+85561 777 090
Logo
អ្នកជំនាញអះអាងថាការបិទល្បែងអនឡាញអាចជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យក្នុងរយៈពេលខ្លី
Updated on: June 6, 2022, 5:37 a.m.
Published on: September 11, 2019, 5:00 a.m.

អ្នកជំនាញអះអាងថាការបិទល្បែងអនឡាញអាចជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យក្នុងរយៈពេលខ្លី


ល្បែងអនឡាញ

ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទការភ្នាល់ល្បែងអនឡាញនៅក្នុងប្រទេសកម្ពុជា ហើយបន្ទាប់ពីមានសេចក្តីប្រកាសនេះ ជនជាតិចិតរាប់ម៉ឺននាក់បានចាកចេញពីកម្ពុជា។​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ លោក អាត់ បូនី បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ពុធ​ទី​៤ ខែ​កញ្ញា នេះ​ថា មាន​ជនជាតិ​ចិន​យ៉ាង​ហោច​ណាស់ មាន​ជិត ១២​ ម៉ឺន​នាក់​ហើយ ចាប់ពី​ពាក់​កណ្ដាល​ខែ​សីហា គិត​មកទល់​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​កញ្ញា។

អាជីវកម្មល្បែងអនឡាញ ត្រូវបានគេមើលឃើញថាបានកំពុងប្រតិបត្តិការនៅតាមបណ្តាខេត្តក្រុង សំខាន់ៗមួយចំនួនដូចជា៖ ខេត្តព្រះសីហនុ ភ្នំពេញ ប៉ោយប៉ែត និងបាវិត។ ហើយការហូរចូលនៃជនជាតិ ចិនមកកាន់កម្ពុជាភាគច្រើនជន​ជាតិ​ចិន​ទាំងនោះ​តែងតែ​ប្រកប​របរលេងល្បែង​ស៊ីសង​តាម​កាស៊ីណូ និង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធើណិត។​  

ល្បែងអនឡាញ

ការចាកចេញចំនួនដ៏ច្រើននៃជនជាតិចិនបែបនេះ ត្រូវបានគេមើលឃើញថា វាបានជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យ ពោលគឺទាំងតម្លៃដី ប្រតិបត្តិការជួល និងតម្លៃជួលត្រូវរងផលប៉ះពាល់។ 

លោកបណ្ឌិត គីម ហ៊ាង​ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Khmer Real Estate បានលើកឡើងថា ក្នុងរយៈខ្លីការផ្លាស់ចេញរបស់ជនជាតិចិននឹងប៉ះពាល់ដល់វិស័យដីធ្លី។​ ប៉ុន្តែវានឹងផ្តល់ផលវិជ្ជមានក្នុងរយៈពេលវែង។ ការសម្រេចចិត្តនេះនឹងផ្តល់នូវផលប្រយោជន៍ សម្រាប់ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។​

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឲ្យដឹងថា​ ការបិទអាជីវកម្មអនឡាញនេះនឹងអាចឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យខ្លះៗដែរ ពិសេសនៅក្រុងព្រះសីហនុ ដែលធ្លាប់តែមានជនជាតិចិនជួលដ៏ច្រើន។ ប៉ុន្តែលោកជឿថាការផ្លាស់ប្តូរនេះគឺជានឹងផ្តល់ផលវិជ្ជមានវិញ ដោយហេតុរដ្ឋាភិបាលបានគិតគូពីផលប្រយោជន៍វិនិយោគិនស្របច្បាប់ក្នុងរយៈពេលវែង ដែលជាផលប្រយោជន៍ពិតប្រាកដរបស់ប្រទេសកម្ពុជា។ 

បើមើលទៅ ក្នុងរយៈខ្លី ​ម្ចាស់ផ្ទះមួយចំនួន គាត់អត់មានអ្នកជួល ព្រោះចិនចេញទៅអស់ តែបន្ទាប់ពីនេះទៅ​ អ្នកធ្វើការត្រឹមត្រូវ វិនិយោគគិនដែលមានគោលដៅច្បាស់លាស់នឹងមក វិនិយោគនៅកម្ពុជាថែមទៀត។ នេះជាការលើកឡើងរបស់លោក សុខនីម។ 

ដូចគ្នានេះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Khmer Appraisal Foundation លោក ឧកញ៉ា នួន ឬទ្ធី បានលើកឡើថា “ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងគឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីត្រងយកវិនិយោគិនល្អ ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង”។

លោកជឿជាក់យ៉ាងមុតមាំថាការសម្រេចចិត្តនេះនឹងផ្តល់នូវអត្ថប្រយោជន៍យូរអង្វែងហើយខេត្តព្រះសីហនុនឹងក្លាយជាគោលដៅវិស័យទេសចរណ៍ និងពាណិជ្ជកម្មនាដ៏មានសក្តានុពលពេលអនាគត”។

តម្លៃជួលអចលនទ្រព្យ

ឆ្នេរអូឈើទាល ក្រុងព្រះសីហនុ

សម្រាប់វិស័យអចលនទ្រព្យ វត្តមានដ៏ច្រើននៃជនជាតិចិនក្នុងរយៈពីរបីឆ្នាំចុងក្រោយបានជំរុញ​តម្លៃអចលនទ្រព្យកើនឡើងខ្លាំង​ ទាំងតម្លៃជួល និងទិញលក់​ ពិសេសនៅក្នុងខេត្តព្រះសីហនុ។ អ្នកជំនាញជាច្រើនធ្លាប់បាន អះអាងថាតម្លៃជួលផ្ទះនៅក្រុងព្រះសីហនុបានកើងឡើងពី ៥ ទៅ ១០ ដងឯណោះ។ ផ្ទះជួលធម្មតាធ្លាប់ជួលក្រោម ១០០ ដុល្លារ កើនឡើងទៅ ៣០០ - ៤០០ ដុល្លារ។ អាផាតមេនធ្លាប់ជួល ២០០ - ៣០០ ដុល្លារ ឡើងទៅ ជាង ១,០០០ ដុល្លារ ។ល។ 

រីឯនៅតំបន់ប៉ោយប៉ែតវិញ លោក  ហោ គន្ធា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group នៅក្នុងប៉ោយប៉ែតបានប្រាប់ Realestate.com.kh ថា តម្លៃជួលកើនឡើងពីរដង បីដង ឬខ្ពស់ជាងនេះ ធៀបនឹងឆ្នាំ២០១៨។ ផ្ទះដែលធ្លាប់ជួលចន្លោះ ៣០០ ទៅ ៥០០ ដុល្លារកើនឡើងដល់ ១,៥០០ ទៅ ២,០០០ ដុល្លារ។ ចំណែកបន្ទប់ជួលធម្មតា [មួយបន្ទប់] ពីមុនជួលត្រឹម ១៥០ ដុល្លារ កើនឡើងដល់ ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុនៅថ្ងៃនេះ សូមចូលទៅកាន់ Realestate.com.kh! 




Comments