+85561 777 090
Logo
ចក្ខុវិស័យសំខាន់ៗក្នុងការអភិវឌ្ឍសមាគម CVEA
Updated on: June 4, 2022, 11:01 p.m.
Published on: February 2, 2019, 8:58 p.m.

ចក្ខុវិស័យសំខាន់ៗក្នុងការអភិវឌ្ឍសមាគម CVEA


នៅចុងឆ្នាំ ២០១៨ សមាគមអ្ន​កវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីសម្រាប់អណត្តិឆ្នាំ ២០១៩ និង ២០២០។

ជាលទ្ធផលលោក ច្រឹក សុខនីម ត្រូវបានជ្រើសរើសជាប្រធានសមាគម និងបានទទួលដំណែងជាផ្លូវការនៅក្នុងដើមខែមករា ឆ្នាំ២០១៩ កន្លងមក។

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានដើរតួជាផ្នែកដ៏សំខាន់មួយក្នុងការសម្របសម្រួល និងប្រមូលរាល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យឲ្យចូលរួមសហការ និងធ្វើការរួមគ្នា ក្នុងគោលបំណងរួមដើម្បីសម្រេចទិសដៅរួមដែលអាចធានាបាននូវភាពរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាពសម្រាប់វិស័យអចល​នទ្រព្យកម្ពុជាទាំងមូល។  

នៅក្នុងកិច្ចពិភាក្សាជាមួយទូរទស្សន៍អចលនទ្រព្យ Realstate.com.kh TV លោក ច្រឹក សុខនីម បានបញ្ជាក់ពីចក្ខុវិស័យរបស់លោកក្នុងការដឹកនាំសមាគមឲ្យមានការអភិវឌ្ឍទៅមុខប្រកបដោយតម្លាភាពដោយផ្នែកលើគោលគំនិតសំខាន់ៗចំនួនបីគឺ៖

ទី១៖ ការជជែកពិភាក្សាដោះស្រាយលើបញ្ហាប្រឈមនានាដែលសមាជិកកំពុងជួបប្រទះ​ និងការប្រឹក្សាយោបល់សម្រាប់ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗ។ ត្រង់ចំណុចនេះតាមការគូសបញ្ជាក់ ការផ្តល់ប្រឹក្សាផ្នែកច្បាប់ និងជំនួយបច្ចេកទេសផ្នែកអាជីវកម្មគឺជាបង្អែកដើម្បីធានាការពារដល់ផលប្រយោជន៍ និងភាពរីកលូតលាស់របស់សមាជិកទាំងអស់នៅក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់។

ទី២៖ ការកំណត់ផែនការហិរញ្ញវត្ថុ និងការប្រមូលទុន​តាមរយៈការស្វែងរកអ្នកឧបត្ថម្ភដើម្បីធានា​លើលទ្ធភាពចំណាយចាំបាច់នានារបស់សមាគម។

ទី៣៖ ការធ្វើការងារជាក្រុមដែលនេះសំដៅដល់ការចូលរួមធ្វើកិច្ចការនានាទាំងក្នុង និងក្រៅស្រុកប្រកបដោយភាពស៊ីចង្វាក់គ្នា។​  

ក្រៅពីនេះលោក សុខនីម ក៏បានលើកឡើងដែរអំពីកិច្ចសហការល្អជាមួយសមាគមអចលនទ្រព្យធំៗមួយចំនួននៅក្រៅប្រទេសដើម្បីពង្រីកខ្លួនទៅកាន់ឆាកអន្តរជាតិជាមួយទិសដៅអភិវឌ្ឍន៍ ដ៏ជាក់លាក់មួយពីអ្នកខាងក្នុង។

ម្យ៉ាងទៀតលោកជឿជាក់ថាធនធានមនស្សធាតុផ្សំសំខាន់បំផុតដែលមិនអាចខ្វះបានសម្រាប់សមាគម ដូច្នេះទិសដៅបន្តដែលយើងត្រូវតែធ្វើចាំបាច់គឺជាការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ភ្នាក់ងារគឺជាចំណុចអាទិភាពដែលត្រូវអនុវត្ត។

ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើកិច្ចពិភ្សាទាំងមូលសូមទស្សនាវីដេអូទាំងស្រុងរបស់យើងនៅខាងលើនេះ៕

រំលឹកផងដែរថាទូរទស្សន៍អចលនទ្រព្យ Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាក្នុងពេលបច្ចុប្បន្ន៕

ស្វែងយល់អំពីព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យកម្ពុជាតាមរយ៖ Realestate.com.kh!

Comments