+85561 777 090
Logo
ជួបជាមួយ ឌីជេ ណាណា នៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ (Home & Lifestyle Expo)
Updated on: June 6, 2022, 5:02 p.m.
Published on: March 15, 2019, 7:38 a.m.

ជួបជាមួយ ឌីជេ ណាណា នៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ (Home & Lifestyle Expo)


នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩នៅក្នុងឆ្នាំនេះ កាន់តែអស្ចារ្យជាងមុនមិនត្រឹមតែមានការតាំងពិព័រណ៍អំពីគម្រោងលំនៅដ្ឋាន និងមានការតាំងបង្ហាញអំពីសេវាកម្ម និងផលិតផលជាច្រើនទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ កាន់តែពិសេសជាងនេះយើងមានជនល្បីឈ្មោះមួយរូប ជាតំណាងនៃកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជានេះ គឺ ឌីជេ ណាណា ដែលជាពិធីការនីដ៏ល្បីឈ្មោះនៅក្នុង ប្រទេសកម្ពុជា។

សូមស្វាគមន៍ ឌីជេ ណាណា ដែលបានក្លាយជាអ្នកតំណាងផ្លូវការនៅក្នុងកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ (Home & Lifestyle Expo)។

ជម្រើសដ៏ច្រើនសម្បូរបែប

Realestate.com.kh មិនត្រឹមតែនាំយកព្រឹតិ្តការណ៍ពិព័រណ៍លំនៅដ្ឋាន តែមួយមុខទេ ប៉ុន្តែមានការតាំង បង្ហាញផលិតផល និងសេវាកម្មជាច្រើនដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែង ដីជេ ណាណា ដែលជាអ្នកផ្តល់ប្រឹក្សាទាក់ទងនឹងជីវិត និងស្នេហា និងជាអ្នកតំណាងផ្លូវការឲ្យពិព័រណ៍នេះផ្ទាល់បានឲ្យដឹងថា “ការទិញលំនៅដ្ឋានមួយគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុភមង្គល បន្ថែមពីនេះតម្រូវការផ្សេងៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ចាំបាច់ត្រូវតែមាន តួយ៉ាងពិព័រណ៍លំនៅដ្ឋានកម្ពុជានេះមានការតាំងបង្ហាញដ៏សម្បូរបែបដែលមានដូចជា លំនៅដ្ឋាន រថយន្ត គ្រឿងបរិក្ខា សិង្ហារឹម សំភារកីឡា និងមានជាច្រើនទៀត។”

មានអ្នកចូលរួមបង្ហាញក្នុងពិព័រណ៍នេះមានដូចជា៖ ក្រុមហ៊ុន CC Peninsula Co., LTD គម្រោង CEO KT Pacific គេហទំព័រព័ត៌មានអេឡិកត្រូនិក Tnaot App គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោងលំនៅដ្ឋាន  V-House ក្រុមហ៊ុនអចលនទ្រព្យ V-House, LCJ - H.Y.O (Cambodia) International Real Estate Company Limited ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុម​ហ៊ុន E-Now international Co.,Ltd  ក្រុមហ៊ុនអចលនទ្រព្យ Pointer Property​ ក្រុមហ៊ុន Oneda Asian Investment Group Co.,Ltd​ ក្រុមហ៊ុន China Pacific E&G Investment Co.,Ltd, ក្រុមហ៊ុន E-Gets គម្រោង Open House ក្រុមហ៊ុន Capital Loan គម្រោង Romduol City ក្រុមហ៊ុនអចលនទ្រព្យ Lucky Real Estate Co., Ltd ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International គម្រោងបុរី The Flora គម្រោងអភិវឌ្ឍន៍ចម្រុះ Prince Golden Bay ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate គម្រោង Baoli (Cambodia) Real Estate Co Ltd​ ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន  Ruiting ក្រុមហ៊ុន Ecoflo និងសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា ក្រុមហ៊ុនទាំង អស់នេះបានចូលរួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា។ សូមចូលរួម និងចូលទៅសាក សួរព័ត៌មានបន្ថែមនៅតាមស្តង់ពិព័រណ៍នីមួយៗផងដែរ។

ប្រសិនបើអ្នកស្វែងរកលំនៅដ្ឋាន សេវាកម្ម ផលិតផល ផ្សេងទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ ពិព័រណ៍នេះពិតជាមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។ លោកអ្នកនឹងទទួលបានការផ្តល់ជូនដ៏សម្បូរបែប និងមានការបញ្ចុះតម្លៃដ៏ច្រើន។

កុំឲ្យឱកាសដ៏ល្អនេះរំលងផុតទៅ! សូមបញ្ជាក់ផងដែរថាលោកអ្នកអាចចូលរួមដោយសេរី។ មានឱកាសឈ្នះរង្វាន់ដ៏ច្រើនសម្បើមលើសពីនេះទៀតមានសិក្ខាសាលាដែលចូលរួមដោយវាលគ្មិនល្បីជាច្រើនអ្នក នឹងលើកយកប្រធានបទដ៏មានប្រយោជន៍សម្រាប់លោកអ្នក។

កុំភ្លេចចូលរួមទាំងអស់គ្នាជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo) ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា។

ចុះឈ្មោះចូលរួមដោយសេរី លោកអ្នកមានឱកាសឈ្នះរង្វាន់ដ៏ច្រើន!

ចុចលីងនេះដើម្បីចុះឈ្មោះ៖ https://realestatekh.lpages.co/reakh-homes-lifestyle-expo-2019-attendee-khmer/
ឬចូលទៅកាន់ហ្វេសប៊ុក៖ https://www.facebook.com/events/409617939780977/
ទំនាក់់ទំនងក្នុងការកក់ស្តង់៖ +855 78 637 323 (ភាសាខ្មែរ និងចិន) ឬ +855 12 599 699 (អង់គ្លេស).

Comments