+85561 777 090
Logo
ឱកាសវិនិយោគទទួលបានផលចំណេញរហូតដល់ ២៤៥% ពីគម្រោងឆ្នេរតារាចន្ទ
Updated on: June 6, 2022, 5:01 p.m.
Published on: June 10, 2020, 8:08 a.m.

ឱកាសវិនិយោគទទួលបានផលចំណេញរហូតដល់ ២៤៥% ពីគម្រោងឆ្នេរតារាចន្ទ


សម្រាប់ការវិនិយោគលើលំនៅដ្ឋាន វិនិយោគិនភាគច្រើនតែងតែសម្លឹងមើលទៅលើកត្តាសំខាន់ៗចំនួន២ គឺ អត្រានៃការឡើងថ្លៃ និងប្រាក់ចំណូលរំពឹងទុកពីការជួលអចលនទ្រព្យនោះ។ ក៏ប៉ុន្តែ មុននឹងឈានទៅដល់ចំណុចខាងលើ អ្វីដែលវិនិយោគិនភាគច្រើនតែងតែគិតគូរមុនគេនោះគឺ កត្តាសុវត្ថិភាពនិងភាពស្ថិតស្ថេរនៃអចលនទ្រព្យរបស់ពួកគេ។ កត្តាទាំងពីនេះពឹងផ្អែកទាំងស្រុងទៅលើស្ថេរភាពនយោបាយ គោលនយោបាយរបស់រដ្ឋាភិបាល និងកត្តាភូមិសាស្ត្រនៃប្រទេសគោលដៅវិនិយោគនោះ។

ហេតុអ្វីព្រះរាជាណាចក្រកម្ពុជាជាគោលដៅវិនិយោគលំនៅដ្ឋានដ៏ពេញនិយម?

ក្រៅពីភាពអំណោយផលផ្នែកនយោបាយ កត្តាភូមិសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាមានសក្ដានុពលផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យា ដែលនាំឱ្យប្រទេសមួយនេះក្លាយជាគោលដៅវិនិយោគផ្នែកអចលនទ្រព្យដ៏ទាក់ទាញបំផុតមួយនៅក្នុងអាស៊ីអាគ្នេយ៍។

ប្រទេសកម្ពុជាបានធ្វើដំណើរលើផ្លូវយ៉ាងវែងឆ្ងាយពីប្រទេសសេដ្ឋកិច្ចកម្រិតទាបដែលពឹងផ្អែកលើជំនួយបរទេស ទៅជាទិសដៅអភិវឌ្ឍន៍វិស័យឧស្សាហកម្មដ៏សំខាន់នៅលើឆាកអន្តរជាតិដែលនាំមកនូវការរីកចម្រើនលើវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម័្ពន្ធជាច្រើន។ ទន្ទឹមគ្នានេះដែរ ទីក្រុងភ្នំពេញបាននិងកំពុងប្រែក្លាយទៅជាទិសដៅរស់នៅដ៏ពេញនិយមសម្រាប់ភ្ញៀវអន្តរជាតិ ដូចគ្នាទៅនឹងទីក្រុងបាងកក។

វិនិយោគិនអន្តរជាតិច្រើនតែមានទំនោរក្នុងការបណ្ដាក់ទុនលើវិស័យឧស្សាហកម្មនិងនគរូបនីយកម្មនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏មានវិនិយោគិនមួយចំនួនធំផងដែរ ដែលមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា និងការអភិរក្សបរិស្ថាន ដែលវាជានិន្នាការអភិវឌ្ឍន៍ថ្មី ក្រោយបដិវត្តឧស្សាហកម្ម។

ប្រជាជនកម្ពុជាឱ្យតម្លៃខ្ពស់លើភោគទ្រព្យទេសចរណ៍ធម្មជាតិ ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីទូទាំងពិភពលោក។ ខេត្តកោះកុង ដែលជាតំបន់ឆ្នេរប៉ែកនិរតីនៃប្រទេសកម្ពុជា គឺជាជម្រកនៃតំបន់អភិរក្សព្រៃកោងកាងធំបំផុតចំណាត់ថ្នាក់ទី២ នៅលើពិភពលោក​ និងជារនាំងការពារព្យុះទីហ្វុង និងរលកយក្សស៊ូណាមីដ៏សំខាន់សម្រាប់តំបន់ឆ្នេរសមុទ្រត្រូពិកមួយនេះ។ ទឹកដីដ៏សែនមនោរម្យនេះមានចម្ងាយ ២៦៣គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និង ៤០គីឡូម៉ែត្រតាមផ្លូវទឹកពីខេត្តព្រះសីហនុ។ កត្តាភូមិសាស្រ្ត និងលក្ខណៈពិសេសបែបអេកូឡូស៊ីនៃតំបន់នេះបានជម្រុញឱ្យក្រុមហ៊ុន Tianjin Union Group​ ធ្វើការទុនលើគម្រោងតារាសាគរ ដែលជាគម្រោងអភិវឌ្ឍន៍រួមគ្នារវាងភាគីចិននិងកម្ពុជា។ 

ជាមួយនឹងឆ្នេរសមុទ្រដ៏វែងអន្លាយប្រវែង ៩០ គីឡូម៉ែត្រ និងកំរងកោះចំនួន ៤ តំបន់នេះត្រូវបានគេចាត់ទុកជាតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក ដែលនាំមកជូនលោកអ្នកនូវបទពិសោធថ្មីនៃការរុករកក្នុងពិភពបាតសមុទ្រ​ និងឧទ្យានអេកូឡូស៊ីដ៏ស្រស់ស្អាត។មកទល់សព្វថ្ងៃ បណ្តាញផ្លូវមួយខ្សៃប្រវែង ៣០០ គីឡូម៉ែត្រត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ដើម្បីផ្សារភ្ជាប់តំបន់អភិវឌ្ឍន៍នេះទៅកាន់ពិភពខាងក្រៅ។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា ឃ្លាំងផ្ទុកទំនិញ (ចំណុះ ១ ម៉ឺនតោន) អាងស្តុកទឹក រោងចក្រចម្រោះទឹក រោងចក្រផលិតថាមពល សណ្ឋាគារ ក្លិបវាយកូនហ្គោល និងរមណីយដ្ឋានធម្មជាតិបែបត្រូពិក ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ផងដែរ។ បន្ថែមពីលើនេះទៀត ផ្លូវចុះចតយន្តហោះប្រវែង ៣,២០០ ម៉ែត្រ នឹងត្រូវបើកដំណើរការជាផ្លូវការនាចុងឆ្នាំ ២០២០នេះដែរ។

អ្វីដែលពិសេសជាងនេះទៅទៀត គម្រោង តារាសាគរ រួមបញ្ចូលនូវទីលានវាយកូនហ្គោល ៣៦រន្ធ ស្តង់ដារអន្តរជាតិដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្លិបវាយកូនហ្គោលស្តង់ដារពិភពលោកនេះ ធ្លាប់បានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជា ពិធីបើកយុទ្ធនាការប្រណាំងកង់អន្តរជាតិឆ្នាំ ២០២០ ជាដើម។ឆ្នេរតារាចន្ទ គឺជាបេះដូងនៃជីវិតរស់នៅតាមកម្រិតស្តង់ដារអន្តរជាតិនៅក្នុងតំបន់តារាសាគរ។

ជាមួយរចនាបទបែបរមណីយដ្ឋានវិស្សមកាល គួបផ្សំនឹងការរចនាផ្អែកលើបែបផែននៃការរក្សានិរន្តរភាពនៃជីវិតនិងប្រព័ន្ធអេកូឡូស៊ី គម្រោងនេះនឹងត្រូវស្ថាបនាទៅជាសហគមន៍អេកូឡូស៊ីជាប់ឆ្នេរសមុទ្រដែលជានិមិត្តរូបរបស់អាស៊ីអាគ្នេយ៍។ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំ គម្រោងនេះរួមបញ្ចូលគ្នារវាងលំនៅដ្ឋានលក្ខណៈឯកជន សណ្ឋាគារ រមណីយដ្ឋានលម្លែកាយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មស្តង់ដារអន្តរជាតិ។

ឆ្នេរតារាចន្ទឆ្នេរតារាចន្ទ គ្របដណ្ដប់លើផ្ទៃដីទំហំ ២០ គីឡូម៉ែត្រការ៉េ ជាមួយនឹងគម្រោងអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ដែលមានទំហំអភិវឌ្ឍន៍សរុបប្រមាណ ៤.៥ លានម៉ែត្រការ៉េ។​ គម្រោងដំណាក់កាលទី១ ឬ ឆ្នេរតារាចន្ទ បាននិងកំពុងដាក់លក់នៅលើទីផ្សារ។ គម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១នេះ ផ្តោតសំខាន់លើអគារលំនៅដ្ឋាន ដែលមានក្រឡាផ្ទៃសរុបប្រមាណ ១៣០,០០០ ម៉ែត្រការ៉េ ដែលលាតសន្ធឹងលើផ្ទៃដីសរុបទំហំ ១៧០,០០០ ម៉ែត្រការ៉េ។ ទន្ទឹមគ្នានេះដែរ គម្រោងនេះក៏រួមបញ្ចូលនូវអគារពាណិជ្ជកម្មលំដាប់ថ្នាក់អន្តរជាតិ ដែលប្រមូលផ្តុំដោយផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត សណ្ឋាគារ រមណីយដ្ឋានទេសចរណ៍ ភោជនីយដ្ឋាន ហាងលក់ទំនិញ មជ្ឈមណ្ឌលថែទាំសុខភាព សាលារៀន និងសេវាសាធារណៈជាច្រើនទៀត។ រមណីយដ្ឋានវិស្សមកាលមួយនេះគឺជាទិសដៅដ៏ល្អឥតខ្ចោះ មិនថាការក្រេបទឹកឃ្មុំរបស់គូស្វាមីភរិយាថ្មី ការជួបជុំវិស្សមកាលលក្ខណៈគ្រួសារ ពិធីជប់លៀងព្រឹត្តិការណ៍សង្គម ឬ វេទិកាឧស្សាហកម្មនោះឡើយ។

គម្រោងនេះផ្ដល់ជូននូវលំនៅដ្ឋានប្រណីតលក្ខណៈផ្ទះវីឡា និងផ្ទះល្វែងបែបវិស្សមកាល រួមជាមួយនឹងអគារពាណិជ្ជកម្មផងដៃរ។ តំបន់អាជីវកម្មនេះមានផ្សារទំនើបចំនួន២កន្លែង ព្រមទាំងសេវាកម្មជាច្រើនទៀត​ រួមមាន សាលប្រជុំ ការិយាល័យធ្វើការរួម​ រោងភាពយន្ត សាលសម្រាប់រៀបចំកម្មវិធីជប់លៀង បន្ទប់ស្ប៉ា ភោជនីយដ្ឋាន ហាងកាហ្វេ ហាងនំ ហាងលក់ទំនិញ ឱសថស្ថាន បារ ក្លិបកម្សាន្ត និងសេវាកម្មជាច្រើនទៀត។ គេហដ្ឋាននីមួយៗត្រូវបានរចនាឡើងយ៉ាងឆើតឆាយគួរឱ្យចង់រស់នៅ។ លើសពីនេះ​ ម្ចាស់គេហដ្ឋានអាចប្រើប្រាស់ក្លិបហាត់ប្រាណ អាងហែលទឹក និងកន្លែងថែទាំសុខភាពលក្ខណៈសហគមន៍ ដោយឥតគិតថ្លៃ។

ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ គម្រោងឆ្នេរតារាចន្ទ ផ្ដល់ជូនឱកាសវិនិយោគទទួលបានផលចំណេញខ្ពស់ ដល់ទៅ ២៤៥%៕

 

Comments