ទស្សនាវដ្ដីអចលនទ្រព្យកម្ពុជាត្រូវបានបោះពុម្ពផ្សាយបន្តបន្ទាប់គ្នាចំនួន ៨ លើករួចមកហើយ នៅក្នុងសប្តាហ៍នេះទស្សនាវដ្ដីអចលនទ្រព្យកម្ពុជាលេខ៩បានចេញផ្សាយជាផ្លុវការសម្រាប់ឆ្នាំ ២០១៩។
នៅក្នុងការបោះពុម្ភផ្សាយលេខ ៩ នេះ ទស្សនាវដ្តីថ្មីនេះមានសម្រង់លម្អិតព័ត៌មាន ដែលបានផ្តោតសំខាន់លើវិស័យសំណង់ និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា ដែលព័ត៌មានទាំងនេះនឹងក្លាយ ជាមូលដ្ឋាននៃការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា និងវិនិយោគិន។
របាយការណ៍នេះរួមបញ្ចូលព័ត៌មានច្រើនប្រភេទរាប់ចាប់ពីកិច្ចសម្ភាសន៍អ្នកជំនាញ ប្រវត្តិក្រុមហ៊ុន និងអត្ថបទបែបវិភាគស៊ីជម្រៅ ដើម្បីផ្តល់ជូនមិត្តអ្នកអានពីព័ត៌មានថ្មីចុងក្រោយអំពីវិស័យអចលនទ្រព្យកម្ពុជាដែលជាវិស័យស្នូលមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ទស្សនាវដ្តីរបស់យើងទាំងស្រុងនឹងអាចរកអានបានដោយឥតគិតថ្លៃនៅលើប្រព័ន្ធអនឡាញ។ លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័ររបស់យើង ហើយទាញយកទស្សនាវដ្ដីឥលូវនេះជាការស្រេច។
លើសពីនេះទស្សនាវដ្ដីរាប់ពាន់ក្បាល ក៏មានបោះពុម្ភផ្សាយ និងចែកចាយបន្តនៅការិយាល័យភ្នាក់ងារអចលនទ្រព្យ ហាងកាហ្វេ សណ្ឋាគារ និង ក្រុមហ៊ុននានានៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត។
បើពិនិត្យពីស្ថានភាពនៃទីផ្សារអចលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ននេះ វិស័យនេះបានរីកចម្រើនយ៉ាងខ្លាំងនៅរយៈពេលពីរ ទៅ បីឆ្នាំចុងក្រោយនេះ តាមរយៈកំណើនគម្រោងសំណង់អគារ និងទុនវិនិយោគដ៏ច្រើនពីសំណាក់វិនិយោគិនអន្តរជាតិ។ ចំណែកវិនិយោគិន និងអ្នកទិញក្នុងស្រុកបោះទុនលើវិស័យនេះច្រើនគួរឲ្យកត់សម្គាល់ផងដែរ។
អ្នកជំនាញក្នុងវិស័យនេះបានព្យាករណ៍ថា វិស័យស្នូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាមួយនេះនឹងបន្តរីកចម្រើនជាលំដាប់ ហើយកម្ពុជានឹងក្លាយជាទីតាំងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងតំបន់អាស៊ាន។
ព័ត៌មានលម្អិតទាំងទិន្នន័យ និងការស្រាយបំភ្លឺស្តីពីវិស័យអចលនទ្រព្យកម្ពុជានៅក្នុងទស្សនាវដ្តីនេះ គឺជាអ្វីដែលប្រជាជនកម្ពុជា និងវិនិយោគិនមិនត្រូវមើលរំលង ហើយយើងរំពឹងថា វានឹងដើរតួរនាទីសំខាន់សម្រាប់ពាណិជ្ជករនៅកម្ពុជា។
សូមទាញយកទស្សនាវដ្ឋីរបស់យើងឥលូវនេះ!
Comments