ដើម្បីអបអសាទរដល់ការបើកលក់គម្រោង Treasure Bay នៅក្នុងខេត្តព្រះសីហនុ រាល់ការទិញ ឬកក់ យូនីតណាមួយជាមួយ Treasure Bay នឹងទទួលបានការផ្តល់ជូនដ៏អស្ចារ្យ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៧ ភាគរយ ភ្លាម។ ការផ្តល់ជូនេះមានរយៈពេលកំណត់!
ហេតុអ្វីត្រូវវិនិយោគនៅក្នុងខេត្តព្រះសីហនុ?
កោះ ឆ្នេរសមុទ្រ និងតំបន់ឆ្នេរ តែងតែជាទិសដៅសម្រាប់ថ្ងៃឈប់សម្រាករបស់ប្រជាជន ដែលរស់នៅតាម មាត់សមុទ្រ។ ប៉ុន្តែតើហេតុអ្វីបានជាបែបនេះ? តើនេះជាអារម្មណ៍ដ៏រំជើបរំជួលពិតមែនទេ? ទោះបីជាបែបណាក៏ដោយ អារម្មណ៍ពិតប្រាកដគឺពិតជាមានភាពរស់រវើកនៅខេត្តព្រះសីហនុ នៅក្នុងគម្រោង Treasure Bay ។
ខេត្តព្រះសីហនុប្រហែលជាមិនទាន់មានឈ្មោះឈ្បីដូចជាកោះ Boracay នៅក្នុងប្រទេសហ្វីលីពីន កោះម៉ាល់ឌីវ ឬកោះហាវ៉ៃនៅឡើយទេ។ ប៉ុន្តែក្រុងអភិវឌ្ឍន៍ថ្មីនេះនឹងមានការផ្លាស់ប្តូរមុខមាត់នៅក្នុងរយៈប៉ុន្មានឆ្នាំឆាប់ៗ ខាងមុខនេះ ជាការពិតមានមនុស្សកាន់តែច្រើនឡើងៗ កំពុងទទួលស្គាល់ពីភាពអស្ចារ្យរបស់ឆ្នេរសមុទ្រកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកទេសចរមកពីប្រទេសចិនបានលឺព័ត៌មានរួចហើយ ហើយបានមកទស្សនានៅគ្រប់ថ្ងៃបុណ្យធំៗទាំងអស់។
អ្វីដែលធ្លាប់ជាទីក្រុងស្ងប់ស្ងាត់ ពេលនេះត្រូវបានផ្លាស់ប្តូរទៅជាត្បូងមួយគ្រាប់នៅលើឆ្នេរសមុទ្រ។ សេដ្ឋកិច្ចកំពុងរីកចម្រើនដល់បរិបទថ្មី ដែលជំរុញដោយវិស័យទេសចរណ៍ កំពង់ផែទឹកជ្រៅតែមួយគត់ និងការពង្រីកព្រលានយន្តហោះអន្តរជាតិ។
ថ្មីៗនេះក្រុមអ្នកអភិវឌ្ឍន៍បាននាំយកលំនៅដ្ឋានលំដាប់ខ្ពស់បែបលម្ហែកាយទៅកាន់ខេត្តព្រះសីហនុ។ គម្រោង Treasure Bay ស្ថិតជាគម្រោងបែបលម្ហែកាយ ហើយមានគោលដៅបញ្ចូលបច្ចេកវិទ្យា និងស្តង់ដារខ្ពស់ទៅក្នុងការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ។
Treasure Bay មិនមែនគ្រាន់តែជាលំនៅដ្ឋាន
ឈ្មោះនេះគឺល្អបំផុត ចំណែកអគារដ៏ទំនើប និងទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត នឹងធ្វើឱ្យអ្នកមាន ភាពកក់ក្តៅបំផុត។ វាមានទីតាំងស្ថិតនៅកណ្តាលមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ ដែលជាទីក្រុងលេចធ្លោ ដែលរួមបញ្ចូលគ្នានូវសម្រស់ត្រូពិក ជាមួយសេវាកម្មលំដាប់ពិភពលោក។
គម្រោងនេះមានអាផាតមិនចំនួន ៥៣៦ យូនីត។ អគារលាតសន្ធឹងតាមបណ្តោយរមណីយដ្ឋានឆ្នេរប្រណិត ត្រឹមតែពីរបីរយម៉ែត្រពីសណ្ឋាគារ Xihu International Hotel និងកាស៊ីណូ។ លើសពីនេះទៀត វាមានចម្ងាយតែ ២ គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតោពីរនៅកណ្តាលក្រុង។ នេះមានន័យថា គម្រោង Treasure Bay ស្ថិតនៅជិតតំបន់សេវាកម្មសំខាន់ៗនៅក្នុងទីក្រុង។
មានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីឆ្នេរសមុទ្រប៉ុណ្ណោះ Treasure Bay អាចមើលឃើញយ៉ាងច្បាស់នូវទេសភាព ដ៏អស្ចារ្យនៃឈូងសមុទ្រថៃ។ អគារខ្ពស់ ដែលជាទីសម្គាល់ថ្មីនេះនឹងមានតែមួយគត់ ជាមួយនឹងមុខកោង និងរចនាទាន់សម័យ។
លក្ខណៈពិសេស
ដំណាក់កាលទី ១ Treasure Bay នឹងមានកម្ពស់ ៣០ ជាន់។ យូនីតនីមួយៗមានទំហំខុសៗគ្នា និងប្លង់ផ្សេងៗគ្នា។ យូនីតមានទំហំចាប់ពី ២៣ ទៅ ៩៨ ម៉ែត្រការ៉េ។ ខុនដូទាំងនេះគឺល្អឥតខ្ចោះសម្រាប់ អ្នកជំនួញ គូស្វាមីភរិយា ឬគ្រួសារតូច ឬផ្ទះលម្ហែ។ គ្រប់ផ្នែកទាំងអស់ត្រូវបានតុបតែងប្រកបដោយវិជ្ជាជីវៈ និងបំពាក់ជាមួយឧបករណ៍ប្រើប្រាស់យីហោល្បីៗ ដូចជា៖ ផលិតផលបន្ទប់ទឹក Toto ម៉ាស៊ីនត្រជាក់ Gree ទូរទឹកកក Haier ទូរទស្សន៍ TCL និងផ្សេងៗទៀត។
អាផាតមេននេះក៏ផ្តល់ជូននូវដំណោះស្រាយសន្សំសំចៃថាមពលដ៏មានប្រសិទ្ធភាព ដោយប្រើលោហធាតុអាលុយមីញ៉ូមពីម៉ាក Dykeban របស់អាឡឺម៉ង់ ក៏ដូចជាកែវកញ្ចក់ការពារកំដៅ និង សំឡេងប្រភេទ Low-E សម្រាប់បង្អួច ឬទ្វារ។ ទាំងនេះគឺអស្ចារ្យបំផុតសម្រាប់អ៊ីសូឡង់ និងលំហូរខ្យល់។ នៅក្នុងគម្រោង Treasure Bay អ្នកនឹងទទួលបានផ្ទះលម្ហែមួយ ដែលមានលក្ខណៈពិសេសលើសគម្រោងផ្សេងទៀត ជាមួយតម្លៃទាបជាងគេ។
Treasure Bay ផ្តល់ភាពរីករាយនៅគ្រប់កន្លែង
កន្លែងល្អៗ នៅទីនេះត្រូវបានដាក់ឲ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ ដោយសារតែបន្ទប់ទទួលភ្ញៀវ បើករហូតដល់បន្ទប់ទទួលទានពេលល្ងាច វាបានធ្វើឲ្យបន្ទប់ទាំងមូលមើលទៅមានភាពធំទូលាយ។ ខ្យល់ និងភ្លើងមានល្អឥតខ្ចោះ តាមរយៈច្រករបៀងសំខាន់។ ជាការពិត ទិដ្ឋភាពនៃមហាសមុទ្រនឹងធ្វើឱ្យអ្នកភ្ញាក់ ផ្អើល។ ជាមួយកញ្ចក់ពីរជាន់រហូតដល់ពិដានធានាថាអ្នកអាចទទួលយកភាពស្រស់ស្អាតគ្រប់ពេលវេលា។
អ្នករស់នៅក្នុងគម្រោង Treasure Bay នឹងទទួលបានសេវាកម្មជាច្រើនតាមបំណងប្រាថ្នារបស់ពួកគេ។ ជាន់ខាងលើមានអាងហែលទឹក មជ្ឈមណ្ឌលហាត់ប្រាណ បារ ភោជនីយដ្ឋានអាហារប៊ូហ្វេ ដែលមាន បម្រើអាហារចិន និងអាហារលោកខាងលិច កន្លែងទទួលភ្ញៀវ មជ្ឈមណ្ឌលសេវាកម្មពហុមុខងារ និងកន្លែងចតរថយន្តដ៏ធំជាច្រើន។ ភាពសប្បាយរីករាយមាននៅគ្រប់ផ្នែក គ្រប់ជ្រុងទាំងអស់។
គម្រោង Treasure Bay ក៏ផ្តល់នូវសេវាគ្រប់គ្រងអចលនទ្រព្យបែបសណ្ឋាគារ និងសេវាកម្មបម្រើអតិថិជន ដែលគួរឱ្យទុកចិត្តទាំងស្រុង។ សមាជិក VIP នឹងទទួលបាននូវសេវាកម្មប្រណិតពេញលេញក៏ដូចជា សេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។
អចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ និងអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុ អាចស្វែងរកបានលើគេហទំព័រ Realestate.com.kh!
Comments