សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏បំផុតមួយប្រចាំឆ្នាំ ២០១៩ នេះនៅចុងខែនេះ។
វេទិកាអចលនទ្រព្យ និងសំណង់របស់ EuroCham គ្រោងនឹងធ្វើនៅសណ្ឋាគារ Raffles Hotel Le Royal នៅថ្ងៃទី ៣១ ខែឧសភា ចាប់ពីម៉ោង ៨ ព្រឹក ក្រោមប្រធានបទ " Time to Compete" ។
វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈពេលដែលប្រទេសមួយនេះកំពុងស្គាល់ពីភាពរីកចម្រើន និងទំនើបកម្ម ប្រកបដោយការប្រកួតប្រជែងដ៏ខ្លាំងក្លា។ ក្រុមហ៊ុន EuroCham នឹងរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណង ដើម្បីផ្តល់ការពិភាក្សា និងស្វែងយល់អំពីវឌ្ឍនភាពនេះបន្ថែមទៀត។
វេទិការអចលនទ្រព្យ និងសំណង់ឆ្នាំ ២០១៩ នឹងប្រារព្ធពេញមួយថ្ងៃ ដោយមានការពិភាក្សាស៊ីជម្រៅអំពីស្ថានភាពជាក់លាក់នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ការជជែកដេញដោលគ្នា និងការវិភាគទីផ្សារដើម្បីស្វែងរកចំណុចរួមសមស្របមួយ។ អ្នកដឹកកំពូលៗមកពីវិស័យសាធារណៈ និងវិស័យឯកជននឹងធ្វើការជជែកវែកញែក និងដេញដោលគ្នាលើប្រធានបទសំខាន់ៗនៅក្នុងវេទិកានេះ។
ប្រធានបទទាំងនេះនឹងត្រូវបានផ្តោតលើបួនផ្នែកធំៗ៖
-
និន្នាការទីផ្សារ និងស្តង់ដារក្នុងការវាស់វែង
-
ឱកាសវិនិយោគ
-
តម្រូវការហេដ្ឋារចនាសម្ព័ន្ធ
-
ការគ្រប់គ្រងអចលនទ្រព្យ
របៀបវារៈកម្មវិធី
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយ លោក George Edgar ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក Arnaud Darc ប្រធានរបស់ EuroCham នឹងថ្លែងបើកសុន្ទរកថាសម្រាប់វេទិកានេះ។
អ្នកដែលចាប់អារម្មណ៍ចំពោះការវិនិយោគ ការបង្កើតអាជីវកម្ម អចលនទ្រព្យ សំណង់ និងឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា អាចចូលរួមស្វែងរកព័ត៌មាន និងការអប់រំផ្សេងៗនៅក្នុងវេទិកានេះ។
កម្មវិធីនេះមានការឧបត្ថម្ភពី ក្រុមហ៊ុន Comin Asia ក្រុមហ៊ុន JKA Healthcare ក្រុមហ៊ុន Archetype Group ក្រុមហ៊ុនDFDL ក្រុមហ៊ុន Sika Building Trust ការសែតខ្មែរថាមស៍ គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុន Thalias Hospitality ក្រមហ៊ុន Smart ក្រុមហ៊ុនធានារ៉ាប់រង Infinity សណ្ឋាគារ Sofitel Hotels & Resorts, ក្រុមហ៊ុន Total សាលា Australian International School រាជធានីភ្នំពេញព្រឹត្តិការណ៍ធនាគារ Event Bank និងធនាគារ Bred Bank។
សូមកំណត់ចំណាំ
ប្រសិនបើអ្នកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញឲ្យក្រុមហ៊ុនរបស់អ្នកកាន់តែរីកចម្រើនទៅមុខ និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនៅពាក់កណ្តាលឆ្នាំ ២០១៩ នេះ សូមកុំស្ទាក់ស្ទើរក្នុងការចុះឈ្មោះចូលរួមវេទិកានេះ ព្រោះនេះគឺជាឱកាសរបស់អ្នក ដើម្បីរៀនសូត្រពីអ្នកជំនាញ និងបណ្តាក្រុមហ៊ុននានានៅក្នុងវិស័យទាំងមូល។
ជាពិតណាស់ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងយ៉ាងច្រើន ប្រសិនបើអ្នកចង់ធ្វើជំនួញដោយជោគជ័យ អ្នកត្រូវតែទទួលយកការអប់រំឲ្យបានច្រើន និងស្គាល់ទីផ្សារឲ្យបានច្បាស់។
សម្រាប់ព័ត៌មានបន្ថែមអំពីវេទិកានេះ សូមមើលនៅទីនេះ!
Comments