(រូបភាពតំណាង)
China Poipet Satellite City ជាការអភិវឌ្ឈន៏ថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ រួមមាន៖ អគារខុនដូ សណ្ឋាគារ រីសត ផ្សារទំនើប កាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែស្ងួត សំណង់បុរី លំនៅដ្ឋាន លាតសន្ធឹងលេីផ្ទៃដីសរុបជាង ១ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ ៥៩ ក្បែរទីក្រុងប៉ោយប៉ែតចំងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីច្រក ព្រំដែន ថៃ-ប៉ោយប៉ែត ។
គម្រោងទីក្រុងរណប China Poipet Satellite City ជាការសហវិនិយោគរវាង វិនិយោគិនខ្មែរ និងចិន ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្លះៗហើយ ដូចជា ផ្លូវ ប្រព័ន្ធលូ ទឹកស្អាត និងភ្លើងជាដើម។ បើតាមផែនការគម្រោងនេះ អាចនឹងសម្ពោធបើកការដ្ឋានសាងសង់ផ្លូវការនៅពាក់កណ្តាលឆ្នាំនេះ។
ការជ្រើសរើសតំបន់ទីក្រុងប៉ោយប៉ែតសម្រាប់អភិវឌ្ឍន៍គម្រោងទីក្រុងរណប China Poipet ដោយសារតំបន់នេះ គឺមានផ្ទៃដីធំទូលាយសម្រាប់អភិវឌ្ឍន៍ ជាតំបន់មានសកម្មភាពពាណិជ្ជកម្មមមាញឹក និងមានប្រជាជនរស់នៅកុះករ។ លើសពីនេះការអភិវឌ្ឍនៅតាមតំបន់ខ្សែក្រវាត់ព្រំដែនក៏មានការលើកទឹកចិត្ត និងគាំទ្រពី សំណាក់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ពិសេសជាងនេះ គឺការចំណាយវិនិយោគមានទាប បើធៀបនឹងការវិនិយោគនៅតំបន់ទីក្រុងរណបជាយរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថាទីក្រុងប៉ោយប៉ែតត្រូវបានគេចាត់ទុកថាជាទីតាំងមួយដែលមានការអភិវឌ្ឍផុសផុលមួយ ខណៈដែលមានរោងចក្រជាច្រើនបានតាំងមូលដ្ឋានផលិតនៅទីនោះ ៕
Comments