+85561 777 090
Logo
ក្រុមហ៊ុន ជីប ម៉ុង លែន បោះទុនវិនិយោគគម្រោង ផាក លែន ធីខេ ខុនដូ កម្ពស់ ២៦ ជាន់នៅក្នុងខណ្ឌ សែន សុខ
Updated on: May 30, 2022, 2:02 p.m.
Published on: May 23, 2019, 10:19 a.m.

ក្រុមហ៊ុន ជីប ម៉ុង លែន បោះទុនវិនិយោគគម្រោង ផាក លែន ធីខេ ខុនដូ កម្ពស់ ២៦ ជាន់នៅក្នុងខណ្ឌ សែន សុខ


ដោយមើលឃើញថា តម្រូវការនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តងនៅតែមានការកើនឡើងមិនឈប់មិនឈរបានធ្វើឱ្យក្រុមហ៊ុន ជីប ម៉ុង លែន (Chip Mong Land) មើលឃើញពី សក្តានុពល និងចាប់យកឳកាសក្នុងការក្លាយជាខ្លួនជាក្រុមហ៊ុនអ្នកអភិវឌ្ឍ ​អចលនទ្រព្យមួយដែលកំពុងឈាន មុខនៅក្នុងវិស័យនេះ។​

តួយ៉ាង ថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសធ្វើការបើកលក់គម្រោងថ្មីបំផុតចុងក្រោយរបស់ខ្លួន គឺគម្រោង ផាក លែន ធីខេ ខុនដូ (Park Land TK Condo) ដែលមានទីតាំងនៅលើតាមបណ្តាយផ្លូវលោកឧញ៉ា ម៉ុង ឫទ្ធី ក្នុងខណ្ឌ សែន សុខ។ គម្រោងនេះមានកម្ពស់សរុប ២៦ជាន់ ដោយក្នុងអាគារនេះរួមមានលំនៅដ្ឋាន ចំនតយានយន្ត (៤ជាន់) ក្លិបហាត់ប្រាណ ហាងហែលទឹកលើអាកាស កន្លែងក្មេងលេង ស្កាយបារ (Sky Pavilion) កន្លែងធ្វើការរួមគ្នា (Co-working Space) និងផ្លូវរត់ហាត់ប្រាណលើដំបូល (Jogging-Track) ទៀតផង។

រំលឹកដែរថា ក្រុមហ៊ុនជីប ម៉ុង នឹងបើកលក់ជាផ្លូវការគម្រោង ផាក លែន ធីខេ ខុនដូនេះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ។

ដូច្នេះសម្រាប់អ្នកដែលទន្ទឹងរងចាំគម្រោងនេះ អ្នកអាចអញ្ជើញទៅទទួលយកពត៌មានលម្អិតបានដោយផ្ទាល់ ឬចុចលើ Link ខាងក្រោមដើម្បីសាកសួរពីពត៌មានបន្ថែម៕​

- ចុចទីនេះ៖ tps://www.realestate.com.kh/park-land-tk-condo/104556/

ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬតាមដានព័ត៌មានអចលនទ្រព្យថ្មីៗ សូមចូលទៅកាន់ Realestate.com.kh! 

 

Comments