+85561 777 090
Logo
កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០២៤ ៖ ធ្វើការរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល
Updated on: September 6, 2024, 6:11 a.m.
Published on: May 10, 2024, 1:32 a.m.

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០២៤ ៖ ធ្វើការរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល


រាជធានីភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងាអចលនទ្រព្យ និង អ្នកជំនាញផ្នែកអចលនទ្រព្យទាំងអស់បានធ្វើការជួបជុំគ្នានៅសណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពីល្ងាច ថ្ងៃពុធ ទី០8 ខែឧសភា ដើម្បីចូលរួមអបអរសាទរសមិទ្ធផល របស់បុគ្គល និង ក្រុមហ៊ុនឆ្នើមក្នុងវិស័យនេះ ។

ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។

លោក Tom O'Sullivan នាយកប្រតិបត្តិការនៃ Realestate.com.kh បានថ្លែងក្នុងសន្ទរកថាបើកកម្មវិធី ដោយលើកសង្កត់ធ្ងន់ពីតួនាទីសំខាន់នៃវិជ្ជាជីវៈ ភាពថ្លៃថ្នូរ និងការពង្រឹងទំនុកចិត្តរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍអចលនទ្រព្យ ដើម្បីធានាអោយបាននូវសុវត្ថិភាពនៃការវិនិយោគពីភ្ញៀវជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះផងដែរ Realestate.com.kh បានណែនាំ Platform ថ្មីរបស់ខ្លួនមួយឈ្មោះថា Connect ដែលជាវេទិកាមួយអនុញ្ញាតអោយភាគីពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យបានទាញយកទៅប្រើប្រាស់ ដើម្បីរក្សាទិន្នន័យ ស្វែងរកអតិថិជន សហការគ្នាជាមួយដៃគូរក្នុងការធ្វើប្រតិបត្តិការទិញ លក់ រឺជួល ដោយមានប្រសិទ្ធិភាព និងតម្លាភាពបំផុត។​

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជានេះត្រូវបានប្រារព្ធធ្វើឡើងដោយមានអ្នកចូលរួមជាង 300 នាក់ដែលអញ្ជើញមកពីគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ។ អ្នកដែលត្រូវបានតែងតាំង និងអ្នកទទួលពានរង្វាន់ត្រូវបានវាយតម្លៃខ្ពស់ដោយគណៈកម្មការដោយផ្អែកលើភាពជាអ្នកដឹកនាំ
ក្នុងវិស័យអចលនទ្រព្យ ការច្នៃប្រឌិត កំណើនអាជីវកម្ម ផលប៉ះពាល់ និងឧត្តមភាពរួមរបស់ពួកគេ ។

អ្នកឈ្នះរង្វាន់ជាង 30 នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារដែលឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសពេញមួយយប់ ដោយអ្នកឈ្នះទទួលបានរង្វាន់ជាពានរង្វាន់ចំនួន១, ត្រា CREA ដ៏មានកិត្យានុភាព និងវិញ្ញាបណ្ណបត្រ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនពួកគេ ។

ពានរង្វាន់​អ្នកអភិវឌ្ឍន៍កំពូលប្រចាំឆ្នាំរួមមានអ្នកឈ្នះរួមមាន អ្នកអភិវឌ្ឍន៍ទូទៅប្រចាំឆ្នាំពីក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ខណៈដែលអ្នកអភិវឌ្ឍន៍គម្រោង Time Square គឺក្រុមហ៊ុន MegaKim World Corporation បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍខុនដូឆ្នើមប្រចាំឆ្នាំ។

ពិសេសនោះក្រុមហ៊ុន Canopy Sands Development ក្លាយជាម្ចាស់ពានរង្វាន់ការអភិវឌ្ឍន៍ឆ្នើមបំផុតប្រចាំឆ្នាំ ដែលជាឈ្នះពានរង្វាន់កំពូលសម្រាប់ការអភិវឌ្ឍន៍ប្រចាំឆ្នាំ។ គម្រោង Le Condé BKK1 បានឈ្នះពានរង្វាន់ Condominium Development of the Year ខណៈដែល បុរីវីល្លាម បានឈ្នះពានរង្វាន់ Best Landed Property Development of the Year និង Connexion ដែលជាអ្នកឈ្នះពានរង្វាន់ជាច្រើនផ្សេងទៀតបានឈ្នះពានរង្វាន់ Lifestyle Development of the Year

Mean Chey Residences, Picasso City Garden, Sophea Suites, Prince Happiness Plaza, Borey Amory, Diamond Bay Garden និង Time Square 6  គឺជាម្ចាស់ពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ផងដែរសម្រាប់ផ្នែកអភិវឌ្ឍន៍ ។

ពានរង្វាន់ទីភ្នាក់ងារប្រចាំឆ្នាំត្រូវបានប្រគល់ជូន Asia Real Estate Cambodia (ARC) និង WH Living and Properties។

នាយកប្រតិបត្តិនៃ Realestate.com.kh លោក Tom O'Sullivan បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការវិនិច្ឆ័យ និងបានលើកឡើងពីភាពជោគជ័យនៃពានរង្វាន់ CREA ឆ្នាំ2024 ។

គាត់បាននិយាយថា, "ទោះបីជាវិស័យនេះជួបផលវិបាកច្រើនក៏ដោយ, ការរួបរួមគ្នា និងពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះការលូតលាស់ដោយស្ថេរភាពនិងត្រឹមត្រូវគឺមានសារៈសំខាន់។" លោក O'Sullivan បានបន្តថ្លែងអំណរគុណចំពោះការគាំទ្រដ៏ច្រើនពីអ្នកឧបត្ថម្ភទាំងអស់ រួមមាន Hanuman Beer, Port City Colombo, B2B Cambodia, DFDL Cambodia, The Room Architecture & Design, Over Under, GAC Motor Cambodia, TDB Projects, Khmer Times និងដៃគូផ្សេងទៀតដែលបានជួយធ្វើឱ្យល្ងាចនោះទទួលបានភាពជោគជ័យ។

 

បញ្ជីឈ្មោះរបស់អ្នកឈ្នះពានរង្វាន់ CREA 2024 ទាំងអស់

Developer winners 

Developer of the Year - Overseas Cambodia Investment Corporation (OCIC)

Condominium Developer of the Year - MegaKim World Corporation (Time Square 6)

Borey (Landed Property) Developer of the Year - Overseas Cambodia Investment Corporation (OCIC)

Lifestyle Developer of the Year - Bay of Lights Entertainment

Development winners 

Development of the Year - Canopy Sands Development - Sihanoukville

Condominium Development of the Year - LE CONDÉ BKK1

Township Development of the Year - Canopy Sands Development  

Mixed-Use Development of the Year - Prince Happiness Plaza

Borey (Landed Property) Development of the Year - Borey Williams 

Affordable Condominium Development of the Year - Time Square 6

Premium Condominium Development of the Year - LE CONDÉ BKK1

Luxury Condominium Development of the Year - Picasso City Garden

Waterfront Development of the Year - Diamond Bay Garden

Retail Development of the Year - Connexion

Premium Condominium Unit Design of the Year - Diamond Bay Garden

Residential Design of the Year (Interior) - Sophea Suites

Lifestyle Development of the Year - Connexion

Development of the Year – Eastern Phnom Penh - Borey Amory

Development of the Year – Western Phnom Penh - Borey Williams

Development of the Year – Southern Phnom Penh - Mean Chey Residences

Boutique Housing Development of the Year - The Future 30

Community Mall of the Year - Mean Chey Avenue 

Sustainable Development of the Year - Connexion 

Agency winners

Property Management Firm of the Year - Residential - WH Living & Properties 

Agency - Research / Valuation Firm of the Year - Asia Real Estate Cambodia (ARC)

Realestate.com.kh Co-Broke Agency of the Year - Vanguard Investment And Consultancy Services & Botra Real Estate 

Realestate.com.kh Co-Broke Agent of the Year (Individual) - Ms. Sisowath Nearyroth

&  Mr. Peng Khomsong

Comments