ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងជាងមុន ដែលនាំឱ្យយុវជនសម័យថ្មីមានទំនោរទៅលើការបង្កើនគុណភាពនៃជីវិត។ ដោយហេតុនេះហើយ អាផាតមិនបំពាក់ដោយគ្រឿងសង្ហារិមពេញលេញហើយ និងមានទំហំតូច ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារ ហើយក៏ជាប្រភេទលំនៅឋានដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសម័យបច្ចុប្បន្នកំពុងយកចិត្តទុកដាក់។
នៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា ប្រភេទអាផាតមិនខ្នាតតូចបាននិងកំពុងវាយលុកនៅលើទីផ្សារយ៉ាងខ្លាំង ខណៈដែលគម្រោងថ្មីៗជាច្រើនកំពុងលេចរូបរាងឡើងពាសពេញទីក្រុង។ កត្តាទីតាំង គឺនៅតែជាចំណុចអាទិភាពរបស់វិនិយោគិន ក៏ប៉ុន្តែផាសុកភាពនៃការរស់នៅក៏បានក្លាយទៅជាកត្តាចំបងផងដែរ។ ចំណុចទាំង២នេះរួមបញ្ចូលគ្នាបង្កើតបានជាលំនៅឋានដ៏ល្អឥតខ្ចោះសម្រាប់អ្នករស់នៅ។
ក្នុងចំណោមគម្រោងទាំងអស់ ដែលបានចាប់ផ្តើមការសាងសង់ កាលពីឆ្នាំ២០១៨ គម្រោង Baoli Mansion ដំណាក់កាលទី១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងស្រស់ស្អាត និងលេចធ្លោបំផុត។ មិនថាគុណភាពសំណង់ សន្ទុះនៃការសាងសង់ លក្ខខណ្ឌជួលត្រលប់ ឬ សេវាកម្មគ្រប់គ្រងអចលនទ្រព្យឡើយ គម្រោង Baoli Mansion មានលក្ខណៈពិសេសគ្រប់យ៉ាង ដែលធ្វើឱ្យគម្រោងមួយនេះមានភាពប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ។
នាពេលបច្ចុប្បន្ននេះ ដំណាក់កាលដំបូងនៃគម្រោង Baoli Mansion បានប្រកាសយ៉ាងឱឡារិកថា អគារអាផាតមិនដែលមានរចនាបថសណ្ឋាគាររបស់គម្រោងនេះ បានឈានដល់ដំណាក់កាលនៃការតុបតែងផ្នែកខាងក្នុង និងខាងក្រៅ ហើយនឹងត្រូវប្រគល់ជូនអតិថិជនជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ដោយឡែក ខណ្ឌ៧មករា ដែលជាទីតាំងរបស់គម្រោង Baoli Mansion ប្រមូលផ្ដុំទៅដោយស្ថាប័នរដ្ឋបាល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលជាស្នូលនៃរាជធានីភ្នំពេញ។ តំបន់នេះប្រជុំទៅដោយ ផ្សារទំនើបធំៗ ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងលក់សំលៀកបំពាក់ជាច្រើនទៀត ដែលប្រៀបផ្ទឹមបានទៅនឹងវិថី Champs-Élysées ក្នុងទីក្រុងប៉ារីស និង វិថី Wangfujing Street ក្នុងទីក្រុងប៉េកាំង។
Baoli Mansion មានចម្ងាយត្រឹមតែ ១០០ ម៉ែត្រពីច្រកខាងត្បូងនៃទីស្ដីការគណៈមន្រ្តី ស្ថិតនៅកែងផ្លូវ១២៨ និងផ្លូវ១៣៩ ក្នុងខណ្ឌ៧មករា។ អគារនេះមានទីតាំងភូមិសាស្ត្រយ៉ាងពិសេស ដែលប្រមូលផ្ដុំដោយស្ថាប័នរដ្ឋាភិបាល ហើយជាទិសដៅរបស់ពាណិជ្ជករសម័យទំនើប។ ក្នុងរង្វង់ចម្ងាយ ២គីឡូម៉ែត្រពីអគារនេះ រួមមាន ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ក្រសួងឧស្សាហកម្ម ធនាគារកាណាឌីយ៉ា ធនាគារចិន ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាល និងធុរកិច្ចជាច្រើនទៀត។
ព័ទ្ធជុំវិញអគារ គឺមហាវិថីព្រះមុនីវង្ស (ស្ថិតនៅប៉ែកខាងកើត) មហាវិថីហ្សាវ៉ាហារឡាលនេហ៍រុ (ស្ថិតនៅប៉ែកខាងលិច) មហាវិថីព្រះសីហនុ (ស្ថិតនៅប៉ែកខាងត្បូង) និង មហាវិថីសហព័ន្ធរុស្ស៊ី (ស្ថិតនៅប៉ែកខាងជើង)។
ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យអន្តរជាតិសិង្ហបុរី និងសាកលវិទ្យាល័យល្បីៗផ្សេងៗជាច្រើនទៀត គឺស្ថិតនៅរង្វង់ចម្ងាយត្រឹមតែ ៣ គីឡូម៉ែត្រពីទីនេះ។ ក្រៅពីនេះ បណ្ដាផ្សារលក់ទំនិញនានា ដូចជា ផ្សារធំថ្មី ផ្សារអូរឬស្សី ផ្សារទំនើបសូរិយា និងផ្សារទំនើបផាកសុន ក៏ស្ថិតនៅមិនឆ្ងាយពីទីនេះដែរ។
គម្រោង Baoli Mansion ផ្តោតលើអាផាតមិនខ្នាតតូចនិងខ្នាតធំ ដែលមានការតុបតែងខាងក្នុងយ៉ាងស្អាតផូផង់។ យូនីតអាផាតមិន មានរាងការ៉េ មានការរចនាខាងក្នុងយ៉ាងឆើតឆាយ អមជាមួយដោយមុខងារយ៉ាងពេញលេញ និងមានការរចនាម៉ូដដែលគិតគូរដល់គុណភាពជីវិតរបស់អ្នករស់នៅ ដោយផ្សារភ្ជាប់នឹងទេសភាពដ៏ល្វឹងល្វើយនៃទីក្រុងដ៏រស់រវើក ដែលនាំមកនូវជីវិតរស់នៅគ្មានដែនកំណត់។
ដំណាក់កាលដំបូងនៃគម្រោងនេះមាន ២៨ ជាន់ដែលមានអាផាមិនចំនួន ៦៤៤ យូនីត ដែលលាតសន្ធឹងចាប់ពីជាន់ទី៥ ឡើងទៅ។ អគារនេះក៏រួមបញ្ចូលនូវជណ្តើរយន្តល្បឿនលឿនចំនួន ៥ ចំណតរថយន្តចំនួន ២៤០កន្លែង និងចំណតម៉ូតូចំនួន ៤៥០កន្លែង។ នៅតាមជាន់នីមួយៗមានអាផាតមិនសរុបចំនួន ២៨ យូនីត បែងចែកជា ៤ ប្រភេទយូនីតផ្សេងពីគ្នា ចាប់ពីទំហំ ៤៧ ដល់ ៥៧ ម៉ែត្រការ៉េ ដោយ ២០យូនីតក្នុងចំណោមនោះ មានទំហំ ៤៧ម៉ែត្រការ៉េ។ ចំពោះទីធ្លាសុទ្ធវិញមានអត្រាជាមធ្យម ប្រហែល ៧៧.៥៣% ដែលជាអត្រាខ្ពស់លើសពីគម្រោងខ្ពស់ៗនៅជុំវិញ។
បន្ទប់ទទួលភ្ញៀវនៅជាន់ផ្ទាល់ដី មានកម្ពស់ពិដានយ៉ាងស្រឡះដល់ទៅ ៦ម៉ែត្រ ពោលគឺមិនត្រឹមតែផ្តោតទៅលើឧត្ដមភាព និងប្រណីតភាពនៃការរចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវអារម្មណ៍កក់ក្ដៅដូចនៅគេហដ្ឋានផ្ទាល់ខ្លួន។ អគារនេះមានក្លិបវីអាយភី ដែលរួមមាន ហាងកាហ្វេ កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន និង បារ ដែលអ្នករស់នៅក្នុងអគារអាចចូលប្រើប្រាស់ផងដែរ។
ក្រុមហ៊ុន FTCP ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យប្រកបដោយបទពិសោធ មានប្រភពពីតៃវ៉ាន់ នឹងផ្តល់កញ្ចប់សេវាកម្មពិសេសដល់ម្ចាស់អាផាតមិនមកពីក្រៅប្រទេ រួមមាន ការជួលត្រឡប់មកវិញ សេវាថែទាំ ការទូទាត់ហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ពីច្បាប់ពន្ធ និងសេវាកម្មផ្សេងទៀតតម្រូវតាមតម្រូវការជាក់ស្ដែងរបស់អ្នក។ ធ្វើការជាមួយពួកគេ ដើម្បីគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ហើយអ្នកនឹងអាចទទួលបានលទ្ធផលវិនិយោគ និងប្រមូលប្រាក់ចំណេញដោយគ្មានភាពរអាក់រអួល។
អ្នកអភិវឌ្ឍន៍ផ្តល់ជូនជម្រើសនៃការធានាជួលត្រលប់រហូតដល់ ១០ឆ្នាំសម្រាប់អ្នកទិញ ក្នុងនោះ រួមមាន ៨,០០០ ដុល្លារក្នុងមួយឆ្នាំក្នុងអំឡុងពេល ៥ ឆ្នាំដំបូង ហើយបន្ទាប់មក ៧០ ភាគរយនៃការធានាជួលត្រលប់ (មិនរាប់បញ្ចូលពន្ធ) នឹងត្រូវបង់ជូនម្ចាស់អាផាតមិនចាប់ពីឆ្នាំទី ៦ដល់ឆ្នាំទី១០ អាស្រ័យលើទំហំនៃយូនីត។ ចំពោះជម្រើសទី២វិញ ម្ចាស់គម្រោងផ្ដល់ជូនលក្ខខណ្ឌទិញត្រលប់ស្មើនឹង ១២០% នៃថ្លៃដើម នៅរយៈពេល ៥ឆ្នាំ បន្ទាប់ពីប្រគល់ជូនជាផ្លូវការ។
អគារ Baoli Mansion ស្ថិតក្នុងចំណោមគម្រោងលំនៅឋានប្រកបដោយសក្តានុពលបំផុត ជាមួយនឹងទីតាំងដ៏ប្រសើរ ការរចនាប្រកបដោយប្រណីតភាព ផាសុកភាពនៃការរស់នៅ និង សោភ័ណភាពនៃលំនៅឋាន ដែលជាកន្លែងជម្រកដ៏ល្អឥតខ្ចោះ សម្រាប់ឥស្សរជន និងអ្នកល្បីល្បាញ ក៏ដូចជាការវិនិយោគសម្រាប់វិនិយោគិនក្រៅស្រុក៕
Comments