នៅថ្ងៃទី ២៦ - ២៧ ខែមេសាខាងមុខនេះនៅសាលពិព័រណ៍កោះពេជ្រនឹងមាន ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ដែលជាឱកាសម្រាប់លោកអ្នកស្វែងរកគម្រោងលំនៅដ្ឋានណាមួយដែលជាតម្រូវការរបស់លោកអ្នក។
មានការចូលរួមពីគម្រោងលំនៅដ្ឋានជាង១០០ក៏ដូចជាវិស័យដែលពាក់ព័ន្ធជាច្រើនរួមមាន វិស័យធនាគារ ធានារ៉ាប់រ៉ង សំណង់ គ្រឿងសិង្ហារឹម ល-ល។
សូមបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជានេះពិតជាបានផ្តល់ឱកាសដល់បងប្អូន ដែលមានបំណងស្វែងរកលំនៅដ្ឋានថ្មីជាពិសេសសម្រាប់គូស្វាមីភរិយាថ្មីថ្មោងដែលមានបំណងចង់បានផ្ទះនៅក្នុងក្តីស្រមៃអ្នកដែលមានប្រាក់ចំណូលមធ្យម ឬសម្រាប់អ្នកដែលចង់ស្វែងរកលំនៅដ្ឋានដើម្បីធ្វើការវិនិយោគជាដើម។
សម្រាប់ម្ចាស់គម្រោងលំនៅដ្ឋានដែលចង់ដាក់តាំងបង្ហាញអំពីគម្រោងរបស់ខ្លួនក៏ដូចជាអាចផ្តល់ព័ត៌មាន និងឱកាសលក់ដោយផ្ទាល់ទៅកាន់អ្នកមកទស្សនានេះក៏ជាឱកាសដ៏ល្អផងដែរ សូមទំនាក់ទំនងមកកាន់យើងឥឡូវនេះ។
សូមរំលឹកផងដែរថាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយនេះនាំមកជូនដោយ Realestate.com.kh។ កាលពីឆ្នាំកន្លងទៅអចលនទ្រព្យតម្លៃជាង២០លានដុល្លារលក់ដាច់ក្នុងពិធីពិព័រណ៍តែម្តង!
រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស។
សម្រាប់ការឧបត្ថម្ភ ឬការកក់កន្លែងតាំងពិព័រណ៍សូមទាក់ទង៖
-
ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323
-
អង់គ្លេស: tyler.stuart@realestate.com.kh ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669
Comments