អគារ City Tower ដែលជាអគារការិយាល័យទំនើប និងប្លែកពីគេមានកម្ពស់១៤ជាន់ត្រូវបានបើកឱ្យប្រើប្រាស់កាលពីខែមីនាឆ្នាំ២០១៧នេះដោយយូនីតការិយាល័យ២៥ភាគរយត្រូវបានជួលរួចរាល់ហើយ។
អគារនេះមានទីតាំងនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វាស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗពោលគឺនៅជិតសណ្ឋាគារ Intercontinental Hotel និងជាប់ភោជនីយដ្ឋានអន្ដរជាតិល្បីៗដូចជា Burger King និង Coffee Today។
លោក ប៊ុន ឃាម នាយកគ្រប់គ្រងទូទៅនៃអគារ City Tower បានពន្យល់ថា “យើងមិនឃើញមានអគារការិយាល័យប្រភេទខ្ពស់ៗនៅរាជធានីភ្នំពេញច្រើននោះទេ ហើយគម្រោងអគារ City Tower គឺជាគម្រោងមួយស្ថិតក្នុងចំណោមគម្រោងមួយចំនួន ដែលកំពុងមានវត្តមាននៅរាជធានីភ្នំពេញ។ លក្ខខណ្ឌនេះបានផ្តល់ជូននូវជម្រើសដ៏ល្អសម្រាប់អាជីវកម្មដែលកំពុងស្វែងរកមូលដ្ឋាន ឫអគារការិយាល័យមួយនៅក្នុងក្រុង។”
ការរចនាអគារទាំងមូលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Archetype Group ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកស្ថាបត្យកម្ម និងសំណង់ឈានមុខគេដែលបានរចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសៀមរាប និងគម្រោងផ្សេងៗជាច្រើនទៀតនៅកម្ពុជា។ ក្នុងពេលជាមួយគ្នាក្រុមហ៊ុនក្នុងស្រុកឈ្មោះ Heng Eng Kong Construction Co., Ltd. ជាអ្នកទទួលខុសត្រូវលើការងារសាងសង់គម្រោងមួយនេះ។
លោក ប៊ុន ឃាម និយាយថា អគារ City Tower ត្រូវបានរចនាឡើងដោយផ្តោតលើភាពងាយស្រួល និងបរិយាកាសការងារប្រកបដោយផាសុកភាពតាមរយៈការប្រើប្រាស់បរិក្ខារទំនើបៗ និងការរចនាខាងក្នុងរបស់អគារ។ ផ្ទៃខាងក្នុងអគារមានកម្ពស់២.៧៥ម៉ែត្រពីកំរាលដល់ពិដានដែលមានបំពាក់ជាមួយអំពូលភ្លើង LED នៅក្នុងពិដានដំបូលខាងលើ។
លើសពីនេះទៀតយូនីតការិយាល័យបានដាក់បង្អួចតាំងពីកំរាលក្រោមរហូតដល់ពិដានខាងលើសម្រាប់ឲ្យមានពន្លឺព្រះអាទិត្យធម្មជាតិដ៏ល្អបំផុតមានភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់ VRF សម្រាប់ប្រសិទ្ធភាពថាមពល និងភាពត្រជាក់ប្រកបដោយផាសុកភាពមានជាយូនីតដែលចែកដាច់ពីគ្នាមានប្រព័ន្ធកាមេរ៉ា CCTV និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពទូទៅ។
ជាមួយនឹងគុណភាពដែលត្រូវបានធានា ១០០% រួមជាមួយនឹងលក្ខណៈពិសេសនៃសោភ័ណភាព និងភាពស្រស់ស្អាត របស់អគារទាំងមូល គម្រោង City Tower ផ្តល់ជូននូវ ប្រភេទការយាល័យជួល ផ្សេងៗគ្នា ដើម្បីបំពេញទៅតាមតម្រូវការជួលខុសៗគ្នារបស់អតិថិជន។
លើសពីនេះទៀត អគារ City Tower ក៏ផ្តល់នូវបណ្តាញខ្សែអេឡិចត្រូនិចខ្សែកាបអុបទិកល្បឿនលឿន និងប្រព័ន្ធការពារអគ្គីភ័យ (មានឧបករណ៍បន្លត់ភ្លើង និងបំពង់បាញ់ផ្សែង ឧបករណ៍ផ្តល់សញ្ញាអគ្គីភ័យ ទូអគ្គីភ័យ និងជណ្តើរយន្ត)។ ប្រព័ន្ធប្រកាសអាសន្នជាសាធារណៈក៏មាននៅក្នុងកន្លែងរួមគ្នាជាមួយម៉ាស៊ីនភ្លើងដែលដាក់ត្រៀមទុកជាស្រេចសម្រាប់ការបម្រុងថាមពល ១០០% ក្នុងករណីដែលអគ្គីសនីត្រូវបានកាត់ផ្តាច់។
អគារ City Tower ក៏បានបង្កើតចំណតរថយន្តពីរជាន់ផងដែរ ដែលមួយជាន់ប្រើជាកន្លែងសម្រាប់ចតរថយន្ត និងមួយជាន់ទៀតប្រើជាកន្លែងចតម៉ូតូ។
ទាក់ទងទៅនឹងតម្លៃជួល “យូនីតការិយាល័យមានតម្លៃចាប់ពី ១៥ដុល្លារ ទៅ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយ ២.៥ដុល្លារ នឹងត្រូវបង់ប្រចាំខែសម្រាប់ថ្លៃសេវាកម្មគ្រប់គ្រងអគារ។ សេវាកម្ម និងប្រព័ន្ធគ្រប់គ្រងក្នុងអគារ City Tower គឺប្រហាក់ប្រហែលគ្នាទៅនឹងការិយាល័យកម្រិតA ប៉ុន្តែផ្តល់ជូននូវតម្លៃជួលមានម្រិតទាបជាងការិយាល័យកម្រិតA ។
ការិយាល័យជួលមានទំហំចាប់ពី ៦០ ម៉ែត្រការ៉េទៅ ៦១០ ម៉ែត្រការ៉េ ចំណែកការិយាល័យលក់រាយវិញមានទំហំចាប់ពី ១០០ម៉ែត្រការ៉េ ទៅ ៣៥០ម៉ែត្រការ៉េ។ ជាន់ផ្ទាល់ដីអាចជួលធ្វើជាផ្ទះគំរូ និងសេវាកម្មធនាគាររីឯជាន់ឡៅតឿអាចជួលជាហាងកាហ្វេ និងភោជនីយដ្ឋាន។
ដោយសារតែអគារ City Tower បើកជួលសម្រាប់ហាងកាហ្វេ និងភោជនីយដ្ឋានដូច្នេះវានឹងក្លាយជាកន្លែងសម្រាប់អ្នកគ្រប់គ្នាមិនថាអ្នកធ្វើនៅក្នុងអគារ ឬក៏អ្នកខាងក្រៅក៏អាចចូលមកញ៉ាំកាហ្វេ និងអាហារបានដែរ នេះបើតាមការឲ្យដឹងរបស់លោក ប៊ុន ឃាម ។
លោកបានលើកឡើងថាសម្រាប់អ្នកដែលមានបំណងជួលរយៈពេលវែង ឬជួលទំហំធំនឹងមានការចរចារគ្នាលើការបញ្ចុះតម្លៃ ឬការផ្តល់ជូនផ្សេងទៀត។ បើអ្នកចង់ចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាសូមចាប់ផ្តើមជាមួយ City Tower!
សូមស្វែងរកការិយាល័យជួលនៅទីនេះ៖ការិយាល័យលក់រាយ និងការិយាល័យ!
Comments