+85561 777 090
Logo
វត្តមានគម្រោងលំនៅដ្ឋានល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨
Updated on: May 30, 2022, 10:55 p.m.
Published on: October 4, 2018, 3:44 a.m.

វត្តមានគម្រោងលំនៅដ្ឋានល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨


បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកកាលពីឆ្នាំមុនពិព័រណ៍អចលនទ្រព្យកម្ពុជាបានត្រលប់មកវិញសារជាថ្មីនៅខែតុលា ថ្ងៃទី ១៩-២០ នៅសណ្ឋាគារណាហ្គាវើលទី១។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។

នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំនេះ Realestate.com.kh នឹងមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ជាច្រើន  និងភ្ញៀវយ៉ាងច្រើនកុះករផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះមានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមានគម្រោងលំនៅដ្ឋានប្រភេទបុរី ខុនដូ និងមានគម្រោងអភិវឌ្ឍន៍ចម្រុះជាច្រើនទៀតផងដែរ។

ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Creed Group ដែលនឹងពាំនាំគម្រោងលំនៅដ្ឋានបុរី ខុនដូជាដើម។ គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway គម្រោង The Palms ក្រុមហ៊ុន Aristo Developers​ គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង   Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia គម្រោង Cloud Coast​ ក្រុមហ៊ុន Naki Group គម្រោង Royal Park គម្រោងរីស៊ត New Nordic Group គម្រោង Morgan Tower គម្រោង​​ The Spring Villa គម្រោងរីស៊ត Angkor Grace គម្រោង Skyland Condo គម្រោង VHouse គម្រោង Maison Poly  គម្រោង RS Residence គម្រោងខុនដូ88Suit គម្រោង Prince Huan Yu ជាដើម។

ពិព័រណ៍អចលនទ្រព្យលើកនេះនឹងមានគម្រោងលំនៅដ្ឋានចូលរួមយ៉ាងច្រើនសម្រាប់អ្នកចូលរួមទស្សនាសិក្សាស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានទាំងនោះ។ លើសពីពិព័រណ៌អចលនទ្រព្យព្រឹត្តិការណ៍នេះក៏មាន សិក្ខាសាលាដែលនឹងលើកយកប្រធានបទជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ ច្បាប់ កម្មសិទ្ធិ និង ចំណេះដឹងផ្សេងៗទាក់ទងនឹងទីផ្សារអចលនទ្រព្យជាដើម។

កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ចុះឈ្មោះដោយសេរី នៅថ្ងៃទី ១៩ & ២០ ខែតុលា ២០១៨

ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!

Comments