+85561 777 090
Logo
បុរី ប៊ុន​ ជេស្ឋ៖ ទីតាំងប្រកបដោយសក្តានុពល និងតម្លៃសមរម្យ
Updated on: June 7, 2022, 6:39 a.m.
Published on: March 14, 2019, 2:15 a.m.

បុរី ប៊ុន​ ជេស្ឋ៖ ទីតាំងប្រកបដោយសក្តានុពល និងតម្លៃសមរម្យ


កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានៅតែមានសន្ទុះកើនឡើងខ្ពស់មិនប្រែប្រួលក្នុងរយៈពេលជិតមួយទស្សវត្សចុងក្រោយនេះដោយរក្សាបានជាមធ្យមដល់ទៅ៧%ឯណោះក្នុងមួយឆ្នាំ ដោយកំណើននេះត្រូវបានសេដ្ឋវិទូមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថាវាអាចកើនបានបន្ថែមទៀតដល់​​ទៅ៧.១%នៅក្នុងឆ្នាំ២០១៩នេះ។

ដោយសារតែកំណើនសេដ្ឋកិច្ចមានការលូតលាស់គួរ​ឱ្យគត់សម្គាល់ដូចនេះហើយ ដែលបានធ្វើឱ្យជីវភាពរបស់ប្រជាជនមានការអភិវឌ្ឍន៍ប្រសើរជាងមុន។ ក្នុងនោះផងដែរ  “កំណើនប្រជាជនក្នុងរាជធានីភ្នំពេញនឹងកើនពី ៤,៣លាននាក់នៅឆ្នាំ២០១៤ ដល់៧,៩លាននាក់នៅឆ្នាំ២០៣០” នេះបើយោងតាមរបាយការណ៍មួយរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ កំណើនប្រជាជនក្នុងអត្រានេះបានជម្រុញឲ្យមានតម្រូវការលំនៅដ្ឋានកាន់តែច្រើនទៅៗ ដែលតម្រូវការលំនៅដ្ឋានជាមធ្យមមានចំនួន៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយតម្រូវការនេះនឹងកើនដល់៨០ម៉ឺនខ្នងរហូតដល់ឆ្នាំ២០៣០។

ស្របជាមួយនឹងតម្រូវការនៃលំនៅដ្ឋាននេះហើយ ទើបធ្វើឱ្យមានការអភិវឌ្ឍន៍គម្រោងបុរីកាន់តែច្រើននៅទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច។ តួយ៉ាងដូចជាគម្រោងបុរី ប៊ុន ជេស្ឋជាដើម ដែលបុរីនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាជនដែលកំពុងស្វែងរកទិញលំនៅដ្ឋាន ព្រោះបុរីនេះមានផ្តល់នូវស្តង់ ដាររស់ខ្ពស់ជាមួយនឹងតម្លៃយ៉ាងសមរម្យបំផុត។

គម្រោងបុរី ប៊ុន ជេស្ឋ មាន ៣ គម្រោងធំៗ ដែលសុទ្ធតែស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ល្អៗជាប់ផ្លូវជាតិជាតិ និងទីប្រជុំជនងាយស្រួលសម្រាប់ការរស់នៅ និងវិនិយោគក្នុងពេលតែមួយ។ ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន ក្រុមហ៊ុននេះមានការប្តេជ្ញាយ៉ាងខ្ពស់ក្នុងការផ្តល់ជូនលំដ្ឋានបែបទំនើប សម្រាប់ប្រជាជនក្នុងស្រុកដោយជ្រើសរើសយកផ្លូវជាតិលេខ ៥ និង ៦ ជាទីតាំងអាទិភាពរបស់គម្រោង។

សព្វថ្ងៃគម្រោងទី១របស់គម្រោងប៊ុន ជេស្ឋ (ប៊ុន ជេស្ឋ ភូមឌួង) ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ក្បែររោងចក្រម៉ែន សារុន ក្នុងភូមិឌួង ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ គម្រោងទី២ (ប៊ុន ជេស្ឋ ព្រែកលៀប) ស្ថិតនៅលើផ្លូវជាតិលេខ ៦A ភូមិព្រែកខ្វិត សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ។ រីឯគម្រោងទី៣ (ប៊ុន​ ជេស្ឋ ព្រែកព្នៅ ផ្សារព្រែកព្នៅ) ស្ថិតនៅលើផ្លូវផ្សារព្រែកព្នៅ បន្ទាប់ពីបត់ចូលតាមផ្លូវជាតិលេខ ៥ ឬ ផ្លូវ លី យ៉ុងផាត់ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។

ប្រាកដណាស់នៅពេលអ្នកទិញផ្ទះ អ្នកពិតជាត្រូវគិតគូយ៉ាងខ្លាំងអំពីទីតាំង និងលក្ខណៈ ពិសេសនៃតំបន់ទាំងមូល។ លំនៅដ្ឋាន ប៊ុន ជេស្ឋ ​មិនត្រឹមតែមានទីតាំងអំណោយផលល្អប៉ុណ្ណោះទេ ប៉ុន្តែស្ថានភាពភូមិសាស្រ្តកាន់តែល្អ ដោយសារនៅទីនេះមិនមែនជាប្រភេទដីលិចទឹកនៅពេល មានភ្លៀងខ្លាំង និងមានប្រព័ន្ធបង្ហូរទឹកធំៗរួចជាស្រេច។

ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន​ គម្រោងលំនៅដ្ឋាន ប៊ុន ជេស្ឋ ​ផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួល ដោយអតិថិជនអាចបង់រំលស់ដោយគ្មានការប្រាក់ (ការប្រាក់ ០%) រយះពេលយូរទៅលើគម្រោងទី១ និងទី២ ជាមួយ​ម្ចាស់គម្រោង​​ដោយផ្ទាល់តែម្តង។ លើសពីនេះទៅទៀតម្ចាស់គម្រោងធានាទិញយកវិញក្នុងតម្លៃដើម ដែលអតិថិជនអាចលក់ឲ្យម្ចាស់គម្រោងវិញនៅពេលណាមួយ​​ក៏បាន។​

ចង់រស់នៅក្នុងទីតាំងល្អងាយស្រួលធ្វើអាជីវកម្ម គម្រោងទាំង៣ របស់លំនៅដ្ឋានប៊ុន ជេស្ឋ គឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកក្រុមការងារផ្ទាល់!
ស្វែងយល់ព័ត៌មានសង្ខេបអំពីគម្រោងបុរី ប៊ុន ជេស

 

Comments