+85561 777 090
Logo
គម្រោងទីក្រុងសម្រាប់ស្រ្តី៖ សំណើសាងសង់គម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុនស្ថាបត្យកម្ម The Room ក្នុងការប្រកួតប្រជែងគម្រោងលំនៅដ្ឋានឆ្នាំ២០១៨
Updated on: June 6, 2022, 5:02 p.m.
Published on: October 5, 2018, 4:10 a.m.

គម្រោងទីក្រុងសម្រាប់ស្រ្តី៖ សំណើសាងសង់គម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុនស្ថាបត្យកម្ម The Room ក្នុងការប្រកួតប្រជែងគម្រោងលំនៅដ្ឋានឆ្នាំ២០១៨


 

ក្រុមការងាររបស់ក្រុមហ៊ុនរចនាប្លង់ស្ថាបត្យកម្ម The Room ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនលំដាប់កំពូលមួយនៅក្នុងចំណោមក្រុមហ៊ុនរចនាប្លង់ស្ថាបត្យកម្មកំពូលទាំង៥នៅក្នុងពិភពលោកដែលបានចូលរួមក្នុងការប្រកួតប្រជែងរចនាលំនៅដ្ឋានឆ្នាំ២០១៨រៀបចំដោយក្រុមហ៊ុន Building Trust International គាំទ្រសហការដោយ UNDP និងតំបន់ សេដ្ឋកិច្ចពិសេស។

គម្រោងរបស់ពួកយើងសម្រាប់ផ្ទះគំរូនៅក្នុងប្រទេសកម្ពុជាគឺត្រូវបានសម្រឹតសម្រាំងយ៉ាងយកចិត្តទុកដាក់។ ការកើនឡើងយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍វិស័យវាយន​ភ័ណ្ឌនៅក្នុងក្រុងភ្នំពេញ និងមានចំនួនរោងចក្រកាន់តែកើនឡើង។ ទន្ទឹមនឹងការកើនឡើងបែបនេះជាមួយនឹងការរៀបចំទីក្រុងក៏មិនទាន់មានភាពប្រសើរនៅឡើយចំណែកគម្រោងតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធក៏នៅតែជាបញ្ហាចោទផងដែរ។ គម្រោងនៃការរចនាលំនៅដ្ឋានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍គុណភាព និងសុវត្ថិភាពសម្រាប់ប្រជាជនក្នុងការរស់នៅ។ លើសពីនេះផងដែរចំនួនប្រមាណ៨០%នៃប្រជាជននៅក្នុងតំបន់គឺជា កម្មការិនីកាត់ដេរដូច្នេះគម្រោងរបស់ពួកយើងគឺបានផ្តោតទៅលើស្រ្តី ហើយការសិក្សាគម្រោងនេះគឺមានឈ្មោះថាទីក្រុងសម្រាប់ស្រ្តី។

យើងបានធ្វើការសិក្សានិងរៀបចំគម្រោងស្ថាបត្យកម្មលំនៅដ្ឋាននេះឲ្យស្របតាមការរស់នៅប្រចាំថ្ងៃរបស់កម្មការិនីហើយការរស់នៅរបស់ពួកគេត្រូវបានរំពឹងថានឹងប្រសើរឡើងដោយផ្អែកទៅលើតម្រូវការចម្បងនៃការរស់នៅ និងការកើនឡើងនៃសមាជិកគ្រួសារជាពិសេសមានការយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយនឹង ការសម្របទៅតាមថវិកាដែលពួកគេត្រូវចំណាយ។ គម្រោងលំនៅដ្ឋាននេះត្រូវបានធ្វើឡើងដោយការផ្សារ ភ្ជាប់ទៅកាន់ទីកន្លែងសាធារណៈការរស់នៅដែលមានផាសុកភាពក៏ដូចជាការអភិវឌ្ឍន៍ទីក្រុងដោយនិរន្តរភាពជាមួយនឹងបរិស្ថាន។

គម្រោងទីក្រុងសម្រាប់ស្រ្តី គឺត្រូវបានរចនាឡើងដោយស្របតាមតម្រូវការចាំចាច់ និងថវិការ។ ការរចនា គឺមានការគិតគូរទៅលើសម្ភារៈសាងសង់ក៏ដូចជាកត្តាអាកាសធាតុផងដែរ។ យើងបាន ដាក់ចេញនូវគម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យចំនួនប្រមាណ៣០០០លំនៅដ្ឋាន ដែលសាកសមនឹងលក្ខខណ្ឌរស់នៅ ទំហំលំនៅដ្ឋានជាមួយនឹងការរចនាស្របតាមការរស់នៅលក្ខណៈប្រពៃណីប្រកបដោយគុណភាពនិងភាពរឹងមាំ។ ទីក្រុងសម្រាប់ស្រ្តីគឺជាទីក្រុងសម្រាប់អ្នកទាំងអស់គ្នា!​

ក្រុមហ៊ុន The Room គឺជាក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុកប្រកបដោយស្តង់ដារអន្តរជាតិ ដែលបង្កើតឡើងក្នុង ប្រទេសកម្ពុជានៅឆ្នាំ ២០១៨ ដែលផ្តល់ជូនការរចនាប្រកបដោយនិរន្តរភាពរួមផ្សំជាមួយនឹងតម្រូវការក្នុងស្រុក។ ក្រុមហ៊ុនបាន ផ្តល់សេវាកម្មជួនអតិថិជនសំខាន់ៗមួយចំនួនរួមមាន UNDP អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ក្រុមហ៊ុន ហុងកុងលេន ក្រុមហ៊ុន BMW និង អង្កការ UNICEF ជាដើមដែលសុទ្ធសឹងជាក្រុមហ៊ុននិងស្ថាប័នអន្តរជាតិ។ ក្រុមហ៊ុនស្ថាបត្យកម្ម The Room បានពាំនាំនូវគុណភាពស្តង់ដាខ្ពស់នៃស្ថាបត្យកម្មគ្រប់ប្រភេទដែលអតិថិជនត្រូវការ ដែលរួមមានលំនៅដ្ឋាន ពាណិជ្ជកម្ម  គម្រោងបដិសណ្ឋារកិច្ច និងគម្រោងនៃការងារសង្គមជាដើម។  ក្រុមហ៊ុន The Room ផ្តោតសំខាន់ទៅការច្នៃប្រឌិត​ និងភាពប៉ិនប្រសព្វ ដោយផ្អែកទៅលើទំហំ និងទីកន្លែងសម្រាប់ការរស់នៅរបស់មនុស្សទូទៅស្របតាមការអភិវឌ្ឍន៍ដ៏ល្អប្រសើរ៕

ស្វែងរកព័ត៌មានសំខាន់ៗទាក់ទងនឹងព័ត៌ំមានអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh!

Comments