+85561 777 090
Logo
បុរីប៉េង ហួត បើកការដ្ឋាន​សាងសង់ផ្សារទំនើបអន្តរជាតិនៅភាគខាងត្បួងទីក្រុងតាមផ្លូវ៦០ម៉ែត្រ
Updated on: June 5, 2022, 6:49 a.m.
Published on: March 27, 2018, 5:17 p.m.

បុរីប៉េង ហួត បើកការដ្ឋាន​សាងសង់ផ្សារទំនើបអន្តរជាតិនៅភាគខាងត្បួងទីក្រុងតាមផ្លូវ៦០ម៉ែត្រ


ក្រុមហ៊ុនបុរីប៉េង ហួត បើកការដ្ឋានសាងសង់ផ្សារទំនើបអន្តរជាតិមួយដែលមានតម្លៃ៦០លានដុល្លារអាមេរិកស្ថិតនៅលើផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចក្រអង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។

ផ្សារទំនើបថ្មីនេះមានឈ្មោះថា PH Diamond Place ។ គម្រោងនេះគឺជាគម្រោងផ្សារទំនើបទីពីរបន្ទាប់ពីគម្រោងផ្សារទំនើប PH ECO MALL ដែលបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ PH Diamond Place គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីបង្កើនសេវាកម្មទេសចរណ៍ និងជាគម្រោងមួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ចម្រុះ The Star Diamond ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោលើផ្ទៃដីទំហំប្រមាណ៤០ហិចតា។ គម្រោងអភិវឌ្ឍន៍ចម្រុះនេះប្រមូលផ្តុំដោយលំនៅដ្ឋានប្រណីតៗ  អគារខុនដូ អគារការិយាល័យខ្ពស់ៗ សាលសន្និបាត ឬសាលសម្រាប់រៀបចំអាពាហ៍ពិពាហ៍រួមទាំងអគារការិយាល័យកណ្តាលថ្មីរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប។

ថ្លែងក្នុងពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើបអន្តរជាតិនេះ កាលពីថ្ងៃ ២៤ មីនា លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា លោកគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ថ្មីនេះដែលធ្វើឡើងក្នុងតំបន់ប្រកបដោយសក្កានុពល។ វាជាការឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជំរុញឲ្យមានការអភិវឌ្ឍន៍ក្រុងមកកាន់ភាគខាងត្បូងរាជធានីភ្នំពេញ ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ៕

ស្វែងរកគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!

Comments