+85561 777 090
Logo
កម្ពុជាប្រមូលពន្ធពីការនាំចូលទំនិញបានជាង ១ ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០១៩
Updated on: June 1, 2022, 11:57 a.m.
Published on: July 25, 2019, 2:35 a.m.

កម្ពុជាប្រមូលពន្ធពីការនាំចូលទំនិញបានជាង ១ ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០១៩


កិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩

យោងតាមរបាយការណ៍ស្តីពីការប្រមូលចំណូលពីពន្ធ និងអាករលើទំនិញនាំចូល ដែលទទួលបាន បន្ទាប់កិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅក្នុងខែកក្កដានេះ បានបង្ហាញថា​ ពន្ធលើទំនិញនាំចូលប្រមាណជា ៦៥% នៃផែនការប្រចាំឆ្នាំដែលបានប្រមូលនៅត្រឹមឆមាសទី១ ឆ្នាំ ២០១៩ នេះ។ នេះបើតាមការចុះផ្សាយដោយ Fresh News។ 

ពន្ធកើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨

នៅរយៈពេល ៦ខែ ឆ្នាំ២០១៩ កម្ពុជាប្រមូលពន្ធលើការនាំចូលទំនិញពីបណ្តាប្រទេសផ្សេងៗ ប្រមាណ ១,៤៧៥លានដុល្លារអាមេរិក ដែលកើនឡើង ២៥.៥% ស្មើនឹងប្រមាណ ៣០០លានដុល្លារអាមេរិក បើធៀប ៦ ខែដំបូងក្នុងឆ្នាំ២០១៨។ 

របាយការណ៍បានបង្ហាញថា ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់។ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល) មានកំណើនជាង ៣៣.៨% អាករពិសេសកើន ៣១.១% និងអាករលើតម្លៃបន្ថែម (VAT) កើន ២៨.៦%។

ក្នុងនោះផងដែរ មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន៖ ១. យានយន្ត និងគ្រឿងចក្រគ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប ២. ប្រេងឥន្ធនៈ និងថាមពលប្រមាណ ១៧.១% នៃចំណូលសរុប និង៣. ទំនិញចម្រុះ និងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។

ប្រសិទ្ធិភាព និងកំណើនពន្ធគយដ៏ល្អប្រសើនេះគឺដោយសារការពង្រឹងនូវអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាពគយ និងការរីកចម្រើនគុណភាពសមត្ថភាពធនធានមនុស្ស។ ម្យ៉ាងវិញទៀត នេះក៏ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងរក្សាសុខសន្តិភាព និងស្ថេរិភាពនយោបាយនៅទូទាំងប្រទេសកម្ពុជា រួមជាមួយការកែទម្រង់មុតស្រួចនៅគ្រប់ស្ថាប័នរដ្ឋ ដើម្បីកំណើនសេដ្ឋកិច្ចជាតិទាំងមូល៕ 

ស្វែងរកអចល​នទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ! 

 

Comments