Axis Residences បានដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៥កន្លងមកហើយគម្រោងលំនៅដ្ឋាននេះជាគឺគម្រោងអភិវឌ្ឍន៍ដំបូងរបស់កម្ពុជាដែលអភិវឌ្ឍន៍ផ្តោតសំខាន់ទាក់ទងនឹងការថែរក្សាបរិស្ថាន។ ហើយគម្រោងនេះក៏ទទួលបានពានរង្វាន់កិត្តិយសសម្រាប់ពាន់រង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៦។
Axis Residences បានដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៥កន្លងមក ហើយគម្រោងលំនៅដ្ឋាននេះជាគឺគម្រោងអភិវឌ្ឍន៍ដំបូងរបស់កម្ពុជាដែលអភិវឌ្ឍន៍ផ្តោតសំខាន់ទាក់ទងនឹងការថែរក្សាបរិស្ថាន។ ហើយគម្រោងនេះក៏ទទួលបានពានរង្វាន់កិត្តិយសសម្រាប់ពាន់រង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៦។
ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀបលេខ៣ និងធ្វើដំណើរប្រមាណជា៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គម្រោងអភិវឌ្ឍន៍ដែលមានតម្លៃ៧០លានដុល្លារនេះបានបង្កើតជាអគារខុនដូចំនួន៨ និងមានកម្ពស់១០ជាន់ដែលមានចំនួនយូនីតសរុបចំនួន៥៦៦។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៨ ហើយមកដល់ពេលបច្ចុប្បន្ននេះគម្រោងស្ទើរតែបានបញ្ចប់នូវដំណើរសាងសង់របស់ខ្លួនទាំងស្រុងទៅហើយ។
មានចម្ងាយប្រហែល ៦ គីឡូម៉ែត្រពីតំបន់កណ្តាលក្រុង Axis Residences មានទីតាំងស្ថិតនៅជិតសាលារៀនអន្តរជាតិធំៗដូចជាសាលា Northbridge International School និងសាលាអន្តរជាតិ CIA First Royal មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារទំនើបដូចជា the Lion City & Okide The Grand។
Axis Residences បង្ហាញពីសំណង់អគារដែលមានលក្ខណៈធម្មជាតិប្រកបដោយនិរន្តរភាព ហើយត្រូវបានអភិវឌ្ឍន៍ឡើងជាខុនដូដ៏ល្អបំផុតជាមួយនឹងរបកគំហើញអេកូធម្មជាតិដ៏សំខាន់។ អគារដែលមានលក្ខណៈធម្មជាតិសំដៅលើគុណភាពនៃអគារ និងសំណង់ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញដែលនឹងផ្តល់នូវលក្ខណៈពិសេសសម្រាប់រស់នៅជាសហគមន៍។
លោក Anthony Ong ប្រធានក្រុមហ៊ុន Spring CJW Development នៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា “Axis Residences គឺការអភិវឌ្ឍលំនៅដ្ឋានលើកដំបូងបំផុតដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយអាជ្ញាធរសំណង់ និងអគាររបស់សិង្ហបុរី (BCA) ដែលជាទីភ្នាក់ងារមួយស្ថិតក្រោមក្រសួងអភិវឌ្ឍន៍ជាតិរបស់ប្រទេសសិង្ហបុរី ដែលផ្តោតសំខាន់លើការកសាងបរិស្ថានស្អាតរបស់សិង្ហបុរី។”
លោកបានមានប្រសាសន៍បន្ថែមទៀតថា “គោលបំណងរបស់ BCA គឺដើម្បីលើកកម្ពស់និរន្តភាពក្នុងការកសាងបរិស្ថាន និងលើកកម្ពស់ការយល់ដឹងពីបរិស្ថានក្នុងចំណោមអ្នកអភិវឌ្ឍន៍ អ្នករចនាប្លង់ និងអ្នកសាងសង់នៅពេលពួកគេចាប់ផ្តើមគម្រោង និងការរចនាក៏ដូចជាអំឡុងពេលសាងសង់។”
គម្រោងនេះបានរចនា និងអភិវឌ្ឍន៍ឡើងដោយអ្នកអភិវឌ្ឍន៍សិង្ហបុរី Spring CJW Development Pte Ltd និងអ្នកប្រឹក្សាសិង្ហបុរី គម្រោង Axis Residences នឹងក្លាយជាគម្រោងចំណាស់ជាងគេនិងជាខុនដូតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលរួមបញ្ចូលនូវលក្ខណៈពិសេសនៃធម្មជាតិតាមបែបច្នៃប្រឌិតថ្មីដែលផ្ដល់ផលប្រយោជន៍ដល់អតិថិជនដែលមានទាំងការផ្គត់ផ្គង់អគ្គិសនី និងកាត់បន្ថយការថ្លៃចំណាយនិងការថែទាំ។ ហើយទាំងបាននាំមកតាមរយៈបច្ចេកវិទ្យាខ្ពស់នៃថាមពលពន្លឺព្រះអាទិត្យប្រកបដោយនិរន្តរភាព (បន្ទះសូឡា) ដាក់បញ្ចូលទៅក្នុងការអភិវឌ្ឍន៍។
អគារដ៏ទំនើបមួយនេះបានភិវឌ្ឍន៍ប្រកបដោយមានគុណភាពខ្ពស់ភាពទំនើប និងភាពងាយស្រួលគម្រោង Axis Residences កំពុងមានប្រជាប្រិយភាពនៅក្នុងទីក្រុងភ្នំពេញដោយសារតែបរិស្ថានធម្មជាតិល្អបំផុត។
លោក Ong បានសង្កត់ធ្ងន់ថា ខណៈដែលបញ្ហាបរិស្ថានបានក្លាយជារបៀបវារៈថ្នាក់ជាតិ និងជាសកលអគារលក្ខណៈអេកូធម្មជាតិដូចជា Axis Residences បានក្លាយជាជម្រើសល្អបំផុតទាំងគុណភាព និងរបៀបរស់នៅនៃលំនៅដ្ឋានរបស់រាជធានីភ្នំពេញ។
លោកបាននិយាយថា “យើងមានទំនុកចិត្តថា Axis Residences នឹងផ្តល់នូវអត្តសញ្ញាណនៃភាពបៃតង និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៅក្នុងតំបន់លើការសន្សំការចំណាយលើថ្លៃថាមពលរយៈពេលវែងព្រមទាំងសុខភាព។ នៅក្នុងគម្រោង Axis Residences យើងជឿថាការអភិវឌ្ឍន៍បែបធម្មជាតិមិនមែនជាជម្រើសទៀតនោះទេ ប៉ុន្តែជាទំនួលខុសត្រូវ។ យើងប្តេជ្ញាចិត្តធ្វើការងាររបស់យើងតាមរយៈការអភិវឌ្ឍន៍អចលនទ្រព្យដែលផ្តល់ផលប៉ះពាល់តិចតួចបំផុតលើបរិស្ថានតែផ្តល់ជូននូវគុណភាពជីវិតសម្រាប់សហគមន៍។”
លោក Ong បានសរុបថា Axis Residences នឹងក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកជំនួញជាតិ និងអន្តរជាតិដែលចង់ស្វែងរកលំនៅដ្ឋានបៃតងមួយនៅតំបន់រីកចម្រើនថ្មីភាគខាងលិចក្នុងរាជធានីភ្នំពេញ។
ស្វែងយល់ព័ត៌មានបន្ថែមអំពីគម្រោង Axis Residences និងស្វែងរកព័ត៌មានគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!
Comments