+85561 777 090
Logo
បន្តិចម្តងៗ តំបន់ទីក្រុងរណបជ្រោយចង្វារអភិវឌ្ឍន៍ដល់មើល មិនចង់ស្គាល់
Updated on: June 6, 2022, 8:29 p.m.
Published on: April 8, 2019, 2:22 a.m.

បន្តិចម្តងៗ តំបន់ទីក្រុងរណបជ្រោយចង្វារអភិវឌ្ឍន៍ដល់មើល មិនចង់ស្គាល់


តំបន់ទីក្រុងរណបជ្រោយចង្វារ ជាតំបន់អភិវឌ្ឍន៍៍ថ្មីបំផុតមួយ ដែលកំពុងមានសក្តានុពលយ៉ាងខ្លាំង និងបានទាក់ទាញអ្នកវិនិយោគិនទាំងក្នុងនៅក្រៅស្រុក មិនថាធំតូចឱ្យមកបណ្តាក់ទុនវិនិយោគ លើវិស័យផ្សេងៗគ្នាជាច្រើន។

មានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីរមនីយដ្ឋានវត្តភ្នំ តំបន់ជ្រោយចង្វារនេះមានលក្ខណះ ពិសេសត្រង់ថា តំបន់នេះមានទន្លសាប និងទន្លេមេគង្គអម​សងខាង ដែលផ្តល់ជាខ្យល់អាកាស យ៉ាងល្អដល់ពលរដ្ឋដែលស្នាក់នៅទីនោះ។​ ក្រៅពីនេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយ ចង្វារទី១) ដែលទើបនឹងបើកសម្ភោធឱ្យប្រើប្រាស់ជាធម្មតាវិញកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រឹតតែធ្វើឱ្យតំបន់នេះងាយស្រួលសម្រាប់ការរស់នៅ ព្រោះការធ្វើដំណើរមិនមានការកកស្ទះ ដូចមុននោះទេ។

ម្យ៉ាងវិញទៀត តំបន់នេះគឺដូចជាមជ្ឈមណ្ឌលកណ្តាលមួយដែលភ្ជាប់ទៅខេត្តផ្សេងៗជា ច្រើនដូចជាកំពង់ចាម កំពង់ធំ សៀមរាប ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី...ជាដើម។

ដោយប្រមើលមើលឃើញពីអនាគតនៃតំបន់នេះអញ្ចឹងហើយ ទើបបានជាមានគម្រោងជា ច្រើនបានដាក់ទីតាំងនៅក្នុងតំបន់នេះ ជាពិសេសនៅក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារតែម្តង។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនអចលនទ្រព្យ ឃីរៀលអ៊ីស្ទេត បានធ្វើការដាក់ចេញនូវតម្លៃដី ក្នុងខណ្ឌជ្រោយចង្វារ ដែលមានចាប់ពី ៨០០ដុល្លារ រហូតដល់ ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំងដី និងចម្ងាយពីដីទៅកាន់ផ្លូវតូច និងផ្លូវធំ។​

សព្វថ្ងៃនេះ គម្រោងអភិវដ្ឍន៍ធំៗដែលមានលេចចេញរូបរាងនៅលើតំបន់នេះរួមមានដូចជាគម្រោង “អគារ OCIC” ដែលមានកម្ពស់១៩ជាន់ គម្រោងវិមានអាហារ (The Food Palace) គម្រោងសួន “Dinosuar Alive” គម្រោងលក់ឡាន “Car City” គម្រោងផ្ទះល្វែងអាជីវកម្ម គម្រោងខុនដូ និងគម្រោងដីសម្រាប់ជួលផ្សេងៗទៀត។

ស្រពជាមួយនឹងការអភិវឌ្ឍនៃទីក្រុងរណបនេះដែរ មានគម្រោងបុរីជាច្រើនក៏បានសាងសង់ នៅតំបន់នេះផងដែរ ក្នុងនោះមានបុរីធំៗជាច្រើនដូចជា៖ បុរីអ័រគីដេរ  បុរីដឹមេគង្គរូយ៉ាល់ បុរីភ្នំពេញផាក បុរី ដឹផ្លរ៉ា និងបុរីវិមានភ្នំពេញ និងគម្រោងខុនដូរមួយចំនួនដូចជាគម្រោង The Peninsula Private Residence និង គម្រោង Bel Air Residence។ គម្រោងទាំងនេះសុទ្ធតែមាន ប្រជាប្រិយភាព និងមានអតិថិជនជាច្រើនដែលបានទិញ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្ម។

ចំណែកឯតម្លៃផ្ទះដែលនៅក្នុងគម្រោងបុរីតាមបណ្តោយផ្លូវ ៦A វិញ ក៏មានតម្លៃសមរម្យអាចទទួលយកបានដែរ ពោលគឺថាមានចាប់ពីតម្លៃជាង ៥  ម៉ឺនទៅជាង ១០ ម៉ឺន ដុល្លារឡើងទៅ អាស្រ័យទៅតាមប្រភេទផ្ទះ និងចម្ងាយពីស្ពានជ្រោយចង្វារ។

សូមរំលឹកផងដែរថា​ រដ្ឋាភិបាលបានកំណត់តំបន់ជ្រោយចង្វារជាតំបន់លំនៅដ្ឋាន និងកន្លែងកំសាន្ត ដ៏បែបធម្មជាតិលំដាប់ប្រណិត (កំណត់នៅក្នុងផែនការអភិវឌ្ឍន៍ក្រុង) ។ រីឯអ្នកជំនាញសុទ្ធតែមានសុទិដ្ឋិនិយមថា តំបន់នេះជាតំបន់ដែលល្អបំផុតសម្រាប់ការរស់នៅ។​

ដូច្នេះសម្រាប់អ្នកដែលមានបំណងស្វែងរកលំនៅដ្ឋាន អ្នកអាចពិចារណាតំបន់ជ្រោយចង្វារបាន៕​

ស្វែងរកព័ត៌មានថ្មីៗ អំពីការភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!

 

Comments