+85561 777 090
Logo
គម្រោង ​Baoli Mansion៖ លំនៅដ្ឋានគុណភាពខ្ពស់តែមួយគត់នៅរាជធានីភ្នំពេញ
Updated on: June 7, 2022, 12:04 a.m.
Published on: June 3, 2019, 4:02 a.m.

គម្រោង ​Baoli Mansion៖ លំនៅដ្ឋានគុណភាពខ្ពស់តែមួយគត់នៅរាជធានីភ្នំពេញ


នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសថាពន្ធកាត់ទុក ១% នឹងត្រូវលុបចោល។ គេជឿជាក់ថាការផ្លាស់ប្តូរនេះនឹងទាក់ទាញក្រុមហ៊ុនបរទេសជាច្រើន បន្ថែមទៀតឲ្យមកបង្កើតរោងចក្រ ឬអាជីវកម្មរបស់ពួកគេនៅប្រទេសកម្ពុជា ដែលនេះជំរុញឲ្យមានតម្រូវការលំនៅដ្ឋាន និងការិយាល័យព្រមទាំងជំរុញទីផ្សារអចលនទ្រព្យផងដែរ។

ច្បាស់ណាស់ថារាជធានីភ្នំពេញស្ថិត​នៅក្នុង​ក្រសែភ្នែក​ដំបូងគេបង្អស់របស់ជនជាតិចិនដែលចូលចិត្តវិស័យអចលនទ្រព្យនៅកម្ពុជាដោយសារតែធនធានអាជីវកម្មដ៏ល្អ​របស់ខ្លួន។ នៅត្រីមាសទី ១ ឆ្នាំ ២០១៩ ទីផ្សារអចលនទ្រព្យបានប្រែក្លាយជាមុខមាត់ថ្មីដ៏អស្ចារ្យ​ជាមួយនឹងអគារថ្មី ខ្ពស់ៗ ដែលកំពុងរីកដុះដាលជាខ្លាំង។ អ្វីដែលអ្នកឃើញពីលើនៃរាជធានីភ្នំពេញគឺជាទីក្រុងនៃអគារដ៏អស្ចារ្យ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺតំបន់កម្ពុជាក្រោមជាមជ្ឈមណ្ឌលរដ្ឋបាលដ៏សំខាន់បំផុតនៃរដ្ឋធានីភ្នំពេញបានទាក់ទាញវិនិយោគទុនបរទេសជាមួយនឹងគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងភាពរុងរឿងនៃទីផ្សារអចលនទ្រព្យដែលគម្រោង Baoli Mansion កំពុងឈរជើងនៅទីនោះ។

តើអ្វីដែលធ្វើឲ្យគម្រោង Baoli Mansion មានភាពលេចធ្លោក្នុងចំណោមការអភិវឌ្ឍដទៃទៀត? មិនត្រឹមតែដោយសារតែទីតាំងសំខាន់នៅជិតការិយាល័យនាយករដ្ឋមន្ត្រី ឬតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្តេជ្ញាចិត្តចំពោះគុណភាព និងស្ថិរភាពផងដែរដែលតម្លៃនោះហើយចាត់ទុកជាស្តង់ដារលំនៅដ្ឋានដ៏ប្រណីតមួយ។

ក្រុមហ៊ុនម៉ៅការដ៏ល្អឥតខ្ចោះផ្តោតលើគុណភាពខ្ពស់

ថ្មីៗនេះអចលនទ្រព្យនៅកម្ពុជាទទួលបានផលិតផលវិនិយោគ និងការវិនិយោគដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយអ្នកអភិវឌ្ឍន៍មួយចំនួនមិនសូវយកចិត្តទុកដាក់លើគុណភាពនៃរចនាសម្ព័ន្ធនោះឡើយដោយផ្តោតតែលើផលចំណេញឲ្យបានឆាប់រហ័សតែប៉ុណ្ណោះ។ បើនិយាយពីផលចំណេញដែលល្អគឺគេផ្តោតទៅលើនិរន្តរភាពនៃអចលទ្រព្យ។

Baoli Mansion មានទស្សនៈវិទ្យារឹងមាំចំពោះជីវភាពរស់នៅខ្ពង់ខ្ពស់ដែលធ្វើឲ្យអ្នករស់នៅអាចរីករាយនឹងភាពសុខដុមរមនា និងស៊ីវិល័យ។

ដើម្បីធានានូវគុណភាពសំណង់ក្នុងការទប់ស្កាត់កំហុសឆ្គងណាមួយដែលកើតឡើង អ្នកអភិវឌ្ឍន៍បានសហការជាក្រុមហ៊ុនម៉ៅការសាងសងគ្រប់គ្រងដោយរដ្ឋចិនដើម្បីប្រតិបត្តិការ ដែលជាសហគ្រាសមានបទពិសោធន៍លំដាប់ថ្នាក់ 4A ធានាផ្តល់នូវគុណភាព និងសុវត្ថិភាពដល់អតិថិជនដែលបានចូលរួមនៅក្នុងគម្រោងសំខាន់ៗដោយជោគជ័យនៅប្រទេសចិនដូចជាអាកាសយានដ្ឋានអន្តរជាតិនៅរាជធានី ស្នាក់ការកណ្តាលនៃអគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ រោងមហោស្រពជាតិ ភូមិអូឡាំពិក  ។

ក្រុមអ្នកសាងសង់មានជំនាញ និងប្រសិទ្ធភាព

ក្រៅពីគុណភាព ការសាងសង់ក៏ផ្តោតទៅលើ "សណ្ដាប់ធ្នាប់ និងភាពរហ័ស" ដែលត្រូវបានដំណើរការដោយក្រុមការងារដ៏អស្ចារ្យមួយ។ ពួកគេធានាថាអ្នកទិញអាគារនេះមិនមានការព្រួយបារម្ភដូចជាការបាត់បង់ពី "ការគូរនៅលើនំខេក" ទេ។

Baoli Mansion បានកសាងនៅលើគ្រឹះនៃការជឿទុកចិត្តមួយដែលទទួលបាននូវកេរ្តិ៍ឈ្មោះសម្រាប់ការប្រតិបត្តិដ៏មានឥទ្ធិពលរបស់អ្នកអភិវឌ្ឍន៍របស់ខ្លួននៅគ្រប់ទិដ្ឋភាពទាំងអស់មានទាំងបុគ្គលិក គ្រឿងបរិក្ខានិងសម្ភារៈ។ នេះគឺជាឧទាហរណ៍ដ៏ល្អបំផុតនៃការអនុវត្តគម្រោងសាងសង់អគារនៅរាជធានីភ្នំពេញ។

◆ ការវិឌ្ឍអំពីការសាងសង់ចាប់ពីថ្ងៃទី ៩ ខែឧសភាដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩

គម្រោង Baoli Mansion ជិតត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ បច្ចុប្បន្ន​នេះ​បានឈានដល់ដំណាក់កាលសាងសង់ជាន់ស្តង់ដារមួយ ដែលតាមពេលវេលានៃគម្រោងត្រូវបញ្ចប់ឲ្យបានប្រាំជាន់​ជារៀងរាល់ខែ។ ដូច្នេះ​នៅត្រឹមថ្ងៃទី ៥ អាចចូលដល់ជាន់ទីដប់ ហើយបន្ទាប់មករចនាសម្ព័ន្ធសំខាន់នឹងត្រូវអនុវត្ត​នៅចុងខែកញ្ញា។

ក្រុមហ៊ុនធានាជូននូវការប្តេជ្ញាចិត្ត និងគុណភាពដូចដែលបានសន្យាដល់វិនិយោគិនទាំងឡាយ។

Baoli Mansion គឺជាផ្ទះក្នុងក្តីសុបិន្តមួយនៅលើផ្លូវកម្ពុជាក្រោមជាតំបន់​រដ្ឋបាល និងការអប់រំដែលមានភាពងាយស្រួលក្នុងការទទួលបានសេវាកម្ម​ដូចជា៖ សាលារៀនល្បីៗ មន្ទីរពេទ្យ និងនាយកដ្ឋានរដ្ឋាភិបាលជាដើម។ ហើយ Mansion ក៏ផ្តល់ជូន​លោកអ្នក​នូវ​កន្លែងដ៏គួរឲ្យរំភើបដូចជា៖ ស្កាយបារ សាលសន្និសីទ​ បន្ទប់សម្រាប់ជប់លៀង ហាងកាហ្វេ កន្លែងរត់ កន្លែងហាត់ប្រាណ អាងហែលទឹក ស្បា... សបភីងម៉ល ហាងលក់ទំនិញ​ ម្ហូបអាហារ និងភេសជ្ជះ ២៤ ម៉ោង សម្រាប់បំពេញការកំសាន្តរបស់លោកអ្នក និងភាពចាំបាច់ផ្សេងៗ។

ព័ត៌មានលម្អិតអំពីគម្រោង៖

ផលិតផល៖ អាផាតមិន​ជួល

អគារ៖ ៤០,០០០ ម៉ែត្រការ៉េ កម្ពស់ ១០២ ម៉ែត្រ មាន ២៨ ជាន់

ផ្ទៃក្រឡាក្នុងមួយយូនីត៖ ៤៧-៥៧ ម៉ែត្រការ៉េ

អ្នកអភិវឌ្ឍន៍៖ ក្រុមហ៊ុន Baoli (Cambodia) Real Estate Development Co., Ltd.

តម្លៃលក់៖ ជាមធ្យម ២,២០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ

ផលចំណេញពីការជួល៖ ផលចំណេញ ៨ ភាគរយក្នុងមួយឆ្នាំ អតិប្បរមាពីរឆ្នាំ

 

Baoli Mansion ផ្តល់ជូនលោកអ្នកនូវកញ្ចប់ទ្រព្យសម្បត្តិ និងការវិនិយោគផ្នែកសុខភាព​ដើម្បីទទួលបានឱកាស និងដំណោះស្រាយបញ្ហាប្រឈមផ្សេងៗទៀតនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាឆ្នាំ២០១៩ ។

ស្វែងរកគម្រោងអភិវឌ្ឍន៍ថ្មីៗនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh! 

Comments