនៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះ! 



 

Comments