+85561 777 090
Logo

Editorial content

រុះរាន់ឡើង ! កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ2023
Updated on: March 9, 2023, 9:06 a.m.
Published on: February 23, 2023, 7:19 a.m.

រុះរាន់ឡើង ! កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ2023


ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023 (CREA 2023) នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី07 ខែមេសា ឆ្នាំ2023 ខាងមុខនៅសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញ (Sofitel Phnom Penh Phokeethra) ដែលនេះគឺជាលើកទី4ហើយសម្រាប់ព្រឹត្តិការណ៍ជួបជុំប្រគល់ពានរង្វាន់ដើម្បីទទួលស្គាល់ និងចូលរួមអំណរសាទរនូវការសម្រេចបានដោយជោគជ័យក្នុងវិស័យអចលនទ្រព្យកម្ពុជា ។

ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023 (CREA 2023) នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ដោយមានការសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ។

អំពី CREA 2023

ចាប់តាំងពីឆ្នាំ 2018 មក ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យឈានមុខគេប្រចាំឆ្នាំបានប្រារព្ធពិធីប្រគល់ពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍អចលនវត្ថុ, ការអភិវឌ្ឍន៍ និងភ្នាក់ងារដ៏ល្អបំផុតរបស់កម្ពុជា ដោយផ្តល់រង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការផ្តល់នូវផលិតផលដែលមានគុណភាព និងសេវាកម្មប្រកបដោយវិជ្ជាជីវៈដល់ទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។

CREA 2023 គឺជាឆ្នាំពិសេសដែលបានបំបែកឯតទគ្គកម្មសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាពសម្រាប់វិស័យអចលនទ្រព្យ ដែលទទួលបានចំនួនអ្នកចុះឈ្មោះចូលរួមច្រើនជាងពេលណាៗទាំងអស់ ដោយមានក្រុមហ៊ុន សហគ្រាស និងគម្រោងជាង 40 បានដាក់ពាក្យចូលរួមដើម្បីឈ្នះពានរង្វាន់ទៅតាមប្រភេទនីមួយៗ ។ មិនតែប៉ុណ្ណោះសម្រាប់ក្រុមហ៊ុន ឬបុគ្គលដែលជាភ្នាក់ងារ មានអាជ្ញាប័ណ្ណទាំងអស់សុទ្ធតែអាចចូលរួមក្នុង CREA 2023 បានទាំងអស់ ។

CREA 2023

តើមានពានរង្វាន់អ្វីខ្លះសម្រាប់ព្រឹត្តិការណ៍ CREA 2023?

ពានរង្វាន់ជាង 25 នឹងត្រូវបានបង្ហាញពេញក្នុងមួយយប់នៅថ្ងៃទី07 ខែមេសា ដែលជាការជួបជុំដ៏អស្ចារ្យក្នុងវិស័យអចលនទ្រព្យ ។ ពានរង្វាន់រួមមាន ៖ ការអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុតប្រចាំឆ្នាំ, ការអភិវឌ្ឍន៍ដីធ្លីល្អបំផុតប្រចាំឆ្នាំ, ការអភិវឌ្ឍន៍ក្នុងតំបន់ល្អបំផុតប្រចាំឆ្នាំ, ភ្នាក់ងារអចលនទ្រព្យល្អបំផុតប្រចាំឆ្នាំ និងពានរង្វាន់ជាច្រើនទៀត ។

ប្រភេទពានរង្វាន់ CREA 2023 ត្រូវបានបែងចែកដូចខាងក្រោម ៖
  • អ្នកអភិវឌ្ឍអចលនទ្រព្យឆ្នើម / ពានរង្វាន់ការអភិវឌ្ឍន៍ (Real Estate Developer / Development Awards)
  • ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យឆ្នើម (Real Estate Agency Awards)
  • ពានរង្វាន់កិត្តិនាមអចលនទ្រព្យ (Real Estate Hall Of Fame Awards)

លោក Tom O’Sullivan នាយកប្រតិបត្តិ នៃក្រុមហ៊ុន Realestate.com.kh បានថ្លែងអំពីការរំពឹងទុកសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2023 យ៉ាងដូច្នេះថា ៖«​យើងទទួលបាន​ចំនួនអ្នកចុះឈ្មោះចូលរួមយ៉ាង​ច្រើន​លើសលប់នៅ​ឆ្នាំ​នេះ ដោយ​មាន​ក្រុមហ៊ុន​ជាង ៤០ រហូត​មក​ដល់​ពេល​នេះ និង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ។ បើ​និយាយ​ពី​ចំនួន​នៃ​ការ​ចូល​រួមយ៉ាងច្រើន​នេះ គឺសបញ្ជាក់ឱ្យឃើញថា ​ពិត​ជា​ពាន​រង្វាន់​អចលនទ្រព្យ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន ។ លើសពីនេះ យើងមានកន្លែងអង្គុយជាង 400 រួចហើយសម្រាប់កម្មវិធី Gala Awards Dinner នាថ្ងៃទី07 ខែមេសា ហើយសំបុត្រចូលរួមដែលនៅសល់គឺលក់ជិតអស់ហើយ ។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលកំពុងស្វែងរកការបង្ហាញអំពីសមិទ្ធផលជោគជ័យថ្នាក់ជាតិ និងអ្នកឧបត្ថម្ភ ឬចូលរួម រុះរាន់ទាក់ទងកក់កន្លែងចូលរួមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះព្រឹត្តិការណ៍នេះចំនួនមានកំណត់»។

លោក O'Sullivan ក៏បានបន្ថែមថា ៖ «CREA 2023 គឺប្រព្រឹត្តឡើងដោយសុក្រិតភាពដែលមានចៅក្រមមានជំនាញវិនិច្ឆ័យខ្ពស់ ដែលយើងបានប្រមូលផ្តុំសម្រាប់ពានរង្វាន់នៅឆ្នាំនេះ ហើយប្រធានចៅក្រមវិនិច្ឆ័យដឹកនាំដោយលោក Eric Wong ។ Wong គឺជាជនជាតិខ្មែរ-អូស្ត្រាលី ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការប្រឹក្សាយោបល់លើអចលនទ្រព្យ និងការអភិវឌ្ឍន៍អាជីវកម្ម ជាចម្បងនៅក្នុងទីផ្សារ SEA ដែលកំពុងតែរីកចម្រើន។ គាត់បានធ្វើការលើការអភិវឌ្ឍន៍ឈានមុខគេមួយចំនួន រួមមាន សណ្ឋាគារ Millennium Hilton Hotel (Bangkok), The Pano Condominium (Bangkok), Saigon One Tower (Ho Chi Minh City), 530 Little Collins Street (Melbourne) ជាដើម» ។

CREA 2023 Venue

តើពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) 2023 ត្រូវបានប្រារព្ធធ្វើឡើងនៅទីណា និងនៅពេលណា?

ក្នុងនាមជាអ្នករៀបចំកម្មវិធី CREA ក្រុមហ៊ុន Realestate.com.kh មានក្តីរំភើបរីករាយដោយទន្ទឹងរង់ចាំឃើញអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារ និងបណ្តាញពាក់ព័ន្ធទាំងអស់នៅក្នុងពិធីនេះនៅថ្ងៃទី07 ខែមេសា ឆ្នាំ2023 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដើម្បីអបអរនូវសមិទ្ធិផលដែលសម្រេចបានទាំងអស់ក្នុងរយៈពេល 12 ខែកន្លងមក ។ លោក O'Sullivan បានបន្ថែម ។

លោក O'Sullivan បានបញ្ជាក់ថា ៖«ជាការពិតណាស់ ព្រឹត្តិការណ៍ពិសេសៗបែបនេះគឺមិនអាចធ្វើទៅរួចទេ ប្រសិនបើគ្មានការគាំទ្រពីក្រុមហ៊ុនឈានមុខគេមួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយ CREA 2023 មានមោទកភាព និងកិត្តិយសដែលមានក្រុមហ៊ុន Hanuman Beverages, Cambodian Investment Management, B2B Cambodia, Reya Home, Stronghold Trustee និង V-Two K Trading Co., Ltd ដែលបានចូលរួម»។

ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​ត្រូវបាន​ចាត់ទុកថា​ជា​ពានរង្វាន់​អចលនទ្រព្យ​លំដាប់​កំពូល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាមួយនឹងក្តីរំភើបដែលបង្កើតឡើងសម្រាប់ព្រឹត្តិការណ៍នេះ ម៉ាកយីហោល្បីៗដែលចាប់អារម្មណ៍ចង់ជួបអ្នកអភិវឌ្ឍន៍ និងភ្នាក់ងារឈានមុខគេ ហើយពង្រីកលទ្ធភាពរបស់ពួកគេតាមរយៈការធ្វើជាម្ចាស់ឧបត្ថម្ភសម្រាប់ CREA 2023 ។

ទំនាក់ទំនងសហការី - CREA 2023
Cambodia Real Estate Awards - Entry & Sponsorship Contacts

&

Comments