+85561 777 090
Logo
ក្រុមហ៊ុនជប៉ុនគ្រីដគ្រុបបាននាំគម្រោង បូដាយជូ និងគម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ចូលរួមនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២
Updated on: June 7, 2022, 3:17 a.m.
Published on: September 20, 2017, 12:19 p.m.

ក្រុមហ៊ុនជប៉ុនគ្រីដគ្រុបបាននាំគម្រោង បូដាយជូ និងគម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ចូលរួមនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២


ការវិនិយោគអចលនទ្រព្យមិនមែនជារឿងងាយស្រួលនោះទេជាមួយការអភិវឌ្ឍន៍យ៉ាងសម្បើមនៅក្នុងក្រុងភ្នំពេញយើងឃើញអ្នកអភិវឌ្ឍន៍ថ្មីៗជាច្រើនបានមកកាន់ទីក្រុង ដែលទាំងអស់នេះគឺបានធ្វើឲ្យឱកាសក្នុងការវិនិយោគកាន់តែមានភាពស្មុគស្មាញជាពិសេសការវិនិយោគដើម្បីទទួលបានផលប្រយោជន៍រយៈពេលវែង។  នេះហើយជាមូលហេតុដែលការផ្សារភ្ជាប់ខ្លួនអ្នកជាមួយអ្នកអភិវឌ្ឍអចលនទ្រព្យដែលអ្នកជឿទុកចិត្តគឺជារឿងមួយដ៏សំខាន់បំផុត។

នៅពេលស្វែងរកអ្នកអភិវឌ្ឍន៍ដែលផ្តល់ទំនុកចិត្តនៅក្នុងទីផ្សារអចលនទ្រព្យមួយប្រាកដណាស់អ្នកអភិវឌ្ឍន៍ទាំងនោះត្រូវតែមានកំណត់ត្រាល្អៗតួយ៉ាងគម្រោងអភិវឌ្ឍដែលទទួលបានជោគជ័យកន្លងមកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍នៅក្នុងទីផ្សារក្នុងស្រុកយូរឆ្នាំចំណុចទាំងនេះពិតជាពិបាករក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការធ្វើសកម្មភាពជាក់ស្តែងវាសំខាន់ការនិយាយជាក់ស្តែងក្រុមហ៊ុនគ្រីដគ្រុបរបស់ជប៉ុនគឺជាក្រុមហ៊ុនអភិវឌ្ឍន៍គួរជាទីទុកចិត្តមួយនៅក្នុងប្រទេសកម្ពុជា។

ការអភិវឌ្ឍដំបូងរបស់ក្រុមហ៊ុននេះនៅកម្ពុជាគឺជាគម្រោងអភិវឌ្ឍន៍ចមុ្រះខុនដូបូដាយជូដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ីដែលបានបោះជំហានចូលទៅក្នុងទីផ្សារអចលនទ្រព្យ ហើយបានក្លាយជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរពីសំណាក់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ ជាមួយនឹងភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍ខុនដូបូដាយជូ ក្រុមហ៊ុនគ្រីដគ្រុបក៏បានវិនិយោគគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតដែលជាគម្រោងលំនៅដ្ឋានមានឈ្មោះថាគម្រោង អារ៉ាតា ហ្កាដិនរ៉េស៊ីដិនស៏ (ARATA) ដែលនេះជាគម្រោងអភិវឌ្ឍន៍ទី៣របស់ក្រុមហ៊ុន។

ក្រុមហ៊ុនគ្រីដគ្រុបបានរួមបញ្ចូលយុទ្ធសាស្រ្តដែលទទួលបានជោគជ័យពីគម្រោង Bodaiju Residences ទៅបង្កើតចង្ខុវិស័យមួយដ៏ជាក់លាក់ជាមួយគម្រោងអារ៉ាតា ហ្កាដិនរ៉េស៊ីដិនស៏។ គម្រោងថ្មីមួយនេះមានយូនីតលំនៅដ្ឋានចំនួន500នៅក្នុងដំណាក់ទី១ដែលរួមផ្សំជាមួយនឹងការសាងសង់ប្រកបដោយស្តង់ដាអន្តរជាតិ និងសំភារៈគ្រឿងបរិក្ខាប្រកបដោយប្រណិតភាព។ ជាមួយគ្នានេះផងដែរក៏មានការសហការជាមួយក្រុមហ៊ុនជប៉ុនមួយទៀតគឺ "Hoosiers Holdings" បាននាំមកនូវមាត្រដ្ឋាននៃការច្នៃម៉ូត និងការសាងសង់ដ៏ល្អបំផុតស្របតាមស្តង់ដារបស់ប្រទេសជប៉ុន។ ស្វាគមន៍មកកាន់កន្លែងរស់នៅដ៏ល្អឥតខ្ចោះប្រកបដោយផាសុកភាព និងការរស់នៅប្រកបដោយភាពស្រស់ស្រាយតាមបែបធម្មជាតិ។

ក្រុមហ៊ុនអភិវឌ្ឍន៍គ្រីដគ្រុបមានក្តីរំភើបដែលបានចូលរួមនៅក្នុងពិព័រណ៍អចលនទ្រព្យអចលនទ្រព្យកម្ពុជាលើកទី2។ សូមមកកាន់ស្តង់ពិព័រណ៍របស់យើងខ្ញុំដើម្បីឆ្លើតបនឹងការសាកសួរព័ត៌មានលម្អិតអំពីគម្រោង និងទទួលបានឱកាសវិនិយោគដ៏ល្អមួយ។

សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី2សូមទាក់ទងមកយើងខ្ញុំតាមរយ៖

ភាសាខ្មែរ ឬចិន៖ nin.kang@realestate.com.kh,   ឬទូរស័ព្ទលេខ +855 93 552 305, +855 78 637 323

ភាសាអង់គ្លេស៖ tyler.stuart@realestate.com.kh, ឬទូរស័ព្ទលេខ +855 12 599 669, +855 81 599 669

កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាលើកទី2ចុះឈ្មោះដោយសេរី នៅថ្ងៃទី 6 & 7 ខែតុលា ២០១៧

ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh

Click here to subscribe

Comments