បរិបទរស់នៅសម្រាប់មនុស្សសម័យថ្មីកាន់តែមានភាពរីកច្រើនទៅមុខ រៀបរបបរស់នៅកាន់តែទំនើប លំនៅដ្ឋានក៏កាន់តមានភាពឆ្លាតវៃជាមួយការរចនាតុបតែងទៅតាមនិន្នាការរបស់ប្រជាជននៅពេល បច្ចុប្បន្នុ។ ជាមួយគ្នានេះ វិស័យសំណង់រីកដូចផ្សិត ដែលទាំងនេះបានឆ្លុះបញ្ចាំងតាមរយៈ ព្រឹត្តិការណ៍ពិព័រណ៍ដេគ័រ និងស្ថាបត្យកម្មឆ្នាំ២០១៩នេះ។
ធ្វើនៅកោះពេជ្រ មានរយៈពេល ៣ ថ្ងៃ ពិធីពិព័រណ៍ផ្នែកដេគ័រ និងស្ថាបត្យកម្មកម្ពុជាលើកទី ៤ នេះ ចាប់ផ្តើមជាផ្លូវការថ្ងៃទី ៦ ទី៧ និងទី៨ ខែមិថុនានេះ ដែលរៀបចចំដោយដោយក្រុមហ៊ុន ICVeX និងសមាគមស្ថាបត្យករកម្ពុជា (CSA) ។
យោងតាមសេចក្ដីប្រ្កកាសព័ត៌មានរបស់ក្រុមហ៊ុនពិព័រណ៍រយៈពេល ៣ ថ្ងៃនេះ មានក្រុមហ៊ុនចូលរួមតាំង បង្ហាញទាំងក្នុងស្រុក និងអន្តរជាតិមកពី ១៩ ប្រទេស ដែលមានផលិតផលតាំងបង្ហាញរហូតដល់ ១៨០ យីហោ។
ថ្លែងបើកសម្ពោធកម្មវិធីនៅនេះ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញមោទនភាពចំពោះភាពរីកចម្រើនៃវិស័យសំណង់កម្ពុជា។
លោកបានបន្ថែមថាកម្ពជាបានស្វាគមវិនិយោគិនបរទេសពីគ្រប់តំបន់មកស្វែងរកឱកាសវិនិយោគ ហើយជាក់ស្តែងក្រុមហ៊ុនជាច្រើនបានបោះជំហានចូលមកកម្ពជា ដោយបានវិនិយោគលើវិស័យជាច្រើន ពិសេសវិស័យសំណង់នេះឯង។
លោកបញ្ជាក់ថា ពិព័រណ៍ដេគ័រ និងសំណង់ស្ថាបត្យកម្មកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់ ដែលបានបង្ហាញឲ្យឃ់ើញកាន់តែច្បាស់ពីភាពរីកចម្រើនរបស់វិស័យទាំងមូល។
លោក ឈីណាគីត វីផាវាគីត ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនឈ្មោះ ICVeX មានប្រសាសន៍ថា ក្រោយពីទទួលបានជោគជ័យសម្រាប់ពិព័រណ៍ឆ្នាំមុនៗ យើងមានក្តីសោមនស្សរីករាយក្នុងប្រកាស ធ្វើពិព័រណ៍លើកទី៤នេះ ក្រោមប្រធានបទ៖ «ការរចនាការិយាល័យ និងលំនៅដ្ឋានឲ្យកាន់តែល្អប្រសើរឡើង។»
លោកបន្ថែមទៀតថា៖ «យើងជឿជាក់ថាវាពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សយើង ក្នុងការទទួលបានបទពិសោធន៍រស់នៅ និងធ្វើការប្រកបដោយផាសុកភាព និងបរិស្ថានជុំវិញល្អ។»
សមាគមស្ថាបត្យករកម្ពុជាក៏រៀបឲ្យមានការប្រកួតស្នាដៃរចនារបស់និស្សិត ដែលមានការចូលរួមពីនិស្សិត ៦ ក្រុម និងការធ្វើបទបង្ហាញលើប្រធានបទ «ទីក្រុង និងជីវិត» ម្ចាស់ជ័យលាភីនៃការប្រកួតនេះត្រូវបានទទួលស្គាល់ និងបានទទួលរង្វាន់ក្នុងកម្មវិធីបណ្តាញពាណិជ្ជករនាពេលល្ងាច និងប្រគល់ដោយអ្នកតំណាងមកពីក្រុមហ៊ុនសហការឧបត្ថម្ភផ្លូវការគឺ Kohler និងសមាគមស្ថាបត្យករកម្ពុជា។
លើសពីនេះទៀត កម្មវិធីសិក្ខាសាលាត្រូវបានរៀបចំឡើងរយៈពេល ៣ ថ្ងៃ ដើម្បីផ្តល់ចំណេះដឹង និងបទពិសោធន៍នានា ដល់អ្នកចូលរួម ទាក់ទងនឹងការអភិវឌ្ឍ ការរចនាតុបតែង ដេគ័រ និងគន្លឹះសំខាន់ៗជាច្រើនទៀត។
សូមចូលរួមដោយសេរី រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ទី ៨ ខែមិថុន ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ!
តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
Comments